ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍​ ​ហ៊ុន ម៉ា​ណែត​ ​សួរ​សុខ​ទុក្ខ​កង​ពល​តូច​​អន្តរា​គមន៍​​លេខ១៤

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា លោក​ឧត្តម​សេនីយ៍​ទោ​ ហ៊ុន ម៉ា​ណែត​ នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​អម​ដំណើរ​ដោយ​នាយ​ទាហាន​ នាយ​ទាហាន​រង​ថ្នាក់​ឧត្តម​សេនីយ៍​ វរសេនីយ៍​បាន​អញ្ជើញ​ទៅ​សំណេះ​សំណាល​សួរ​សុខ​ទុកុ្ខ​​នាយ​ទាហាន នាយ​ទាហាន​រង​

ខេត្ត​ពោធិ៍​សាត់​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា លោក​ឧត្តម​សេនីយ៍​ទោ​ ហ៊ុន ម៉ា​ណែត​ នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​អម​ដំណើរ​ដោយ​នាយ​ទាហាន​ នាយ​ទាហាន​រង​ថ្នាក់​ឧត្តម​សេនីយ៍​ វរសេនីយ៍​បាន​អញ្ជើញ​ទៅ​សំណេះ​សំណាល​សួរ​សុខ​ទុកុ្ខ​​នាយ​ទាហាន នាយ​ទាហាន​រង​ និង​ពល​ទាហាន​ អង្គ​ភាព​កង​ពល​តូច​អន្តរា​គមន៍​លេខ​១៤​ដែល​មាន​ទីតាំង​នៅ​ភ្នំបាយ​ឃ្លះ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់​។ លោក​ឆាយ សារ៉េត ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​លោក​ខូយ សុខា អភិ​បាល​ខេត្ត​ក៏​មាន​វត្ត​មាន​ក្នុង​ឱកាស​នោះ​ដែរ​។

លោក​ឧត្តម​សេនីយ៍​ត្រី​គឹម សេង​ងន មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរា​គមន៍​លេខ​១៤​បាន​ជំរាប​ជូន​ថា អង្គ​ភាព​បាន​រៀប​ចំ​ជា​៤វរ​សេនា​តូច​ គឺ​លេខ​១៤១, ១៤២, ១៤៣ និង​១៤៤ ។ នៅ​ថ្ងៃ​ទី​២៩ មីនា ២០១១ អគ្គ​បញ្ជា​ការ​បាន​បូក​បញ្ចូល​កង​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៥០១​ចំណុះ​យោធ​ភូមិ​ភាគ​ទី​៥​ដែល​ឈរ​ជើង​តាម​បណ្តោយ​ខ្សែ​ព្រំ​ដែន​ទិស​ទី​៤ ខេត្ត​ពោធិ៍​សាត់​​ឱ្យ​ទៅ​ជា​វរ​សេនា​តូច​លេខ​១៤៥​ ចំណុះ​កង​ពល​តូច​អន្តរា​គមន៍​លេខ​១៤​វិញ​។ ៤​វរ​សេនា​តូច​ឈរ​ជើង​ក្នុង​ភូមិ​សាស្ត្រ​ ស្រុក​ភ្នំ​ក្រវាញ និង​ស្រុក​ក្រ​គរ​ សំរាប់​ត្រៀម​ចល័ត​អន្តរា​គមន៍​​ និង​មួយ​វរ​សេនា​តូច​ឈរ​ជើង​នៅ​ស្រុក​វាល​វែង​ច្បាម ភូមិ​សាស្ត្រ​ខ្សែ​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​លិច​​របស់​​ខេត្ត​ពោធិ៍​សាត់​។

លោក​ឧត្តម​​សេនីយ៍​ទោ ហ៊ុន​ ម៉ាណែត​ បាន​ពាំ​នាំ​ប្រសាសន៍​ផ្តាំ​ផ្ញើ​ពី​សំណាក់​សម្តេចតេជោ​​ហ៊ុន សែន និង​លោក​ជំទាវ​ លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​បញ្ជា​ការ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ដែល​តែង​នឹក​គិត​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ​របស់​បង​ប្អូន​កង​ទ័ព​គ្រប់​ពេល​វេលា​។ លោក​ឧត្តម​សេនីយ៍​បាន​កោត​សរ​សើរ​ចំពោះ​អង្គ​ភាព​​កង​ពល​​តូច​អន្តរា​គមន៍​លេខ​៤​ ដែល​បាន​ខិត​ខំ​កសាង​​ទី​បញ្ជា​ការ​ និង​បាន​ពង្រឹង​កំលាំង​គ្រប់​ពេល​វេលា​សំរាប់​ត្រៀម​អន្តរា​គមន៍​សមរភូមិ​ជួរ​មុខ​ ពិសេស​នៅ​ទិស​ព្រំ​ដែន​ថ្ម​ដា ស្រុក​វាល​វែង​។

លោក​ហ៊ុន ម៉ា​ណែត ថ្លែង​ថា «ការ​សួរ​សុខ​​ទុក្ខ​​ថ្ងៃ​ទី​១៥ មិថុនា ​ចំ​ខួប​​លើក​ទី​៤៩(១៥ មិថុនា ១៩៦២) នៃ ការ​ប្រកាស​របស់​តុលា​ការ​​អន្តរ​ជាតិ​នៅ​ទី​ក្រុង​ឡាអេ ក្នុង​ការ​ប្រគល់​ប្រាសាទ​ព្រះ​វិហារ​មក​ឱ្យ​ប្រទេស​​កម្ពុជា​។ ផ្ទុយ​ទៅ​វិញ​មេ​ដឹក​នាំ​ជ្រុល​និយម​ថៃ​បែរ​ជា​បង្កើត​សង្គ្រាម​​ទាម​ទារ​​យក​ប្រាសាទ​​ព្រះ​វិហារ​របស់​កម្ពុជា​យើង​ដោយ​ឥត​អៀន​ខ្មាសទៅ​វិញ»។

ក្នុង​ឱកាស​នោះ លោក​ហ៊ុន ម៉ា​ណែត​ បាន​នាំ​យក​​​សំភារ​ជា​អំណោយ​របស់​សម្តេច​តេជោ​ហ៊ុន សែន និង​លោក​ជំទាវ​រួម​មាន​ថវិកា​៥.០០០.០០០​រៀល អង្ករ​៥​តោន​ មី​៥០​កេស​ ទឹក​ស៊ីអ៊ីវ​៥​កេស ទឹក​ផ្លែ​ឈើ​៥​កេស និង​ថ្នាំ​ពេទ្យ​៧​មុខ​មក​ផ្តល់​ជូន​អង្គ​ភាព​កង​ពល​តូច​អន្តរា​គមន៍​លេខ​១៤។ ក្រុម​ប្រឹក្សា​ឃុំ​៦​នាក់​ ក្នុង​ម្នាក់​សារុង​១ ថវិកា៥០.០០០​រៀល​ និង​គ្រួសារ​យោធិន​១៨៩​នាក់​ ក្នុង​ម្នាក់​សារុង​១ ថវិកា​២០.០០០​រៀល​។ ដោយ​ឡែក​ដែក​១០​តោន ស៊ីម៉ង់ត៍​២០​តោន​ ប្រេង​សាំង​២.០០០​លីត្រ​ ប្រេង​ម៉ាស៊ូត​២.០០០​លីត្រ​ គោ​យន្ត​ភ្ជាប់​ដោយ​នង្គ័ល​ និង​រនាស់​១​គ្រឿង​ វិទ្យុ​ទាក់​ទង​ធុន​ធំ​១គ្រឿងនិង​សង័្កសី​៥០០​សន្លឹក​ដែល​អង្គ​ភាព​កង​ពល​តូច​អន្តរា​គមន៍​លេខ​១៤ ស្នើ​សុំ​នោះ​ក៏​ត្រូវ​បាន​លោក​ហ៊ុន ម៉ាណែត​ ផ្តល់​ជូន​តាម​សំណូម​ពរ​ផង​ដែរ៕