រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូកង់បី១គ្រឿងគេចចេញពីម៉ូតូ១គ្រឿនិងសត្វឆ្កែ១ក្បាលដែលកំពុងបើកនិងរត់ឆ្លងកាត់ផ្លូវពីមុខ ក៏រេចង្កូតជ្រុលទៅបុកខឿនចម្លាក់នាគស្លាកគល់ស្ពានសម្ដេចតេជោព្រែកជ្រៃពេញទំហឹង ។ បណ្ដាលឲ្យគាត់រងរបួសបែកក្បាលសន្លប់ធំ ដោយខ្លួន ក្បាលនិងដៃទាំង២របស់គាត់បានចេញពីម៉ូតូកង់បី ហើយជើងជាប់ជាមួយចង្កូតម៉ូតូកង់បីដូចគេចងព្យួរតែម្ដង ។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ២១៧ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសខាងលើមិនបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណរបស់ខ្លួននោះទេ ចំណែកម៉ូតូង់បីរបស់គាត់១គ្រឿងខាងលើនោះពណ៍ស ពាក់ស្លាកលេខកំពង់ចាម1U-9769 រងការខូចខាត១កំណាត់មុខ ចំណែកខឿនស្លាកគល់ស្ពានបានធ្លុះក្លាយជាប្រហោងផងដែរ ។
អ្នកភូមិព្រែកជ្រៃបាននិយាយថា នៅមុនពេលកើរហេតុគាត់បានឃើញបុរសនោះបើកបរម៉ូតូកង់បីខាងលើធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសមដែរ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកខឿនចម្លាក់នាគស្លាកគល់ស្ពានសម្ដេចតេជោព្រែកជ្រៃពេញទំហឹង បណ្ដាលឲ្យគាត់សន្លប់ធំ ហើយបើគ្មានខឿនស្លាកគល់ស្ពានជួយទប់ទេ ប្រហែលទាំងម៉ូតូកង់បិនិងបុរសនោះនិងធ្លាក់ចូលក្នុងទឹកស្ទឹងមិនខានឡើយ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ខណៈនោះគេឃើញខ្លួន ក្បាលនិងដៃទាំង២របស់គាត់បានធ្លាក់មកដី ចំណែកជើងទាំង២គាបជាប់ជាមួយចង្កូតម៉ូតូកង់បីមើលទៅហាក់ដូចជាគេចងព្យួរអ៊ីចឹង ហើយខឿនស្លាកគល់ស្ពានរងការធ្លុះធ្លាយ រីឯម៉ូតូកង់បីរងការខូច១កំណាត់មុខថែមទៀត ។ ពេលនោះពួកគាត់ក៏ស្មានថាបុរសនេះស្លាប់បាត់ទៅហើយដែរ ប៉ុន្តែបន្ទាប់ទៅមើលជិតទើបដឹងថានៅមានដង្ហើម ពួកគាត់ក៏ជួយសង្គ្រោះបឋម និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្ពានថ្មឲ្យចុះទៅពិនិត្យមើល ហើយមួយសន្ទុះក្រោយមក ទើបបុរសនោះដឹងខ្លួនឡើងវិញ ។
បុរសរូបនោះក៏បាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុខណៈដែលគាត់កំពុងបើកបរម៉ូតូកង់បីទៅដល់ត្រង់ចំណុចជិតស្ពានស្ពានសម្ដេចតេជោព្រែកជ្រៃ ស្រាប់តែមានម៉ូតូ១គ្រឿងនិងឆ្កែ១ក្បាលកំពុងបើកនិងរត់ឆ្លងផ្លូវកាត់ពីមុខ ។ ដោយខ្លាចបុកម៉ូតូនិងឆ្កែខាងលើនោះបង្កឲ្យមានគ្រោះថ្នាក់ ទើបគាត់បានបើកគេចចេញ ហើយក៏ជ្រុលទៅបុកខឿនស្លាកគល់ស្ពានខាងលើទាំងកំរោលបែបនេះតែម្ដង ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ស្ពានថ្ម និងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកាន់ទទីនោះ រួចបាននាំយកម៉ូតូកង់បីរួមទាំងអ្នកបើកបរទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយនៅពេលក្រោយ ៕


ចែករំលែកព័តមាននេះ