ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ទី​តាំង​ម៉ា​ស្សាមួយកន្លែង​ ជាប់​ចោទ​លួ.ច​ដូរ​ដុល្លារ​សុទ្ធ ដាក់លុយ​ខ្មោ.ចឱ្យភ្ញៀវ​

6 ម៉ោង មុន
  • ភ្នំពេញ

រាជ​ធា​នី​ភ្នំ​ពេញ ៖ កម្លាំង​អាវុធហត្ថ រាជ​ធានី​ភ្នំពេញ សហការ​ជាមួយនឹង​កម្លាំង អាវុធហត្ថខណ្ឌចំការមន កាលពី​វេលា ម៉ោង​ប្រ មា​ណ​១១និង ៣០…

រាជ​ធា​នី​ភ្នំ​ពេញ ៖ កម្លាំង​អាវុធហត្ថ រាជ​ធានី​ភ្នំពេញ សហការ​ជាមួយនឹង​កម្លាំង អាវុធហត្ថខណ្ឌចំការមន កាលពី​វេលា ម៉ោង​ប្រ មា​ណ​១១និង ៣០ នាទី យប់ ថ្ងៃ ទី ២៥ ខែមករា ឆ្នាំ ២០២៦ កន្លង​ទៅ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ម៉ាស្សា​បែប​បុរាណ​មួយ​កន្លែង​លេខ ៤១AE0 ស្ថិត​នៅ​តាម​ផ្លូវ​សុធារស ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌ​ចំការមន ពាក់ព័ន្ធ​ករណី លួច​ដូរ​លុយ ជនបរទេស ដែល​ចូល​ទៅ ម៉ាស្សា នៅ​ទីនោះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ ២០២៦ មាន​បុរស​ជនជាតិ​ចិន​ម្នាក់ ជា​មនុស្ស​គ បាន​ចូល​ទៅ​ទីតាំង​ម៉ាស្សា​ខាងលើ លុះ​ពេល​ចេញ​ទៅ​វិញ​ក៏​ដឹង​ថា ខ្លួន​ត្រូវ​បាន​អ្នក​នៅ​ទីនោះ​បន្លំ​ដូរ​លុយ​អស់​១៤០០ ដុល្លារ ហើយ​ខ្លួន​ទទួល​បាន​លុយ​សែន​មក​ជំនួស​វិញ ។

លុះ​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ ២០២៦ ជន​រងគ្រោះ​បាន​ពឹងពាក់ អ្នក​ស្គាល់គ្នា ឱ្យ​ជួយ​ទូរស័ព្ទ​ទៅ​ប្តឹង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឱ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ ។ បន្ទាប់​ពី​ទទួលបាន​បណ្តឹង​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ សហការ​ជាមួយ នឹង​កម្លាំង​អាវុធហត្ថខណ្ឌចំការមន បាន ទៅ​ទីតាំង​ម៉ាស្សា​ខាងលើ និង​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ដោយ​ដកហូត​លុយ​សែន​មួយ​ចំនួន និង​ម៉ូតូ​៣​គ្រឿង​ផង​ដែរ ។

ជន​ទាំង​៧​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ត្រូវ​កម្លាំង​អាវុធហត្ថ​នាំ​យក​ទៅ​សាកសួរ និង​ចាត់​ការ​តាម​នី​តិ​វិធី​នៅ​បញ្ជាការ​ដ្ឋា​ន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ