ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​គ្រោះថ្នា.ក់​! ភេសជ្ជៈ ៥ យ៉ាង​ដែល​អ្នក​មិន​គួរ​ដាក់​ក្នុង​ដប​ទឹក​រក្សា​កម្ដៅ

3 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ចំពោះ​ការ​ប្រើប្រាស់​ដប​ទឹក​រក្សា​កម្ដៅ ឬ​ដប​ដែក​អ៊ី​ណុ​ក វា​ពិតជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក្សា​សីតុណ្ហភាព​ភេសជ្ជៈ​ឱ្យ​នៅ​ក្ដៅ ឬ​ត្រជាក់​បាន​យូរ ប៉ុន្តែ​លោក​អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ប្រភេទ​ភេសជ្ជៈ​មួយ​ចំនួន​ដែល​អាច​បង្ក​ប្រតិកម្ម​គីមី​មិនល្អ​។ ភេសជ្ជៈ​ដំបូង​ដែល​មិន​គួរ​ដាក់​ក្នុង​ដប​ប្រភេទ​នេះ​គឺ ទឹក​ផ្លែ​ឈើ​ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់ ដូច​ជា​ទឹកក្រូច ទឹកក្រូច​ឆ្មារ…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ចំពោះ​ការ​ប្រើប្រាស់​ដប​ទឹក​រក្សា​កម្ដៅ ឬ​ដប​ដែក​អ៊ី​ណុ​ក វា​ពិតជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក្សា​សីតុណ្ហភាព​ភេសជ្ជៈ​ឱ្យ​នៅ​ក្ដៅ ឬ​ត្រជាក់​បាន​យូរ ប៉ុន្តែ​លោក​អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ប្រភេទ​ភេសជ្ជៈ​មួយ​ចំនួន​ដែល​អាច​បង្ក​ប្រតិកម្ម​គីមី​មិនល្អ​។

ភេសជ្ជៈ​ដំបូង​ដែល​មិន​គួរ​ដាក់​ក្នុង​ដប​ប្រភេទ​នេះ​គឺ ទឹក​ផ្លែ​ឈើ​ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់ ដូច​ជា​ទឹកក្រូច ទឹកក្រូច​ឆ្មារ ឬ​ទឹក​ម្នាស់ ព្រោះ​ជាតិ​អាស៊ីត​អាច​ទៅ​រេចរឹល​ស្រទាប់​ការពារ​ខាងក្នុង​នៃ​លោហៈ បណ្ដាល​ឱ្យ​ជាតិ​ដែក ឬ​លោហៈ​ធ្ងន់​រលាយ​ចូល​ក្នុង​ទឹក ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​តម្រងនោម និង​ប្រព័ន្ធ​សរសៃប្រសាទ​ក្នុង​រយៈពេល​វែង​។

ភេសជ្ជៈ​បន្ទាប់​គឺ ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​គ្រប់​ប្រភេទ ដោយសារ​បរិយាកាស​បិទ​ជិត និង​កម្ដៅ​នៅ​ក្នុង​ដប​គឺជា​ជម្រក​ដ៏​ល្អ​បំផុត​សម្រាប់​បាក់តេរី​រីក​លូតលាស់​យ៉ាង​លឿន ដែល​ធ្វើ​ឱ្យ​ទឹកដោះគោ​ឆាប់​ផ្អូម និង​អាច​បង្ក​ឱ្យ​មានការ​ពុល​អាហារ ឬ​រាករូស​ធ្ងន់ធ្ងរ​។ ស្រ​ដៀង​គ្នា​នេះ​ដែរ ភេសជ្ជៈ​ដែល​មាន​ហ្គា​ស ក៏​មិន​គួរ​ដាក់​ក្នុង​ដប​ប្រភេទ​នេះ​ដែរ ព្រោះ​សម្ពាធ​ខ្យល់​ចេញពី​ហ្គា​ស​អាច​ធ្វើ​ឱ្យ​គម្រប​ដប​ផ្ទុះ​របើក ឬ​ធ្វើ​ឱ្យ​ដប​ខូច​ទ្រង់ទ្រាយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​។

ក្រៅពី​នេះ ការ​ត្រាំ​ស្លឹក​តែ​ក្នុង​ដប​បិទ​ជិត​ដែល​មាន​កម្ដៅ​យូរ​ពេក នឹង​ធ្វើ​ឱ្យ​តែ​បញ្ចេញ​ជាតិពុល​ម្យ៉ាង​ហៅ​ថា តានី​ន ច្រើន​ហួស​កម្រិត ដែល​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បឺត​ស្រូប​ជាតិ​ដែក​ក្នុង​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ដប​មាន​ស្នាម​ប្រឡាក់​ជាប់​ជា​និច្ច​ដែល​ពិបាក​នឹង​សម្អាត​។ ចុង​ក្រោយ​គឺ ឱសថ​បុរាណ ឬ​ថ្នាំ​ចិន ដែល​សារធាតុ​ផ្សំ​ក្នុង​ថ្នាំ​ទាំងនោះ​អាច​មាន​ប្រតិកម្ម​ជាមួយ​ជាតិ​លោហៈ ធ្វើ​ឱ្យ​បាត់បង់​ប្រសិទ្ធភាព​ព្យាបាល និង​អាច​បង្កើត​ជា​សារធាតុពុល​ថ្មី​ប៉ះពាល់​ដល់​រាង​កាយ​វិញ​។

ដើម្បី​សុវត្ថិភាព លោក​អ្នក​គួរ​ប្រើប្រាស់​ដប​ទឹក​រក្សា​កម្ដៅ​សម្រាប់​តែ​ទឹក​ស្អាត​ធម្មតា ឬ​កាហ្វេ​ដែល​មិន​មាន​ជាតិ​អាស៊ីតខ្លាំង ហើយ​គួរ​លាង​សម្អាត​ឱ្យ​បាន​ស្អាត​ជា​និច្ច​ក្រោយ​ពេល​ប្រើប្រាស់​រួច ដើម្បី​ការពារ​ការ​កកកុញ​នៃ​មេរោគ​ដែល​មើល​មិនឃើញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ