ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ៖ តំបន់ត្រីកោណ​នៅ​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម មិន​បាន​បាត់បង់​ងាយ​ៗ​នោះ​ទេ យើង​មានច្បាប់​ជាតិ និង​អន្តរជាតិ និង​កងកម្លាំងប្រដាប់អាវុធ មិន​អាច​យក​ស្រួល

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​តំបន់ត្រីកោណ​នៅ​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​តំបន់ត្រីកោណ​នៅ​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម មិន​បាន​បាត់បង់​ងាយ​ៗ​នោះ​ទេ យើង​មានច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ជាមួយនឹង​ការ​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ មិន​អាច​យក​ស្រួល​ៗ​បាន​ទេ ។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លើក​ឡើង​បែប​នេះ នៅ​ក្ន​ង​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយ​មន្ត្រីរាជការ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​១៣​ខែសីហា​ឆ្នាំ​២០២៤ នៅ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ។

លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ៖ មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ មាន​៧​ការិយាល័យ និង​មាន​មន្ត្រី​បំរើ​ការងារ​ចំនួន​៥៣​រូប ស្រី​៨​រូប និង​មន្ត្រី​ស្ម័​ក្រ​ចិត្ត​១​រូប​។ ចាប់ពី​ថ្ងៃ​ទី​១៥ ឧសភា រហូត​មក​ដល់​បច្ចុប្បន្ន យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ បាន​ចលនា​អោយ​មានការ​ចូលរួម​ពី​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ បាន​១០០%​។ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បណ្តុះ​កូន​ឈើ​អោយ​បាន​ទ្វេ​ដង ។

ក្នុង​ពិធី​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ បាន​មាន​ប្រសាសន៍ ណែនាំ​អោយ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ខិតខំ​អនុវត្ត​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្តោត​សំខាន់ លើ​កិច្ច​គាំពារ​បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ជា​ពិសេស​ចូលរួម​អនុវត្ត “​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨” របស់​ក្រសួងបរិស្ថាន ឱ្យ​ទទួល​បាន​ជោគជ័យ​។ បន្ត​រួម​គ្នា​លើកកម្ពស់​អនាម័យ​-​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង ។

លោក​បញ្ជាក់​ទៀត​ថា ៖ មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​ជំរុញ​ការ​ផ្សព្វផ្សាយ​បរិស្ថាន ឱ្យ​បាន​ជ្រួតជ្រាប​កាន់តែ​ទូលំទូលាយ ទៅ​ក្នុង​ស្រទាប់​មហាជន ជា​ពិសេស​សិស្ស​-​និស្សិត ឱ្យ​ស្រឡាញ់​បរិស្ថាន និង​មាន​ស្មារតី ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន តាម​រយៈ​យុទ្ធនាការ និង​ការ​បង្កើត​កម្មវិធី​ផ្សេង​ៗ​។ លើស​ពី​នេះ ត្រូវ​រួម​គ្នា​ទប់ស្កាត់ ឱ្យ​ខាន​តែ​បាន នូវ​ចរន្ត​ប្រឆាំង ដែល​មាន​និន្នាការ​បង្កចលាចល​សង្គម ក្រោម​រូបភាព​ការពារ​បរិស្ថាន និង​ការពារ​ធនធានធម្មជាតិ ឬ​រូបភាព​ផ្សេង​ៗ ដោយ​ត្រូវ​មាន​ភាព​បុ​រេ​សកម្ម​ក្នុង​ការ​ឆ្លើយ​បំភ្លឺ និង​ចាត់វិធានការ ឱ្យ​បាន​ទាន់​ពេលវេលា និង​ម៉ឺងម៉ាត់​បំផុត ។

លោក​បាន​បន្ត​ថា រយៈពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមប្រឆាំង​អគតិ និង​ជ្រុលនិយម​មួយ​ក្តាប់​តូច នៅ​តែ​បន្ត​អនុវត្ត​គ្រប់​ឧបាយកល​បំផុសបំផុល​បង្ក​ឱ្យ​មាន​ចលាចល ញុះញង់​ឱ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស​-​និស្សិត និង​ប្រជាពលរដ្ឋ ធ្វើការ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​បំផ្លាញ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សុវត្ថិភាព​សង្គម ពាក់ព័ន្ធ​នឹង “​កិច្ច​សហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ (DTA)” ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ​។ ក្នុង​ន័យ​នេះ លោក​ស្នើ ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឱវាទ នៃ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​ស្វែង​យល់ និង​ស្តាប់​ការ​ពន្យល់​បកស្រាយ​យ៉ាង​ក្បោះក្បាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ត្រូវ​រួម​គ្នា​ខិតខំ​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុម​គ្រួសារ​ញាត្តិសន្តាន មិត្តភក្តិ និង​សហការី​ទាំងអស់ តាម​គ្រប់​មធ្យោបាយ និង​អស់ពី​លទ្ធភាព​ទាំង​ក្នុង​កម្រិត​អង្គភាព និង​ផ្ទាល់ខ្លួន ។

លោក​អភិបាល​រាជធានី ណែនាំ​ថា ត្រូវ​ចូលរួម​ថ្លែង​សារ​គាំទ្រ និង​ចែករំលែក​ព័ត៌មាន​ពិត​របស់​រាជរដ្ឋាភិបាល ជុំវិញ​ករណី​នេះ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន ឬ​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​បន្សាប និង​វាយបក​ចំពោះ​ចេតនា​ដ៏​ខ្មៅ​ងងឹត ប្រកបដោយ​គ្រោះថ្នាក់​របស់​ក្រុម​ជ្រុលនិយម​ទាំងនេះ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​តំបន់ ត្រីកោណ​នៅ​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម មិន​បាន​បាត់បង់​ងាយ​ៗ​នោះ​ទេ យើង​មានច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ជាមួយ​និង​ការ​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ មិន​អាច​យក​ស្រួល​ៗ​បាន​ទេ ។

ឯកឧត្តម​បណ្ឌិត បា​នប​ន្តែ​ម​ថា សម្រាប់​ក្រសួងបរិស្ថាន ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពារ​ដែនដី​របស់​យើង​ផង​ដែរ ដោយ​យើង​បាន​និង​កំពុង​ដាំ​ដើម​ត្នោត នៅ​តាម​បន្ទាត់​ព្រំដែន ប្រមាណ​៣០​ម៉ឺន​ដើម ហើយនឹង​បន្ត​ដាំ​រាប់​លាន​ដើម​ទៀត នៅ​តាម​ព្រំដែន​ខ្មែរ​របស់​យើង ។ ជាមួយ​គ្នា​នេះ យើង​ក៏​នឹង​ពង្រីក​កម្រ​ប​ព្រៃឈើ អោយ​បាន​៦០% នៅ​ឆ្នាំ​២០៥០ ដែល​វា​នឹង​ផ្តល់​គម្រប​បៃតង ផ្តល់​ខ្ស​ល់​អាកាស​បរិសុទ្ធ​អោយ​មនុស្សលោក​។ បន្ថែម​ពី​នេះ យើង​ក៏​ទទួល​បាន​ថវិកា​ពី​គម្រប់​បៃតង​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ