ខេត្តស្ទឹងត្រែង ៖ ជនជាតិចិនជាង១០នាក ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្ថិតលើដងផ្លូវជាតិលេខ៧ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងប្រគល់ជូនផែននគរបាលអន្តោប្រវេសន៍ធ្វើការសាកសួរត្រួតពិនិត្យឯកសារឆ្លងដែន។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចអោយដឹងថា ដោយមានការសង្ស័យលើរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពណ៌.ស ពាក់ស្លាកលេខ 2Q-5043 បើកបរក្នុងគោលដៅពីចេញពីភូមិសាស្ត្រក្បែរព្រំដែនកម្ពុជា-ឡាវ កម្លាំងសមត្ថកិច្ចអោយឈប់ដើម្បី ត្រួតពិនិត្យ តែរថយន្តខាងលើមិនឈប់ទើបប្រដេញតាមនិងឃាត់ជាប់ឆែកឆេរក៏ប្រទះឃើញក្នុងរថយន្តនោះសុទ្ធសឹងជាជនជាតិចិនចំនួន ១៧នាក់ក្នុងនោះមាន (ស្រី ១នាក) ។
បន្ទាប់មក កងរាជអាវុធបានសហការជាមួយនគរបាលក្នុងការប្រគល់ទៅផែននគរបាលអន្តោប្រវេសន៍ ដើម្បីសាកសួរនិងត្រួតពិនិត្យតាមនីតិវិធី។រហូតមកទល់រសៀលថ្ងៃទី១០ សីហា ២០២៤ នេះជនជាតិចិនទាំង១៧នាក់ កំពុងស្ថិតក្រោមការសាកសួរពីនគរបាលជំនាញនៅឡើយ៕
ចែករំលែកព័តមាននេះ