ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់កសិដ្ឋាន​​នៅស្រុកកំពង់ត្រាចចែករំលែកបទពិសោធន៍ខ្លះៗពីការចិញ្ចឹមឃ្មុំ

4 ខែ មុន
  • កំពត

ខេត្ត​កំពត​ ៖ ​ម្ចាស់​កសិដ្ឋាន​ចិ​ញ្ចឹម​​ឃ្មុំ​នៅ​ស្រុក​កំពង់ត្រាច​ ឈ្មោះ​លឹ​ម ​តុង ​ភេទ​ប្រុស​ អាយុ៣៧ឆ្នាំ​ដែល​មាន​បទ​ពិសោធ​ន៍​ពី​ការ​ចិញ្ចឹម​​ឃ្មុំរយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​រក​ចំណូល​ពី​ការ​ចិ​ញ្ចឹម​​ឃ្មុំ​បាន​ក្រាស់ក្រែល​គួរសម​ ។ ​…

ខេត្ត​កំពត​ ៖ ​ម្ចាស់​កសិដ្ឋាន​ចិ​ញ្ចឹម​​ឃ្មុំ​នៅ​ស្រុក​កំពង់ត្រាច​ ឈ្មោះ​លឹ​ម ​តុង ​ភេទ​ប្រុស​ អាយុ៣៧ឆ្នាំ​ដែល​មាន​បទ​ពិសោធ​ន៍​ពី​ការ​ចិញ្ចឹម​​ឃ្មុំរយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​រក​ចំណូល​ពី​ការ​ចិ​ញ្ចឹម​​ឃ្មុំ​បាន​ក្រាស់ក្រែល​គួរសម​ ។ ​

លោក​លឹ​ម ​តុង ​ជាម្ចាស់​កសិដ្ឋាន​ចិ​ញ្ជឹ​ម​ឃ្មុំ​បាន​ឱ្យ​ដឹងកាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​ ​​​ថា​ ការចិញ្ចឹម​​ឃ្មុំ​មិនមែន​ជា​ការ​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ ​គឺមានការ​ឆ្លងកាត់​ជា​ច្រើន​ទំ​រាំ​មក​ដល់​ថ្ងៃនេះ​ មាន​រយៈពេល​ជាង​៥ឆ្នាំ​ ។​

លោក​លឹ​ម​ តុង​ បាន​បញ្ជាក់​ថា​ មេ​ឃ្មុំ​ដែល​គាត់​ចិ​ញ្ចឹម​​នៅ​ក្នុង​កសិដ្ឋាន​របស់​គាត់​មាន​ជាង​១០០ធុង​ដែល​បាន​ចែក​២កន្លែង​​ដាក់​អោយ​ឃ្មុំ​នៅ​ផ្សេង​ៗ​គ្នា ​។ ​លោក​​បន្ត​ថា​ ការ​ចិញ្ចឹម​​​ឃ្មុំ​ចេះ​មើល​រដូវ​កាល​ និង​ទីតាំង​សម្រាប់​ដឹក​កេះ​ឃ្មុំ​ងាយស្រួល​មេ​ឃ្មុំ​ហើរ​រក​លំអងផ្កាក្រេប​ ដើម្បី​បំពេញ​ក្បាលទឹក​របស់​វា​​ដែល​យើង​ចង់បាន​ ​ដូច​ជា​រដូវ​ផ្ការ​កៅស៊ូ​យើង​ត្រូវ​ដឹក​ឃ្មុំ​ទៅ​ដាក់​ទីតាំង​ជិត​ចម្ការ​កៅស៊ូ​​ខេត្តកំពង់ចាម​ ។​

បើ​ដើម​គរ​ចាប់ផ្ដើម​ចេញ​ផ្កា​ យើង​ត្រូវ​ដឹក​ឃ្មុំ​ទៅ​កាន់​ខេត្ត​ណា​ដែល​សំបូរ​ដើម​គរ​ ។ លុះ​ចូល​ដល់​ខែ​មៀន​មាន​ផ្កា​ឃ្មុំ​នោះ ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​កោះក្របី ​ក្នុង​ខេត្តកណ្ដាល ។​ លោក​តុង​​​បញ្ជាក់​ថា​មេ​ឃ្មុំ​មិន​សំដៅ​តែ​ក្រេប​លម្អងផ្កា​តែ​មួយ​មុខ​នោះ​ទេ ​ផ្កា​អ្វី​ក៏​​វា​បឺត​​បាន​ដែរ​ ។ ដូចនេះ ​ផ្កា​រុក្ខជាតិ​គ្រប់​ប្រភេទ​បាន​មក​ពី​ទឹកឃ្មុំ​នោះ​ហើយ ​ដែល​យើង​ម្នាក់​ៗ​ចង់​យក​មក​ធ្វើ​ជា​ថ្នាំបុរាណ​ណឹ​ង​ ។

លោក​លឹ​ម​ តុង ​និយាយ​ប្រាប់​បន្ត​ថា​ ក្នុង​រយៈពេល​៥​ខែ​ក្នុង​រដូវប្រាំង​នេះ ​យើង​បាន​ទទួលផល​ពី​ឃ្មុំ​-​តែ​6​ខែ​ក្នុង​រដូវវស្សា​នេះ​ យើង​មិន​បាន​ទទួលផល​ពី​ឃ្មុំ​ទេ​-​ មាន​តែ​ជួយ​ចិ​ញ្ចឹម​មេ​ឃ្មុំ​ទៅ​វិញ​ចំណី​ឃ្មុំ​គឺ​ទឹកឃ្មុំ ​និង​លំអង​ឃ្មុំ​លាយ​ទុក ​សម្រាប់​មេ​ឃ្មុំ​រាប់​លាន​ក្បាល​មក​ជញ្ជក់​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ​និង​មាន​លក់​ទឹកឃ្មុំ​ និង​លម្អង​ឃ្មុំ​យក​ទៅ​ធ្វើ​ថ្នាំ​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ