ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​ ៖​ សកម្មភាព​ជុំវិញ​ផែនការ​អូស​ទាញ​ប្រជាជន​ប្រឆាំង​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​​ជា​អំពើ​វិទ្ធង្សនា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា​ សមត្ថកិច្ច​អនុវត្ត​ច្បាប់​របស់​កម្ពុជា ក្តាប់​បាន​យ៉ាង​ច្បាស់លាស់​នូវ​ភស្តុ​តាងដែល​បង្ហាញ​ថា ផែនការ​អូស​ទាញ​ប្រមូល​ប្រជាជន​ក្នុងស្រុក​ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម​ គឺជា​អំពើ​វិទ្ធង្សនា ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។…

រាជធានី​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា​ សមត្ថកិច្ច​អនុវត្ត​ច្បាប់​របស់​កម្ពុជា ក្តាប់​បាន​យ៉ាង​ច្បាស់លាស់​នូវ​ភស្តុ​តាងដែល​បង្ហាញ​ថា ផែនការ​អូស​ទាញ​ប្រមូល​ប្រជាជន​ក្នុងស្រុក​ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម​ គឺជា​អំពើ​វិទ្ធង្សនា ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។

ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ នៅ​ថ្ងៃ​ទី​១៣ ​ខែសីហា ឆ្នាំ២០២៤​ បាន​លើក​ឡើង​ថា
សកម្មភាព​របស់​ក្រុមប្រឆាំង​អូស​ទាញ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​ពុំ​មែន​ធ្វើ​ឡើង​ ដើម្បី​ជា​ការ​សម្តែង​មតិ​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែគឺជា​ផែនការ​ប៉ុនប៉ង​ធ្វើ​បដិ​វត្តន៍​ពណ៌ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ប្រើប្រាស់​នូវ​វិធី​ញុះញង់ អុច​អាល បំផុសបំផុល និង​ការ​ប្រើ​ឧបាយកល​នយោបាយ​បោក​បញ្ឆោត​អូស​ទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្លូតត្រង់ ឱ្យធ្វើ​បាតុកម្ម​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ សកម្មភាព​ជុំវិញ​ផែនការ​នេះ គឺជា​អំពើ​វិទ្ធង្សនា ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ស្នើ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​តឹងរ៉ឹង​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ ដើម្បី​ធានា​ការពារ និង​ថែរក្សា​សន្តិសុខ​ជាតិ ស្ថិរភាព​សង្គម​។

យោង​តាម​សេចក្ដីថ្លែងការណ៍​ដដែល​បាន​លើក​ឡើង​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​, មាន​ក្រុមប្រឆាំង​ជ្រុលនិយម​នៅ​ក្រៅប្រទេស​មួយ​ចំនួន បាន​បំភ្លៃ​ការ​ពិត​ពាក់ព័ន្ធ​នឹង​គម្រោង កិច្ច​សហប្រតិបត្តិការ​អភិ​វឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម ដោយ​បាន​ចោទប្រកាន់​មូល​បង្កាច់​លើ រាជ​រដ្ឋាភិ​បាល​ថា បាន​កាត់​ដី​ចំនួន ៤ ខេត្ត​ឱ្យទៅ​បរទេស ឬ​ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យ​លើ​ខេត្ត​ឥ​សាន្ត​ទាំង ៤ នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម​។ ក្រុមប្រឆាំង​ក៏​បាន​ប្រើប្រាស់​ការ​ចោទប្រកាន់ ដោយ​បំភ្លៃ​ការ​ពិត​នេះ ធ្វើ​សកម្មភាព​អំពាវនាវ បំផុសបំផុល ញុះញង់ និង​អូស​ទាញ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ក្នុង ស្រុក ឱ្យធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម​។

អ្នកនាំពាក្យបញ្ជាក់​ជូន​ថា ក្រសួងយុត្តិធម៌ បាន​តាមដាន​ករណី​នេះ ដោយ​យកចិត្តទុកដាក់ និង​ចុង​ក្រោយ​នេះ​, សមត្ថកិច្ច​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ក្តាប់​បាន​យ៉ាង​ច្បាស់លាស់​នូវ​ភស្តុ​តាង ដែល បង្ហាញ​ថា ផែនការ​អូស​ទាញ​ប្រមូល​ប្រជាជន​ក្នុងស្រុក​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម ពុំ​មែន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​សម្តែង​មតិ​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែ គឺជា​ផែនការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួលរំលំ​រាជ​រដ្ឋា​ភិបាល តាម​រយៈ​ការ​ប្រើប្រាស់​នូវ​វិធី​ញុះញង់​អុជអាល បំផុសបំផុល និង​ការ​ប្រើ​ឧបាយកល​នយោបាយ​បោក​បញ្ឆោត​អូស​ទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្លូតត្រង់ ឱ្យធ្វើ បាតុកម្ម​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ សកម្មភាព​ជុំវិញ​ផែនការ​នេះ គឺជា​អំពើ​វិទ្ធង្សនា ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។

ផ្អែក​លើ​មូលដ្ឋាន​ផ្លូវច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាងលើ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ស្នើ​សុំ​ដល់ កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សូម​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត និង​តឹងរ៉ឹង​បំផុត​ចំពោះ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សន្តិសុខ​នៃ​រដ្ឋ​ខាងលើ ដើម្បី​ធានា​ការពារ និង​ថែរក្សា​សន្តិសុខ​ជាតិ ស្ថិរភាព​សង្គម និង​វិបុលភាព​របស់​ប្រទេស​ជាតិ ដោយ​ដាច់ខាត​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​កម្លាំង​នៃ​ក្រុម​នយោបាយ​ជ្រុលនិយម​ណាមួយ​មក​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​ជាតិ និង​សេចក្តីសុខ​សាន្ត​របស់​ប្រជាជន​កម្ពុជា​ឡើយ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏​អំពាវនាវ​ជូន​ដល់​ជនរួមជាតិ សូមកុំ​ចាញ់ ឧបាយកល​បោក​បញ្ឆោត​របស់​មេខ្លោង នៃ​ចលនា​បដិវត្តន៍​ពណ៌​ដែល​ជា​ឧក្រិដ្ឋជន​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ ដែល​អាច​នាំ​ឱ្យ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រួមគំនិត​ក្បត់ ដែល​ត្រូវ​មានទោស​ធ្ងន់ធ្ងរ​តាម​ច្បាប់ និង​សូម​ចូលរួម ប្រឆាំង​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ជាតិ​ខាងលើ​នេះ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញា​ធរមាន សមត្ថកិច្ច ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​, ស្ថិរភាព​សង្គម និង​សេចក្តីសុខ​រួម​របស់​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង ប្រទេស ជា​ពិសេស សហការ​រាយការណ៍​អំពី​ផែនការ​ក្បត់​ខាងលើ និង​មុខសញ្ញា​ពាក់ព័ន្ធ ជូន​ទៅ​អាជ្ញា​ធរមាន សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ឈាន​ទៅ​ចាត់វិធានការ​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ