ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ​ល្លិ៍​ឈាម​និង​ឈើ​ ​ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹក​ទៅ​លក់​ឱ្យ​វៀតណាម​តាម​ច្រក​ភូមិ​ឡុំ

4 ខែ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ កាលពី​ថ្មី​ៗ​នេះ មាន​ក្រុម​ឈ្មួញ​ខិលខូច​មួយ​ចំនួន​បាន​នាំ​គ្នា​សម្រុក​ដឹក​វ​ល្លិ៍​ឈាម​និង​ឈើ យក​ទៅ​លក់​ឱ្យ​វៀតណាម ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​បំពាន​ច្បាប់​នៅ​ច្រករបៀង ក្នុងភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ អូ​រយ៉ា​ដាវ ខេត្តរតនគិរី…

ខេត្ត​រតនគីរី ៖ កាលពី​ថ្មី​ៗ​នេះ មាន​ក្រុម​ឈ្មួញ​ខិលខូច​មួយ​ចំនួន​បាន​នាំ​គ្នា​សម្រុក​ដឹក​វ​ល្លិ៍​ឈាម​និង​ឈើ យក​ទៅ​លក់​ឱ្យ​វៀតណាម ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​បំពាន​ច្បាប់​នៅ​ច្រករបៀង ក្នុងភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ការ​ដឹក​ជញ្ជូន​វ​ល្លិ៍​ឈាម​និង​ឈើ​នោះ ក្រុម​ឈ្មួញ​ចាប់ផ្តើម​កាលពី​ខែសីហា​ឆ្នាំ ២០២៤​នេះ បាន​បំផុស​ប្រជាពលរដ្ឋ​ឱ្យ​ចូល​ព្រៃ​កាប់​វ​ល្លិ៍​ឈាម​(​វ​ល្លិ៍​តា​អាន​)​និង​ឈើ​ល្អ​ៗ​នៅ​ក្នុង​ព្រៃ តាម​បណ្ដារ​ស្រុក​នានា​នៃ​ខេត្តរតនគិរី ដើម្បី​យក​ទៅ​លក់​ឱ្យ​ពួក​ខ្លួន រួច​គេ​ដឹក​បន្ដ​ទៅ​លក់​ឲ្យ​វៀតណាម តាម​ច្រករបៀង​ភូមិ​ឡុំ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​មិន​ទាន់​បង្ក្រាប​នៅឡើយ ។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៧ ខែសីហា​ឆ្នាំ​២០២៤ នេះ គេ​សង្កេត​ឃើញ មាន​សកម្មភាព​ដឹក​ជញ្ជូន​វ​ល្លិ៍​ឈាម​និង​ឈើ​តាម​ម៉ូតូ​ជា​ច្រើន​គ្រឿង គឺ​ទាំង​យប់​ទាំង​ថ្ងៃ ទៅ​ដោយ​រលូន ខណ​:​ទីនោះ​មាន​មន្ត្រី​យោធា​និង​មន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៍​ប្រចាំកា​នៅ​ច្រក​ភូមិ​ឡុំ​២៤​ម៉ោង​ទៅ​ហើយ តែ​ហាក់​នៅ​មិន​ទាន់​បាន​ធ្វើការ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះ​ទេ ។

លោក​គឹ​ម ដា​រ៉ា មេ​ប៉ុស្ដិ៍​នគ​បាល​ប្រចាំ​ច្រករបៀង​ភូមិ​ឡុំ​មិន​អាច សុំ​ការ​បំភ្លឺ​ជុំវិញ​កា​អនុញ្ញាត​ឲ្យ​គេ​ដឹក​វ​ល្លិ៍​ឈាម​និង​ឈើ​ទៅ​លក់​ឲ្យ​វៀតណាម​នោះ​ទេ ។ ប៉ុន្តែ​លោក​ហេង ប៊ុ​ន្នី អភិបាលស្រុក​អូ​រយ៉ា​ដាវ​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដោយ​ខ្លី​ថា ករណី​ដឹក​វ​ល្លិ៍​ឈាម​និង​ឈើ​ខុសច្បាប់ នៅ​ចំណុច​ខាងលើ​នោះ លោក​និង​ចាត់​កម្លាំង​អាវុធហត្ថ​ស្រុក ឲ្យ​ចុះ​ទៅ​កាន់​ទីតាំង​នោះ ។

លោក​ហុង ភា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​អាច​សុំ​ការ​បំភ្លឺ​ករណី​ដូច​ខាងលើ​នោះ បាន​ទេ ។ គួរ​បញ្ជាក់​ថា គេ​តែង​សង្កេត​ឃើញ​ថា កន្លង​មក ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ហាក់​មិន​ចង់​បង្ក្រាប​នោះ​ទេ​ទោះជា​សមត្ថកិច្ច​ផ្សេង​ៗ​បង្ក្រាប​បាន​យក​ទៅ​ប្រគល់​ឲ្យ ក៏​ហាក់​នៅ​មិន​ចង់​មាន​ចំណាត់ការ​ផង ៕

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ