ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងក្រមុំ​ចិត្តខ្លាំង​ហួសប៉ែត​ ខឹង​ឪពុកម្តាយ​បន្ទោស​រឿងម៉ូតូ​ លេបថ្នាំ​បំពុលធ្វើ​អត្តឃា.ត

12 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​នាង​ក្រមុំ​ម្នាក់​បាន​​ផឹកថ្នាំ បំពុល​​សត្វកុក​អស់មួយ​កញ្ចប់ធំ​​ ដើម្បីធ្វើ​​អត្ត​ឃាត​​កាល​ពី​យប់​ថ្ងៃទី១៤ ខែមិថុនា ​ហើយបើ​​​ ទោះ​បី​ជាឪពុកម្តាយ​​ប្រឹងប្រែង​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ក៏ដោយ ក៏​នាង​បាន​ផុត​ដង្ហើម​នៅក្នុង​មន្ទីរពេទ្យ​​ខេត្ត​​។ សព​​របស់នាង​​ត្រូវ​បានដឹក​​ត្រឡប់​មកធ្វើបុណ្យ​នៅ​​​ឯ​លំនៅឋាន​វិញ​ទាំងយប់

ខេត្តកំពង់ស្ពឺ ៖ ​នាង​ក្រមុំ​ម្នាក់​បាន​​ផឹកថ្នាំ បំពុល​​សត្វកុក​អស់មួយ​កញ្ចប់ធំ​​ ដើម្បីធ្វើ​​អត្ត​ឃាត​​កាល​ពី​យប់​ថ្ងៃទី១៤ ខែមិថុនា ​ហើយបើ​​​ ទោះ​បី​ជាឪពុកម្តាយ​​ប្រឹងប្រែង​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ក៏ដោយ ក៏​នាង​បាន​ផុត​ដង្ហើម​នៅក្នុង​មន្ទីរពេទ្យ​​ខេត្ត​​។ សព​​របស់នាង​​ត្រូវ​បានដឹក​​ត្រឡប់​មកធ្វើបុណ្យ​នៅ​​​ឯ​លំនៅឋាន​វិញ​ទាំងយប់។

មន្ត្រី​​ប៉ូលិសប៉ុសិ៍្ត​ឃុំ​​ខ្ទុំ​ក្រាំង​បាន​ឱ្យ​ដឹង​ថា នាង​ក្រមុំ​​​ដែលផឹកថ្នាំ​សម្លាប់​ខ្លួន​នេះ​ឈ្មោះឆន ស៊ីនួន អាយុ​១៩ឆ្នាំ ​ជាកូនស្រី​​ទី៣ ​ក្នុងចំណោម​កូន​ទាំង​៩​នាក់របស់​​លោក​កែវ នី​ ​​និងអ្នកស្រី​អូន រស់នៅ​​ភូមិខ្វាន ឃុំខ្ទុំក្រាំង ស្រុក​សំរោង​ទង ។ ចំណែកលោកមេភូមិ​​ច្រក​បាវ​​ ឃុំខ្ទុំ​​ក្រាំង​​បាន​រៀប​រាប់​​ថា នាង​ឆន ស៊ីនួន ​ត្រូវ​បាន​ជី​ដូន​ឈ្មោះ​ អ៊ូច អាយុ​៧០ឆ្នាំ ​​សព្វ​ថ្ងៃ​រស់​នៅ​ភូមិ​ច្រក​បាវ​យកមកចិញ្ចឹម​​​តាំងពី​តូច​ ព្រោះមើល​​ឃើញ ​ឪពុក​ម្តាយ​​នាងមានកូនប្រុស ​​ស្រី​ច្រើន​លំបាក​​ក្នុងជីវភាព​​​ ហើយ​​រហូតដល់​​ពេលនេះ​ចៅ​ស្រី​​មាន​អាយុ​១៩​ឆ្នាំ​ហើយ​គឺពុំ​ដែល​ស្តីបន្ទោស​​​ចៅ​ទេ ។​

នៅចំពោះ​​មុខ​មន្ត្រីប៉ូលិស​​ ​លោកយាយ​​​អ៊ូច ​បាន​​ប្រាប់​ថា កាលពី​តូចចៅ​គាត់រៀន​​នៅវត្ត​អង្គ​ចំណោម​​ តែ​ក្រោយមកក៏​បាន​ឈប់​​រៀន​ដើម្បី​ជួយ​ធ្វើ​ស្រែ​​​ចំការ​​ ព្រោះ​គាត់​ជា​​ស្រីមេម៉ាយ​ផង ។ ​​​មុននេះ​​នាង​ឆន ស៊ីនួន ​​បាន​ទៅ​ធ្វើ​ការ​​នៅ​រោងចក្រ​​​កាត់ដេរ​បាន​​តែ​៣​ខែ​ គាត់ក៏ឱ្យ​ឈប់​​ព្រោះ​ទៅ​កាត់​ដេរ​នៅ​​ឆ្ងាយពីគាត់​ ហើយ​​ពេល​ទៅ​ធ្វើការ​នោះ​យកលុយ​​ យកអង្ករ​​​ពី​ផ្ទះ​ទៅ​​ដដែល ពុំឃើញសល់ប្រាក់​​កាសអ្វីសោះ​ ទើប​គាត់​សម្រេច​ឱ្យ​ឈប់​​មក​ជួយធ្វើ​​ស្រែ​ចំការ​​​វិញ​​​ ។

លោក​យាយ​​ជា​ជីដូន​រៀប​រាប់ទៀត​​ថា នៅ​​ល្ងាច​​ថ្ងៃ​ទី១៤ មិថុនា ​ទឹកមុខ​ចៅគាត់​ហាក់​​ដូច​ជា​ស្រងូត​ស្រងាត់​​ចម្លែក​​រហូត​ដល់​ម៉ោង​​ប្រមាណ៧​ និង​៣០នាទីយប់ ​ក៏​បាន​ទៅ​មើល​ទូរទស្សន៍​​នៅ​ផ្ទះ​បងប្អូន​​ក្បែរ​គ្នា លុះ​ត្រឡប់​​មកវិញ​​ក៏​លូក​ស្ករ​ពាង​មួយ​ទូកដៃ​​មក​ហូប មួយសន្ទុះក្រោយមក ស្រាប់តែ​​​​ប្រកាច់ ​ហូរ​ទឹក​មាត់តែម្តង ។ ​ពេលនោះ​​រូប​គាត់​​រួម​ជាមួយ​ឪពុក​ម្តាយ​នាង​ក៏​​បានដឹកនាងសង្គ្រោះ​​បន្ទាន់​ នៅឯ​មន្ទីរ​ពេទ្យ​​ក្រោយពីបានផឹកថ្នាំ​បំពុល​សត្វ​កុក​​​ ប៉ុន្តែ​នៅក្នុង​ពីម៉ោង១១ ទៅ១២​​យប់​​ក៏​​បាន​​ស្លាប់​​ដោយគ្រូ​ពេទ្យ​​ពុំ​អាច​ជួយ​បាន​ និង​បានដឹក​ត្រឡប់​មក​ផ្ទះ​វិញទាំងយប់ ។

លោកយាយជាជីដូន​​ និងឪពុក​នាងឆន ស៊ីនួន ​​និយាយថា ការ​ផឹកថ្នាំ​បំពុលនេះ​ក៏ព្រោះ​តែខឹង​​គាត់​ជា​ឪពុក​ស្តីបន្ទោស​ពីរឿង​យក​ម៉ូតូ​ជិះ​កាច់កញ្ចក់​​ឱ្យ​បាក់​ ។ ចំណែកមន្ត្រី​​ប៉ូលិស​ពិនិត្យ​សព​ ក៏បានអះ​អាង​ដែរថា នាងពិត​ជា​ពុល​ថ្នាំ​ប្រាក​ដ​មែន ៕