ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មេ​ភូមិអុជធូប​លើ​អាសនៈ​សែន​ថ្ងៃសីល ​បង្ក​ជាអគ្គិភ័យឆេះ​ផ្ទះ​វីឡា​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​មេ​ភូមិ​ម្នាក់​បាន​អុជ​ធូប​លើ​អាសនៈ​សែន​ថ្ងៃសីល​ភ្លេចខ្លួន ក៏​ស្រាប់តែ​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​វីឡា​ជាន់​ទី​១​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍ ហើយ​បាញ់​ទឹក​ពន្លត់​អស់​១​រថយន្ត ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ទាំងស្រុង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា…

រាជធានី​ភ្នំពេញ​៖ អតីត​មេ​ភូមិ​ម្នាក់​បាន​អុជ​ធូប​លើ​អាសនៈ​សែន​ថ្ងៃសីល​ភ្លេចខ្លួន ក៏​ស្រាប់តែ​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​វីឡា​ជាន់​ទី​១​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍ ហើយ​បាញ់​ទឹក​ពន្លត់​អស់​១​រថយន្ត ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ទាំងស្រុង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ​មុំ សាន ហៅ ស ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​អតីត​មេ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២​នោះ ចំណែក​ផ្ទះរ​បស់​គាត់​គី​ជា​ប្រភេទ​ផ្ទះ​វីឡា ហើយ​រង​ការ​ខូចខាត​១​បន្ទប់​ជាន់​ទី​១ រួម​ទាំង​អាសនៈ និង​ទូ​១​ឈើ​គ្រឿង​ផង​ដែរ ។

បើ​តាម​អ្នក​ជិតខាង​របស់​គាត់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​ខាងលើ​បាន​អុជ​ធូប​​សែន​លើ​អាសនៈ​ ព្រោះ​ថ្ងៃនេះ​គឺជា​ថ្ងៃសីល ហើយ​គាត់​ភ្លេច​មើល ក៏​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ចេញ​ក្រៅ​ទ្រុប​ទ្រុល​តែ​ម្ដង ។ ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ហើយ​អ្នក​ភូមិ​បាន​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ជា​ច្រើន​បំពង់​តែ​អត់​រលត់ ក៏​រាយ​ការ​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ចំ​ណែ​ល​រថយន្ត​ពន្លត់​អគ្គិភ័យ ក៏​បាន​ទៅ​កាន់​ទីនោះ​ចំនួន​២​គ្រឿង ។ ខណៈនោះ​ ក្រោយ​ពី​ការ​បាញ់​ទឹក​អស់​១​រថយន្ត​ភ្លើង​ក៏​រលត់​ទៅ​វិញ​ទាំងស្រុង មិន​បាន​ឆេះ​រាល​ដល់​កន្លែង​ផ្សេង ឬ​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ខាងលើ​រង​របួស​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ