ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវប្រាំងរាំងស្ងួត! អ្នកដាំបន្លែនៅក្រុងស្វាយរៀងត្អូញខ្វះទឹកស្រោចស្រព

1 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាកសិករអ្នកដាំបន្លែ ត្រកួន កញ្ឆែត ត្រកៀត កណ្តៀង រំចង់ រស់នៅភូមិចុង

ខេត្តស្វាយរៀង ៖ ប្រជាកសិករអ្នកដាំបន្លែ ត្រកួន កញ្ឆែត ត្រកៀត កណ្តៀង រំចង់ រស់នៅភូមិចុងព្រែកសង្កាត់គយត្របែកក្រុងស្វាយរៀង ត្អូញត្អែ ជូបការខ្វះទឹកស្រោចស្រប់ បន្លែ មូលហេតុ រដូវប្រាំង ប៉ុន្មានខែចុងក្រោយចាប់ពីខែមិនា២០២៤ មកដល់ថ្ងៃទី៧ ឧសភា ឆ្នាំ​២០២៤នេះ ជួបភាពរាំងស្ងួត អាកាសធាតុក្តៅខ្លាំង បណ្តាលឲ្យរីងទឹក តាមប្រឡាយ រហូតរីងទាំងទន្លេវ៉ៃគោក្រោម គ្មានទឹកបូមដាក់ស្រែ បន្លែទេនៅឆ្ងាយពីព្រែកប្រឡាយ។

បើតាមឈ្មោះស្វាយ ចន្ធី ភេទស្រីអាយុ៥៤ឆ្នាំ បានឲ្យដឹងថា គាត់បានដាំបន្លែ ត្រកួន និងកញ្ឆែត ក្នុងផ្ទៃដីកន្លះហិកតា នៅចុងប្រឡាយ ជួបភាពរាំងស្ងួត ដាច់ទឹកបូមដាក់បន្លែ បណ្តាលឲ្យរីងទឹកអស់ខូចត្រកួនទាំងស្រុង ដុះរិញៗ បេះលែងបាន​ខាតបង់ទាំងថវិកា ដោយពីខែមិនា ឆ្នាំ​២០២៤ គាត់ជួលគេដកពូជត្រកួននិងជួលគេឲ្យដាំនិងបូមទឹកបញ្ចូលស្រែ អស់ប្រាក់ចំនួន៨០ម៉ឺនរៀល ត្រកួន កញ្ឆែតដាច់ទឹក ត្រូវខាត ដូច្នេះគាត់បានមកដើររើសខ្យង ដើម្បីលក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អ្នកមីង និយាយថា គាត់មានប្តី មានកូនប្រុស០៣នាក់

ដោយជីវភាពក្រីក្រកូនទាំង០៣នាក់ បានឈប់រៀន កូនខ្លះរៀនបានត្រឹមថ្នាក់ទី០៥ ក៏ឈប់រៀនកូនខ្លះរៀនបានថាក់ទី៧ ក៏ឈប់រៀន កូនច្បងទៅធ្វើកម្មករសំណង់ជាមួយឪពុក រីឯកូន០២នាក់ទៀតទៅធ្វើកម្មករលីសែង លើកដាក់អីវ៉ាន់ឲ្យគេនៅភ្នំពេញ បានប្រាក់បន្តិចបន្តួច គ្រាន់ផ្គត់ផ្គង់ជីវភាព ក៏បន្តែគ្មានសល់ប្រាក់ដើម្បីទុកដាក់នៅពេលចាស់ទេ ។

ហើយកាលពីឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ គាត់បេះត្រកួននិងកញ្ឆែត បានក្នុង១ថ្ងៃ១០០ដុំ បោះឲ្យម៉ូយ ត្រកួន១០០ដុះលក់បាន៤ម៉ឺនរៀល មកដល់ខែមេសា២០២៤នេះក្តៅខ្លាំងរាំងស្ងួត បណ្តាលឲ្យរីងប្រឡាយមេ ដាច់ទឹកបូមទឹកអត់បានរីងទាំងទឹកទន្លេវ៉ៃគោក្រោម បូមទឹកលែងបាន។ចំណែកប្រជាកសិករជាច្រើនគ្រួសារក៏ជួបបញ្ហា ដាច់ទឹកដូចគ្នា ប្រជាពលរដ្ឋខ្លះប្រកបមុខរបរដើរបេះត្រកួន កញ្ឆែត និងដៃកំប្លោក តាមព្រែកនិង តាមទន្លេវ៉ៃគោក្រោម ដើម្បីលក់យកប្រាក់ប្រចាំថ្ងៃ ដៃកំផ្លោក ១ដុំលក់បាន៥០០រៀល ក្នុង១ថ្ងៃបេះបាន៣០ដុំទៅ៤០ដុំប៉ុណ្ណោះ។

ពួកគាត់និយាយថា ប្រជាពលរដ្ឋក៏ដូចអ្នករស់នៅក្រុងស្វាយរៀង គាំទ្រ បន្លែ ត្រកួន កញ្ឆែត កន្តៀងត្រកៀត និងដៃកំប្លោក ធម្មជាតិ ។អ្នកដាំបន្លែ បានលើកឡើងថា ពួកគាត់ចង់ឱ្យអាជ្ញាធរឃុំ សង្កាត់ រៀបចំសហគមន៍ដាំបន្លែ ដើម្បី ងាយស្រួលរកទីផ្សារនិងផ្គត់ផ្គង់ទីផ្សារ មាននិរន្តរភាព កន្លងមកជួបការលំបាក ដោយមានឈ្មួញវៀតណាមនាំបន្លែ ពីប្រទេសវៀតណាមមកលក់ដល់ផ្សារទូទាំងខេត្តស្វាយរៀងធ្វើឱ្យបន្លែប្រជាកសិករដាំក្នុងស្រុកពិបាកប្រកួតប្រជែងទីផ្សារ ជាមួយឈ្មួញវៀតណាម។

ទាក់ទិនករណីនេះដែរ លោកចៅសង្កាត់គយត្របែកបានលើកឡើងថា កន្លងមកប្រជាពលរដ្ឋមិនបានរាយការណ៍ទើបតែខែឧសភា២០២៤នេះលោកបានចុះមើលទឹកតាមប្រឡាយឃើញរីងទឹកពីប្រឡាយ ហើយទ្វារទឹក ក៏គោករីង ទន្លេវ៉ៃគោ ក្រោមក៏រីងទឹកដល់បាតទន្លេទើបលោកស្នើទៅមន្ទីរធនធានទឹកនិងឧតុនិយម មកកាយស្តារប្រឡាយ ចាប់ពីបាតទន្លេវ៉ៃគេក្រោមរហូតដល់ចុងប្រឡាយ ដើម្បីទាញទឹកពីទន្លេវ៉ៃគោក្រោម ឱ្យប្រជាពលរដ្ឋបានទឹកបូមដាក់ស្រូវនិងបន្លែ គឺចាប់ស្តារប្រឡាយនេះពីព្រឹកថ្ងៃទី៦ឧសភា២០២៤ អាចត្រឹមថ្ងៃទី១០ឧសភា ប្រជាកសិករអាចបូមទឹកបានដាក់ស្រូវនិងបន្លែហើយ ។

កន្លងមកប្រជាកសិករគាត់បូម២ត គឺបូមចេញពីទន្លេដាក់ប្រឡាយ ហើយបូមពីប្រឡាយដាក់ស្រែ ក៏ប៉ុន្តែដល់ខែមេសាក្ដៅខ្លាំងបណ្ដាលឱ្យរីងទឹកទន្លេវ៉ៃគោក្រោមដល់បាតទន្លេទើបប្រជាពលរដ្ឋបូមទឹកលែងបាន ។ ហើយការខូចខាតដំណាំបន្លែបួនប្រាំគ្រួសារទេ ហើយឥឡូវមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានយកគ្រឿងចក្រស្តារប្រឡាយហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ