ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះប្រមូលអ្នក​សុំទានក្មេងចាស់ប្រុសស្រី​បញ្ជូនទៅ​​មជ្ឈ​មណ្ឌល​សំចត​សង្គមកិច្ច​ខេត្តសៀមរាប

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ ប្រមូល ជន​អាណា​ថា ជន វី​ប​ល​ស្មារតី​  អ្នក​សុំទាន ក្មេង…

ខេត្ត​សៀម​រា​ប ៖ កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ ប្រមូល ជន​អាណា​ថា ជន វី​ប​ល​ស្មារតី​  អ្នក​សុំទាន ក្មេង ចាស់ ប្រុស ស្រី មួយ ចំនួន​ធំ ដែល​ដើរ​សុំទាន តាម​ផ្សារ និង តាម​ស្តុ​ប និង មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម និង ផ្សារ​រាត្រី​ផាប់​ស្ទ្រី​ត បញ្ជូន​ទៅ​ម​ជ្ឍ​មណ្ឌល​សំចត​សង្គមកិច្ច​ខេត្តសៀមរាប ( ម​.​ស​.​ស​.​ស ) ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុង ភូមិ ជ័យ​សង្កាត់​ទឹក​វិល ក្រុង ខេត្តសៀមរាប​។

បើ​តាម​ប្រសាសន៍​របស់ លោក​វរសេនីយ៍ឯក ឡុ​ង ម៉េ​ន​សុ​យ៉ា​លី ស្នងការ​រង​ទទួល​ដឹក នាំ ការិយាល័យ​នគរបាល​សណ្ដាប់ធ្នាប់​ខេត្តសៀមរាប បាន​ប្រាប់​តាម តេ​លេ​ក្រាម នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ នេះ​ថា ក្រោម​ការ​ច​ង្អុ​រ​បង្ហាញ ពី​លោក​ឧត្តម សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប និង មានការ ឯកភាព​ពី ឯកឧត្តម គណៈ​បញ្ជាការ​ឯកភាព​ខេត្ត សៀមរាប​.​បាន​ដាក់​បញ្ជា​ឱ្យ​លោក ទទួល​ដឹកនាំ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ ខេត្តសៀមរាប ចុះ​ប្រមូល ជន​អាណា​ថា អ្នក សុំទាន ក្មេង ចាស់ ប្រុស ស្រី ជន​វី​ប​ល​ស្មារតី ដែល​ដើរ​សុំទាន តាម​ផ្សារ និង តាម​ស្តុ​ប និង មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម និង ផ្សារ​រាត្រី​ផាប់​ស្ទ្រី​ត ក្នុង​ក្រុង​សៀមរាប ដើម្បី​បញ្ជូន​យក​ទៅ​ម​ជ្ឍ​មណ្ឌល​សំចត​សង្គមកិច្ច​ខេត្តសៀមរាប ( ម​.​ស​.​ស​.​ស ) និង ស្វែងរក សាច់ញាតិ ដើម្បី​បញ្ជូន​ទៅ​ស្រុក​កំណើត កុំឱ្យ​មាន​ភាព​អាណា​ធិ​ប​តេ​យ្យ គ្មាន​របៀបរៀបរយ ដែល​មាន​ទីតាំង ក្នុងភូមិ ជ័យ សង្កាត់​ទឹក​វិល ក្រុង ខេត្តសៀមរាប ដើម្បី​កុំឱ្យប៉ះពាល់ដល់ ភ្ញៀវ​ទេស ចរណ៍​ជាតិ និង អន្តរជាតិ ដែល​ចូល​មក​ទស្សនា តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង ប្រាសាទ អង្គរ វត្ត ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ជំនាន់​មុន​  ព្រោះ​ខេត្តសៀមរាប ជា​តំបន់ ទេសចរណ៍ និង​ជា​សក្តានុពល ។

លោកស្នងការ រង​ខេត្តសៀមរាប បាន​បញ្ជាក់​ទៀត​ថា លោក និង ដាក់​បញ្ជា​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ខេត្តសៀមរាប ចុះ​រៀបចំ សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ ៦ និង ប្រមូល​.​ជន​អាណា​ថា អ្នក​សុំទាន ក្មេង ចាស់ ប្រុស ស្រី​  ជន​វី​ប​ល​ស្មារតី ដែល​ដើរ​សុំទាន តាម​ផ្សារ និង តាម​ស្តុ​ប និង មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម និង ផ្សារ​រាត្រី​ផាប់​ស្ទ្រី​ត ក្នុង​ក្រុង​សៀមរាប ឱ្យ​បាន​ដូច​ភ្លៀងរលឹម ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ចូល​មក​ទស្សនា​តាម​រមណីយដ្ឋាន​ធម្មជាតិ និង តាម​ប្រាសាទ អង្គរវត្ត ដើម្បី​មាន​របៀបរៀបរយ ទទួលខុសត្រូវ ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដូច​ជាៈ សន្តិសុខ និង សណ្តាប់ធ្នាប់ ល្អ បរិស្ថាន​ល្អ ផង​ដែរ ។

​បើ​តាមសម្តី​របស់ស្ត្រីមេម៉ាយម្នាក់ឈ្មោះ សុខ ពៅ អាយុ ៣៨ ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្ត​បាត់ ដំបង មាន កូន ប្រុស ស្រី ចំនួន ៤ នាក់ ។ សព្វថ្ងៃ​ចិញ្ចឹម កូន ប្រុស កំសត់ (​ក្បាល​ធំ ) តាំងពី កំណើត ដែល​ជា​កូន ប្រុស​ទី​៣ ឈ្មោះ ប្រុស គុ​ជ អាយុ ១៦ ឆ្នាំ កាលពីមុន ជួល​ផ្ទះ​គេ តាម​ចំណី​ផ្លូវ អាណា​ធិ​ប​តេ​យ្យ នៅ មុខ ផ្សារ​ធំ​ថ្មី ស្ថិត​នៅ​ភូមិ​បន្ទាយ ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ក្នុង ១ ខែ ៣០ ដុល្លារ បច្ចុប្បន្ន ស្នាក់​នៅ ក្ន​ង​អង្គការ ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់ ស្រ​ង៉ែ​  ក្រុង /​ខេត្តសៀមរាប​។

​ស្ត្រីមេម៉ាយខាងលើបាន​បន្ត​ថា កាលពី មុន បាន​យក កូន ដែល ក្បាល​ធំ តាំង ពី ៣ ឆ្នាំ បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ភ្នំពេញ ខណៈ​ពេល​នោះ ខាង មន្ទីរពេទ្យ បាន​ប្រាប់​ថា កូន ប្រុស​របស់ខ្ញុំ មានទឹក​ដក​ក្នុង​ខួរក្បាល ។​ក្រោយ ពី មួយ​រយៈ មក ក្បាល របស់ កូន​ខ្ញុំ រីក កាន់តែ​ធំ​ៗ​ទៅ រហូត ពេទ្យ មិន​អាច​ព្យាបាល បាន ក៏ សម្រេចចិត្ត មក សុំទាន មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម​នៅ​ក្នុង​ក្រុង​សៀមរាប រហូត​មក​ដល់ បច្ចុប្បន្ន ។

​ស្ត្រីមេម៉ាយបញ្ជាក់ ថា កូន ប្រុស​របស់គាត់​ដែល ភ្ញៀវ មក អុជ​ធូប នៅ​ក្នុង​ព្រះ​អង្គ ចេក ព្រះ​អង្គ ចម និង លោក ជំទាវ ទេព អាណិត បាន​យក​លុយ មក​ឱ្យ ខ្លះ ៥០០ រៀល ខ្លះ ១០០០ រៀល ក្នុង មួយ ថ្ងៃ ខ្ញុំ យក ពី​កូន ប្រុស​មក​រាប់ ដែល​ភ្ញៀវ ឱ្យ បាន ៣០០០០ រៀល ទៅ ៤០០០០ រៀល បើ សមត្ថកិច្ច អត់​ដេញ រកបាន​ក្នុង​មួយ​ថ្ងៃ ពី​៤០០០០ ទៅ ៤៥០០០ រៀល​ហើយ ជិះ​កង់បី​ទៅ មក ពី កន្លែង​អង្គការ គេ​យក ៤០០០០ រៀល ។

​ស្ត្រីមេម៉ាយ​បាន​បន្ថែម​ទៀត​ថា អ្នក សុំ ទាន នៅ​ក្នុង​ក្រុង​សៀមរាប មាន​ច្រើន​ណាស់ អ្នក ខ្លះ សុំ​នៅ ម្តុំ ផាប់​ស្ទ្រី​ត ខ្លះ​ទៀត សុំ នៅ អង្គរ​ឃ្យុ​ង​យូ ខ្លះ​ទៀត សុំ នៅ តាម​ផ្សារ និង អ្នក ខ្លះ​ទៀត សុំ នៅ​មុខ ផ្លូវ​ចូល ព្រះ​អង្គ ចេក ព្រះ​អង្គ ចម និង លោក ជំទាវ ទេព ប៉ុន្តែ បច្ចុប្បន្ន នេះ​ត្រូវ​បាន សមត្ថកិច្ច ដេញ ចាប់​មិន​ឱ្យ​សុំ ទាន នៅ​មុខ​ព្រះ​អង្គ ព្រះ​អង្គ​ចម ឬ តាម​ផ្សារ និង អង្គរ​ឃ្យុ​ង​យូ តទៅ ទៀត ព្រោះ ខូច​សណ្តាប់ធ្នាប់ ដល់​ភ្ញៀវ​ទេសចរណ៍ ទៀត ប៉ុន្តែ មិន បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ឃើញ​មាន អ្នក​ស​ទាន ដដែល​។ ហើយ​សមត្ថកិច្ច អាណិត​ខ្ញុំ ក៏​ឱ្យ ខ្ញុំ រុញ​រទេះ កូន ដែល​មាន​ក្បាល​ធំ ខុស ប្រក្រតី ចេញពី​មុខ​ព្រះ​អង្គ មក ចាំ នៅ កន្លែង ជ្រឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ