ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលចុះណែនាំដល់អាជីវករក្រុងប៉ោយប៉ែតមិនអោយលក់ដូរផាវ ឬកាំជ្រួចផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាមចុះណែនាំនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នៅក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំស្តីពី វិធានការបង្ការ ទប់ស្កាត់ហានីភ័យ នៃការប្រើប្រាស់ផាវនិងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ ស្ថិតក្នុងបរិយ៉ាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដ៍ល្អប្រសើរជាពិសេសការចូលរួមក្នុងការរៀបចំកម្មវិធីប្រពៃណីយ៍សាសនាតាមទំនាមទម្លាប់បែបបុរាណនិងសម័យថ្មី។
លោកបានបញ្ជាក់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានណែនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅផ្សព្វផ្សាយណែនាំដល់អាជីវករដែលលក់ដូរតាមផ្សារក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតមិនអោយមានការលក់ដូរផាវនិងកាំជ្រួចផ្ទុះដើម្បីបង្ការនិងហានិភ័យកើតឡើងប្រឈមគ្រោះថ្នាក់។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា៖ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថាការដុតផាវបម្រើអោយកម្មវិធីដូចពោលខាងលើនេះគឺជាសកម្មភាពខុសច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ រីឯការដុតកាំជ្រួចផ្ទុះលម្អថ្វីបើសកម្មភាពនេះត្រូវបានអនុញ្ញាតដោយច្បាប់ប៉ុន្តែករណីខ្លៈបានបង្កហានីភ័យដល់ផ្នែកស្មារតី៕
ចែករំលែកព័តមាននេះ