ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់១មេធំ ក្មេ.ង៥នាក់នាំគ្នាទៅ​លេងទឹកស្រះ ​ល.ង់​ស្លា.ប់២នាក់ ៣នាក់រួចផុតគ្រោះថ្នាក់​

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្ដីរាយការណ៍ឱ្យដឹងថា កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្ដីរាយការណ៍ឱ្យដឹងថា កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ក្រោយពីមេឃមានភ្លៀងធ្លាក់មួយមេធំ មានករណីក្មេងប្រុសចំនួន៥នាក់បាននាំគ្នាទៅហែលលេងទឹកស្រះ នៅចំណុចវាលគោកទន្សាយ ស្ថិត នៅភូមិគោកក្រោល ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន​ជ័យ បណ្ដាលឱ្យលង់ស្លាប់២​នាក់ សង្គ្រោះបាន២​នាក់ ខណៈម្នាក់កំពុងឈរលេងនៅលើគោក ។

ជនរងគ្រោះដែលស្លាប់ទាំង២នាក់ ក្នុងនោះ​ម្នាក់ឈ្មោះ ទង សាវរី ភេទ​ស្រី អាយុ​១១​ឆ្នាំ រស់នៅភូមិ ឈើទាល ឃុំ​សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និង​ម្នាក់ទៀត​ឈ្មោះ ប៊ុន តាំងអូ ភេទប្រុស អាយុ​៦​ឆ្នាំ រស់នៅភូមិគោកក្រោល ឃុំ​ស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

តាមការបំភ្លឺពីសា​ក្សីត្រូវជាអាណាព្យាលជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ គាត់បានដើរទៅហៅកូន និងក្មួយៗ​៥​នាក់ ដែលនាំគ្នាដើរទៅលេងនៅខាងក្រោយផ្ទះ លុះពេលទៅដល់មាត់ស្រះមួយនោះស្រាប់តែឃើញកូនគាត់ និងក្មួយប្រុសស្រី៤ នាក់ កំពុងលង់ ទឹក ឃើញដូច្នោះឪពុក​ជន​រងគ្រោះ ក៏បានស្ទុះលោតចុះទៅជួយ​សង្គ្រោះទាន់ពេលវេលាបាន២​នាក់ ចំណែក២​នាក់ទៀត ក្មួយ ប្រុស និងកូនស្រីបង្កើត លិចទៅក្នុងទឹកបាត់ ទំរាំរាវរកឃើញពួក គេស្លាប់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងជំនាញបានចុះទៅដល់ ដោយបានបង្កើតគណកម្មការពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព ក្នុងឧបទ្ទវហេតុក្មេងលង់ទឹកស្រះនោះ ហើយបន្ទាប់​មកសមត្ថកិច្ចក៏បានប្រគល់ជនរងគ្រោះឱ្យទៅក្រុមគ្រួសារ និងអាណាព្យាបាល​យកធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ