ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពីឆ.ក់​ទូរស័ព្ទបាន​​ជាង​១០​ម៉ោង

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រមាស់​ដៃ រត់​មក​ឆក់​ទូរស័ព្ទ ស៊េរី​ថ្មី​15 Pro max របស់​ប្រជា​ពលរដ្ឋ​ត្រូវ​អស់លក្ខណ៍​របស់​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ។ ប្រតិបត្តិការ​នេះ​…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រមាស់​ដៃ រត់​មក​ឆក់​ទូរស័ព្ទ ស៊េរី​ថ្មី​15 Pro max របស់​ប្រជា​ពលរដ្ឋ​ត្រូវ​អស់លក្ខណ៍​របស់​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ។ ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤ ​និង​១៥​នាទី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៤ ចំណុច​មុខ​ផ្ទះ​លេខ​១២៩ ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​វរ​សេ​នីយ៍ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ លោក វរសេនីយ៍ត្រី អ៊ុំ រតនា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ បាន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​នៅ​ពី​វេលា​ម៉ោង​២៣​និង​៣០​នាទី កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៤ រហូត​កំណត់​មុខសញ្ញា បាន​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​ដកហូត វត្ថុ​តាង​ទូរ​សព្ទ​ជន​រង​គ្រោះ យក​មក​ស្នាក់​ការ​ប៉ុស្តិ៍ ធ្វើការ​សាកសួរ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ តេ​ង សុខ​នៅ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ចាន់ ណា​វិសាល ហៅ វី ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​កាលពី​វេលា​ម៉ោង​០៤​ និង​១៥​នាទី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៤ ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះ​លេខ​១២៩ (​ចំណុច​កើតហេតុ​) រួច​ក៏​លើក​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក IPhone 15 Pro-Max ពណ៌​ទឹកប្រាក់​មក​និយាយ ស្រាប់តែ​មាន​ជនសង្ស័យ ម្នាក់ បាន​រត់​មក​ឆក់​ទូរស័ព្ទ របស់​ជន​រង​គ្រោះ រត់គេច​ខ្លួន​បាត់​ស្រមោល ។ លុះដល់​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​មក​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​ ។

បច្ចុប្បន្ន ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ធ្វើការ​សួរនាំ រួច​ប​ញ្ជួ​ន​ខ្លួន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ ចំណែក​ទូរស័ព្ទ​កម្លាំង​សមត្ថ​កិច្ច​បាន​ប្រគល់​ឲ្យ​ស្ត្រី​រង​គ្រោះជា​ម្ចាស់​វិញ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ