ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធឈឺពោះ ប្តីដឹកទៅពេទ្យ មិនទាន់ដល់ផង​សុំផ្ទះអ្នកស្រុកតាមផ្លូវសម្រាល

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ គ្រប់ខែសម្រាលកូន ត្រូវបានក្រុមគ្រូពេទ្យឆ្មបនៃមណ្ឌលសុខ

ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ គ្រប់ខែសម្រាលកូន ត្រូវបានក្រុមគ្រូពេទ្យឆ្មបនៃមណ្ឌលសុខភាពស្រុកឱរ៉ាល់ជួយអន្តរាគមន៍ទាន់ពេលវេលា ខណៈឈឺពោះកំពុងធ្វើដំណើរតាមផ្លូវទៅកាន់មន្ទីរពេទ្យកាលរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។

លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ថា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីឈ្មោះ រឹម លី អាយុ​២៧ឆ្នាំ បានឈឺ​ពោះសម្រាលកូនតាមផ្លូវនៅភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ពេលដែលកំពុងធ្វើដំណើរតាមម៉ូតូជាមួយប្ដីទៅកាន់មន្ទីរពេទ្យ។ តែដោយសារស្ថានភាពនៃការឈឺពោះសម្រាលមានសភាពធ្ងន់ធ្ងរ មិនអាចបន្តដំណើរប្ដីរបស់ស្ត្រីរូបនេះក៏បានសុំផ្ទះអ្នកស្រុកដើម្បីដាក់ប្រពន្ធ ហើយទៅតាមពេទ្យមណ្ឌលសុខភាពឱ្យមកជួយសម្រាល។

លោក ហុក គ្រី ក៏បានបញ្ជាក់បន្ថែមថា ក្រោមកិច្ចអន្តរាគមន៍ទាន់ពេលវេលាយ៉ាងយកចិត្តទុកដាក់ពីក្រុមពេទ្យឆ្មបនៃមណ្ឌលសុខភាពឱរ៉ាល់ ការសម្រាលបានប្រព្រឹត្តិទៅដោយជោគជ័យ និងមានសុវត្ថិភាពទាំងម្ដាយ និងកូន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការមើលថែបន្តពីក្រុមពេទ្យនៃមណ្ឌលសុខភាពឱរ៉ាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ