ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​វៀតណាម ដឹក​ជី​កសិកម្ម​ដើរ​លក់​តាម​ភូមិ​យ៉ាង​អនាធិបតេយ្យ នៅ​ក្រុង​បា​វិត

4 ខែ មុន

ខេត្តស្វាយរៀង ៖ អាជីវករ​លក់​ជី​កសិកម្ម តាម​ដេប៉ូ​ក្នុង​សង្កាត់​បាទី ត្អូញត្អែរ ថា មាន​ឈ្មួញ​វៀតណាម​ដឹក​ជី​កសិកម្ម​តាម​ម៉ូតូ​រ៉ឺ​ម៉ក ដើរ​លក់​តាម​ភូមិ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ អ្នក​ប្រកប​មុខរបរ​លក់​ជី…

ខេត្តស្វាយរៀង ៖ អាជីវករ​លក់​ជី​កសិកម្ម តាម​ដេប៉ូ​ក្នុង​សង្កាត់​បាទី ត្អូញត្អែរ ថា មាន​ឈ្មួញ​វៀតណាម​ដឹក​ជី​កសិកម្ម​តាម​ម៉ូតូ​រ៉ឺ​ម៉ក ដើរ​លក់​តាម​ភូមិ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ អ្នក​ប្រកប​មុខរបរ​លក់​ជី តាម​ដេប៉ូ គ្មាន​ទីផ្សារ ។

ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤ នៅ​ខាង​មុខ​វត្ត​ដងទង់ ស្ថិត​នៅ​ភូមិ​ច្រក​ឬ​ស្សី សង្កាត់​បាទី​ក្រុង​បា​វិត ។

បើ​តាម​អាជីវករ​លក់​ជី​ម្នាក់ បាន​ប្រាប់​កោះសន្តិភាព ថា នៅ​រដូវវស្សា​នេះ មាន​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម បាន​ដឹក​ជី​កសិកម្ម​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​ក្រុង​បា​វិត ហើយ​ដឹក​លក់​ផ្ទាល់​ជាមួយ​ប្រជា​កសិករ តាម​ភូមិ​ដោយ​សេរី ពុំ​ឃើញ​មាន​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ណា មក​សួរនាំ ឬ​ទប់ស្កាត់​ទេ ជា​ពិសេស​មិនដឹង​ថា ជី​កសិកម្ម​ដែល​ឈ្មួញ​វៀតណាម កំពុង​ដឹក​លក់​នេះ មានការ​ត្រួតពិនិត្យ ពី​មន្ត្រី​ជំនាញ ឬ​យ៉ាងណា​នោះ​ទេ ? ។

អាជីវករ​ដដែល បាន​បញ្ជាក់​ថា ហើយ​ករណី​ជនជាតិ​វៀតណាម ដឹក​ជី ដើរ​លក់​ផ្ទាល់​បែប​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​មុខរបរ អាជីវកម្ម​លក់​តាម​ដេប៉ូ យ៉ាង​ខ្លាំង ។

ទាក់ទិន​ករណី​នេះ​ដែរ សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ពិតជា​មាន​ឈ្មួញ​ជនជាតិ​វៀតណាម ដឹក​ជី​កសិកម្ម​ដើរ​លក់ដូរ​តាម​ភូមិ ពិតប្រាកដ​មែន ហើយ​មិនមែន​មាន​តែ​សង្កាត់​បាទី ក្រុង​បា​វិត នោះ​ទេ គឺ​ឈ្មួញ​វៀតណាម ដឹក​ជី​កសិកម្ម​(​សញ្ញា​ក្បាល​ក្របី​) ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​តាម​ច្រករបៀង មក​លក់​តាម​ភូមិ ឃុំ​/​សង្កាត់ ស្រុក​/​ក្រុង ដែល​ជាប់​ព្រំដែន យ៉ាង​អនាធិបតេយ្យ មិន​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា មក​សួរនាំ ឬ​បង្ក្រាប​ឡើយ ។

ក្រុម​អាជីវករ លក់​ជី​កសិកម្ម តាម​ដេប៉ូ បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តស្វាយរៀង មេត្តា​ចុះ​ពិនិត្យ​និង​ធ្វើ​អន្តរាគមន៍ និង​បង្ក្រាប​ពួក​ឈ្មួញ​ជនជាតិ​វៀតណាម ដែល​កំពុង​ដឹក​ជី​លក់​តាម​ភូមិ​នេះ ផង​ទាន​! ។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម រ​ក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តស្វាយរៀង បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៩ ខែសីហា​នេះ ដោយ​ទូរ​សព្ទ​មិន​ចូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ