នាពេលថ្មីៗនេះ ទិដ្ឋភាពនយោបាយនៃប្រទេសកម្ពុជាបានកំពុងតែប្រឡា.ក់ប្រឡូកនឹងការកើនឡើងនូវការប្រើប្រាស់ចលនាជាតិនិយមជាឧបករណ៍របស់នយោបាយរហូតដល់យកសេដ្ឋកិច្ចទៅដាក់អន្ទាក់ពលរដ្ឋ ដើម្បីកៀងគរប្រមូលផ្តុំជាចលនាប្រឆាំង ។
សម្តេច ធិបតី ហ៊ុន ម៉ាណែត នៅថ្ងទី១៦ ខែមេសា បានិយាយថា មេដឹកនាំបាតុកម្ម ឈ្មោះ ហៃ វណ្ណា នៅប្រទេសជប៉ុនបានអំពាវនាវអោយក្រុមរបស់ពួកគេបំផ្លាញសេដ្ឋកិច្ចខ្មែរខ្លួនឯង ។
ការយកសេដ្ឋកិច្ចជាតិជាមូលដ្ឋានវា.យផ្តួល ដើម្បីឆន្ទៈនយោបាយរបស់ខ្លួនជាចលករមួយដែលគ្រោះថ្នាក់បំផុត ដូច្នេះសូមប្រុងប្រយ័ត្នពីព្រោះអ្នកដែលស្លា.ប់មុនគេ គឺប្រជាពលរដ្ឋមិនមែនអ្នកដែលនៅបរទេសអង្គុយចាំបក់ភ្លើងនោះឡើយ ។ ការយកសេដ្ឋកិច្ចជាលេស គឺជាចលនាជាតិនិយមជ្រុលដែលមិនគួរជាមូលដ្ឋាននយោបាយសម្រាប់កម្ពុជាឡើយ ។ នេះអាចជាជម្រើសនយោបាយដ៏គ្រោះថ្នាក់ និងនាំសង្គមឈានទៅរកភាពអាប់អួរ ។
ចលនាជាតិនិយមគួរតែជាចលនាដែលមានលក្ខណៈវិជ្ជមានហើយ ជាប្រភពឫសគល់ ក្នុងការលើកកម្ពស់មោទនភាពជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងបេតិកភណ្ឌវប្បធម៌ជាតិ ។ វាគួរតែជាចលនអាចជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតរុងរឿង និងសុខដុមរមនាបាន ប៉ុន្តែពេលដែលចលនាជាតិនិយមមានលក្ខណៈជ្រុលនិយមវានឹងអាចនាំសង្គមទៅរកវិបត្តិ និងការសាងនូវភាពស្អប់ខ្ពើម រើសអើង និងការដឹកនាំគេចងខ្លួនឯងឲ្យទៅជាមួយនឹងកំហឹ.ង និងភាពស្អប់ខ្ពើម ។
មកដល់ពេលនេះ កង់រង្វង់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាត្រូវបានសម្គាល់ដោយសម័យកាលដ៏រុងរឿង ដូចជា អាណាចក្រខ្មែរសម័យអង្គរ និងសម័យកាលនៃការបែកបាក់ និងជម្លោះផ្ទៃក្នុង ។ អនុស្សាវរីយ៍នៃការបាត់បង់ទឹកដី និងភាពតានតឹងក្នុងតំបន់នៅតែដក់ជាប់ក្នុងស្មារតីជាតិ គឺជារឿងដ៏ឈឺចាប់បំផុត ។ នៅក្នុងស្ថានភាពនេះ អ្នកនយោបាយខ្លះនៅតែបន្តមានគំនិតប្រើចលនាជាតិនិយមនេះ ដើម្បីកេងប្រវ័ញ្ចមនោសញ្ចេតនារបស់ពលរដ្ឋដោយមិនខ្វល់ និងការយកប្រទេសដាក់នៅក្នុងភាពប្រថុយប្រថាននឹងការរង្គោះរង្គើ ដែលនាំឱ្យមានការប៉ះពាល់ផ្នែកការទូត និងការបែកបាក់ផ្ទៃក្នុង ។
ចលនាជាតិនិយមជាវិជ្ជមាន មិនមែនអាស្រ័យទៅលើការសោកស្ដាយអតីតកាលទេ តែជាការអបអរចំពោះសមិទ្ធផល និងសក្តានុពលរបស់ប្រទេសជាតិ ។ វាសង្កត់ធ្ងន់ទៅលើការរួបរួមភាពស្អិតរមួតក្នុងសង្គម និងវឌ្ឍនភាពរួមរបស់ពលរដ្ឋទាំងអស់ ។ ដើម្បីជំរុញចលនាជាតិនិយមបែបនេះកម្ពុជាអាចអនុវត្តយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនដែលរួមមាន ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹង និងយកចិត្តទុកដាក់លើការអប់រំ ការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ការលើកទឹកចិត្តឲ្យមានការចូលរួម និងការផ្សះផ្សាយជាមួយនឹងប្រជាពលរដ្ឋ និងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ជាដើម។
ចលនាជាតិនិយមគួរតែធ្វើយ៉ាងណាឲ្យពលរដ្ឋរួមគ្នាជាចលករជំរុញសេដ្ឋកិច្ចឲ្យរឹងមាំ ។ សេដ្ឋកិច្ច គឺជាឆ្អឹងខ្នងរបស់ប្រទេសដែលមានការរីកចម្រើន ដែលគេអាចនឹងធ្វើឡើងតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធលើកទឹកចិត្តសហគ្រិនភាព និងការបង្កើតការងារ ។ មកដល់ពេលនេះ កម្ពុជាអាចលើកប្រជាពលរដ្ឋរបស់ខ្លួនចេញពីភាពក្រីក្រ និងកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើជំនួយពីបរទេស ។ មោទកភាពជាតិគួរតែកើតចេញពីភាពគ្រប់គ្រាន់នៃសេដ្ឋកិច្ច និងសមត្ថភាពក្នុងការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋគ្រប់រូប។
ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ជាតិតាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពកម្ពុជាអាចបំពាក់យុវជនរបស់ខ្លួននូវជំនាញដែលត្រូវការ ដើម្បីប្រកួតប្រជែងនៅក្នុងពិភពសាកលភាវូបនីយកម្ម ។ ប្រជាពលរដ្ឋដែលមានការអប់រំល្អ គឺពិតជាចលនានៃការកសាងជាតិនិយមមួយតាមរយៈការលើកទឹកចិត្តការចូលរួមក្នុងការស្ថាបនាជាតិនិយម ដោយផ្តោតលើការបង្កើតថ្មី និងវឌ្ឍនភាពជាជាងការបែងចែកភោគផលដែលមានស្រាប់ ។
បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា តាំងពីអង្គរវត្តដ៏អស្ចារ្យរហូតដល់សិល្បៈ និងសិប្បកម្មប្រពៃណី គឺជាប្រភពនៃមោទនភាពដ៏មានតម្លៃដែលយើងគួរតែកសាងមូលធនជាតិនិយមដើម្បីការពារ អភិរក្សនិងចងក្រងនូវឯកសារនានា ដើម្បីធានាភាពខ្លាំងនៃយើងទាំងអស់គ្នា។ កិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌទាំងនេះ អាចជំរុញឱ្យមានអត្តសញ្ញាណ និងអាចបន្តឧត្តមភាពប្រកបដោយកិត្យានុភាពពិតប្រាកដតាមរយៈការច្របាច់បញ្ចូលគ្នារវាងការអប់រំនិងការកសាងមូលដ្ឋានសេដ្ឋកិច្ច ។
មកដល់ពេលនេះ លទ្ធិប្រជាធិបតេយ្យដ៏រស់រវើកពឹងផ្អែកលើការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋហើយវាក៏ជាចលនាជាតិនិយមដែលស្ថិតនៅក្នុងក្រមខណ្ឌនៃច្បាប់ ។ ការលើកទឹកចិត្តឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈអភិបាលកិច្ចប្រកបដោយតម្លាភាព ការបញ្ចេញមតិដោយសេរី និងដំណើរការនយោបាយនានា នោះយើងធានាថា ជាតិនិយមនៅតែជាកម្លាំងបង្រួបបង្រួមជាតិមួយដ៏មោះមុត។
ក្រៅពីនោះការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏ជារឿងដែលត្រូវតែយកចិត្តទុកដាក់ មិនមែនយកប្រវត្តិសាស្ត្រ ធ្វើជារឿងឈឺចាប់ហើយប្រែក្លាយវាទៅជាមនោសញ្ចេតនាចងកំហឹ.ងនោះឡើយ ។ ភាពរុងរឿង នាពេលអនាគតរបស់កម្ពុជា ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ ជាតិនិយមក្នុងន័យស្ថាបនាពាក់ព័ន្ធនឹងការកសាងទំនាក់ទំនងជាវិជ្ជមានជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាប្រឈមទៅវិញទៅមក និងការប្រើប្រាស់ភាពជាដៃគូក្នុងតំបន់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមរួមគ្នា ។
ការទូត និងការធ្វើសហប្រតិបត្តិសហការរវាងគ្នា និងគ្នា គឺជារឿងដែលចាំបាច់បំផុត នៅក្នុងសម័យកាលនេះ ដូច្នេះអន្តរកម្មរបស់កម្ពុជាជាមួយប្រទេសជិតខាង គឺជារឿងដែលជៀសមិនរួច ។
សរុបមកវិញមាគ៌ាឆ្ពោះទៅកាន់ប្រទេសកម្ពុជាដ៏រុងរឿង គឺត្រូវប្រកាន់យកនូវចលនាជាតិនិយមណាដែលជាចលនាកសាងកម្លាំង ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឈរបស់ប្រទេស ។ អ្នកនយោបាយ និងអ្នកដឹកនាំត្រូវតែទប់ទល់នឹងការល្បួងឱ្យកេងប្រវ័ញ្ចការសោកសង្រេងជាប្រវត្តិសាស្ត្រ ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី ។ ផ្ទុយទៅវិញ ពួកគេគួរតែធ្វើជាឈ្នាន់នូវចក្ខុវិស័យនៃជាតិនិយមដែលបង្រួបបង្រួមជាតិ ដោយយកប្រវត្តិសាស្ត្រ គឺជាសក្ខីកម្ម ដើម្បីកសាងកម្លាំង និងជំរុញវាឆ្ពោះទៅរកអនាគតនៃវិបុលភាពសេដ្ឋកិច្ច និងភាពសុខដុមរមនាក្នុងសង្គមដើម្បីកសាងប្រទេសប្រកបដោយមោទកភាព រឹងមាំ និងឆ្ពោះទៅមុខ ។
ការប្រកាន់យកជាតិនិយមជាវិជ្ជមានកម្ពុជានឹងមិនត្រឹមតែគោរពអតីតកាលរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវអនាគតភ្លឺស្វាងសម្រាប់ប្រជាពលរដ្ឋទាំងអស់របស់ខ្លួនផងដែរ ពោល គឺកសាងនូវកិត្យានុភាពជាតិ និងឧត្តមភាពជាតិនៅលើឆាកអន្តជាតិនៅក្នុងចរន្តភាវូបនីយកម្ម និង ពហុភាគី ៕
ចែករំលែកព័តមាននេះ