ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែគំនុំសងសឹកធ្វើឱ្យក្មេងទំនើ.ង៣នាក់នេះ ត្រូវឃាត់ខ្លួនករណីធ្វើសកម្មភាពកា.ប់យកម៉ូតូទៅប្លុងចោល

11 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ​ ៖​ កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើ.ង​ចំនួន​៣​នាក់​ ដែល​ធ្វើ​សកម្មភាព​កា.ប់​យក​ម៉ូតូ​យក​ទៅ​ប្លុង​ចោល ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤ ​។ លោក​វរៈសេនីយ៍ឯក…

បន្ទាយ​មាន​ជ័យ​ ៖​ កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើ.ង​ចំនួន​៣​នាក់​ ដែល​ធ្វើ​សកម្មភាព​កា.ប់​យក​ម៉ូតូ​យក​ទៅ​ប្លុង​ចោល ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤ ​។

លោក​វរៈសេនីយ៍ឯក ព្រហ្ម ប៊ុ​ន​ធឿ​ន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ស្រាល ​ខេត្តបន្ទាយមានជ័យ ​បាន​ប្រាប់​ថា​ ៖​ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ ​នៅ​ចំណុច​វេទិកា ស្ថិត​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ មាន​ជនសង្ស័យ​ដែល​ជា​ក្មេង​ទំនើ.ង​១​ក្រុម​ បាន​ធ្វើ​សកម្មភាព​ដេញ​កា.ប់​ជន​រង​គ្រោះ ​បណ្តាលឱ្យ​របួស​ ហើយ​យក​ម៉ូតូ​ទៅប្លុង​ចោល​ ឃើញ​បាន​ប្រគល់​ម្ចាស់​វិញ​នៅ​ចំណុច​ផ្លូវ​លេខ​៤ ​សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរី​សោភ័ណ ​។

លោក​បាន​បញ្ជាក់​ថា ​៖​ ក្រោយ​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​កម្លាំង​កា​រិ​យ​ល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ស្រាល ​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ និង​ម៉ូតូ​១​គ្រឿង ​ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ ដែល​ឃាត់​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤​ នៅ​ភូមិ​តារា​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ។

លោក​វរៈសេនីយ៍ឯក ព្រហ្ម ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា ​៖ ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើ.ង​៣​នាក់ ​និង​ម៉ូតូ​១​គ្រឿង​នាំ​យក​សាកសួរ ​តាម​ចម្លើយ​សារភាព​ថា​ មូលហេតុ​ដែល​ពួក​គេ​ដេញ​កា.ប់​ជន​រង​គ្រោះ ​ព្រោះ​ខឹង​ដែល​ក្រុម​ជន​រង​គ្រោះ​ធ្លាប់​ដេញ​កា.ប់​ពួក​គេ​ទើប​ពួក​គេ​សងសឹក​ និង​ដេញ​កា.ប់​យក​ម៉ូតូ​យក​ទៅប្លុង​ចោល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ