ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកផ្លូវធ្វើអាជីវកម្ម ចង់ស្ទះអីស្ទះទៅ ឱ្យតែបាន​លុយ

9 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ដោយសារតែទង្វើររបស់លោកប្រធានផ្សារសាមគ្គី ដែលយកចិញ្ចើមផ្លូវសាធារណ:ធ្វើអាជីវកម្ម ធ្វើជាចំណតផ្ញើកង់-ម៉ូតូ ជួយពិនិត្យមើលផងកកស្ទះរាល់ថ្ងៃ។…

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ដោយសារតែទង្វើររបស់លោកប្រធានផ្សារសាមគ្គី ដែលយកចិញ្ចើមផ្លូវសាធារណ:ធ្វើអាជីវកម្ម ធ្វើជាចំណតផ្ញើកង់-ម៉ូតូ ជួយពិនិត្យមើលផងកកស្ទះរាល់ថ្ងៃ។ ហេតុអី អាជ្ញាធរស្រុកមិនដោះស្រាយ?

បើតាមការលើកឡើងរបស់អ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋថា ការយកចិញ្ចើមផ្លូវសាធារណៈ(ផ្លូវជាតិលេខ៤) ធ្វើអាជីវកម្មលក់ដូរ និងធ្វើជាចំណតផ្ញើកង់-ម៉ូតូនេះកើតមានជាយូរខែឆ្នាំណាស់មកហើយ បើទោះបីជាមានការរាយណ៍ការទៅថ្នាក់លើក៏ដោយ ក៏គ្មានវិធានការទប់ស្កាត់ឬក៏ផ្អាកសកម្មភាពមិនឱ្យលក់ដូរ និងចតម៉ូតូ រថយន្ត បានដែរ ព្រោះស្ទះចរាចរណ៍ខ្លាំងណាស់ ព្រមទាំងអាក្រក់មើលទៀតផង ។​

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការទទួលផ្ញើម៉ូតូនោះគឺកំណត់ឲ្យយកម៉ូតូមួយតម្លៃ ១០០០រៀល ទោះផ្ញើ ១ម៉ោង ឬ២ម៉ោង ក៏ដោយ ពួកគាត់បានឲ្យដឹងទៀតថា បើទោះបីកន្លែងផ្ញើកង់-ម៉ូតូ បានចតហៀចេញមកដល់កណ្ដាលផ្លូវជាតិក៏ដោយ ក៏ក្រុមអ្នកទទួលផ្ញើរកង់-ម៉ូតូនោះ មិនខ្វល់ពីការកកស្ទះ ឬប៉ះពាល់ដល់អ្នកធ្វើដំណើរនោះដែរ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា ជារៀងរាល់ថ្ងៃអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរិះគន់ចំៗថា អាជ្ញាធរស្រុកសំរោងទង មិនគួរណាបណ្ដែតបណ្ដោយឲ្យលោកប្រធានផ្សារសាមគ្គី យកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងអាជីវកម្មផ្ញើ កង់-ម៉ូតូ និងឱ្យអាជីវករដាក់លក់ដូរធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់មហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដោយហេតុថា ធ្វើឱ្យចរាចរណ៍មានការកកស្ទះតាមដងផ្លូវសារធារណៈ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនអាចកែសម្រួលឲ្យមានរបៀបរៀបរយនឹងសណ្ដាប់ធ្នាប់នោះទេ។មិនថាពេលយប់ឬពេលថ្ងៃ កកស្ទះរាប់ម៉ោង ផ្លូវជាតិលេខ៤នេះ ជាផ្លូវសម្រាប់ទេសចរណ៍បរទេសឆ្លងកាត់ និងថ្នាក់ដឹកនាំឆ្លងកាត់ ទៅកាន់ព្រលានយន្តហោះ និងធ្វើដំណើរទៅទេសចរណ៍នៅខេត្តព្រះសីហនុ កោះកុង ឬខេត្តនានា ដែលមានតំបន់ទេសចរណ៍ផងដែរ។

ទាំងនេះជាការលើកឡើងរបស់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយឡែកអ្នកយកព័ត៌មានយើងមិនទាន់បានសុំការបកស្រាយបំភ្លឺពីលោកប្រធានផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ខាងលើនេះបានទេ ពាក់ព័ន្ធនឹងអាជីវករយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មដាក់លក់និងសាងបន្លែផ្លែឈើ និងធ្វើជាចំណតផ្ញើរកង់- ម៉ូតូ បង្ករឲ្យមានការកកស្ទះ ដោយមិន​ស្គាល់លេខទូរស័ព្ទធ្វើការទំនាក់ទំនង​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ