ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ទៅ​​ឃ្វាល​ក្របី​នៅ​វាលស្រែ​ ក្តៅ​ពេក​​ចុះ​ក្បង់ទឹកលប់មុខក្នុង​រណ្តៅ​ដី ជួបគ្រោះអកុសល​​យ៉ាងរន្ធ.ត់

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តស្វាយរៀង​ ៖​ បុរស​វ័យ​៣៧​ឆ្នាំ​ម្នាក់​បាន​រ​អិ​ល​ជើង​ធ្លាក់​ចូល​ក្នុង​ស្រះ​រណ្តៅ​ដី​ដែល​គេ​ជីក​យក​អាចម៍ដី​លក់​ បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​។​ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ នៅ​ក្នុង​រណ្តៅ​ជីក​យក​អាច​ម៏​ដី មួយ​កន្លែង​ស្ថិតនៅ​ចំណុច​ក្បែ​ចំការ​ស្វាយ​…

ខេត្តស្វាយរៀង​ ៖​ បុរស​វ័យ​៣៧​ឆ្នាំ​ម្នាក់​បាន​រ​អិ​ល​ជើង​ធ្លាក់​ចូល​ក្នុង​ស្រះ​រណ្តៅ​ដី​ដែល​គេ​ជីក​យក​អាចម៍ដី​លក់​ បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​។​

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ នៅ​ក្នុង​រណ្តៅ​ជីក​យក​អាច​ម៏​ដី មួយ​កន្លែង​ស្ថិតនៅ​ចំណុច​ក្បែ​ចំការ​ស្វាយ​ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ​ឃុំ​ពពែ​ត​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ​មាស ធីតា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មាន​មុខរបរ​កសិករ រស់នៅ​ក្នុង​ភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ខេត្តស្វាយរៀង​។

តាមប្រភពដដែលបាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ដេញ​ក្របី​ទៅ​ឃ្វាល នៅ​វាលស្រែ​ក្បែ​ចំការ​ស្វាយ​ជិត​កន្លែង​កើតហេតុ​ជាមួយ​អ្ន​ភូមិ​ជា​ច្រើន​នាក់ លុះ​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ជន​រង​គ្រោះ​ទំនងជា​ក្តៅ ក៏​ដើរទៅ​ចុះ​លប់មុខ​ឬ​ចង់​ងូតទឹក ចុះ​ឈ​ក្បែ​រ​ច្រាំង​ក្បង់ទឹក​លប់មុខ និង​ស្រោច​លើ​ក្បាល ​ស្រាប់តែរ​អឹ​ល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ជ្រៅ «​ធ្លាក់​ទាំង​ខោ​ទាំ​ង​អាវ លិច​ចូល​ទៅ​ក្នុង​ទឹក​បាត់​»​ដោយ​ជន​រង​គ្រោះ​មិន​ចេះ​ហែល​ទឹក​ផង​ក៏​លង់​ទឹកលិចបាត់តែ​ម្តង​។​

ខណៈនោះ​អ្នក​ទៅ​ឃ្វាលក្របី​ជាមួយ​ក៏​មិន​ចេះ​ហែល​ទឹក​ក៏​ស្រែកហៅ​​អ្នក​ភូមិ​ឱ្យ​មក​ជួយ​ភ្លាម​ៗ​ដែរ នៅក​ន្លែ​ង​ជន​រង​គ្រោះ​លិច​ចូល​ក្នុង​ទឹក​បាត់​ចាប់ពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​រាវរក​មិនឃើញ​រហូត​ដល់​ម៉ោង​៤​និង​០០​នាទី​ល្ងាច​ទើប​រាវរក​ឃើញ​សាកសព​នៅ​ក្នុង​រណ្តៅ​ដី​នោះ​ជម្រៅ​ជិត​៤​មែ​ត្រ​។

សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ដោយ​មូលហេតុជន​រង​គ្រោះ​មិន​ចេះ​ហែល​ទឹក​ហើយ​ទៅ​មើល​ក្របី​នៅ​ឯ​វាលស្រែ​ក្តៅ​ពេក​បាន​ចុះ​ងួ​ត​ទឹក​ក៍​រអិល​ជើង​ចូល​ក្នុង​រណ្តៅ​ជីក​យក​អាច​ម៏​ដី​ហើយក៍​លង់​ស្លាប់​តែ​ម្តង​ទៅ​។​ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​រួច​ក៏​ប្រគល់​ឲ្យ​ក្រម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ