ព្រះសីហនុ៖ កម្មករសំណង់២ក្រុមធ្វើការនៅការដ្ឋានជាមួយគ្នា ក្រោយពេលបើកលុយអង្គុយស៊ីផឹកក្បែរៗគ្នា ស្រាប់តែរាំរែកឌឺដាក់គ្នាចុះឡើងក៏កើតជាហិ.ង្សា កៅអី កែវ ហោះពេញមេឃគប់គ្នា ផ្អើលក្រុងព្រះសីហនុ កណ្តាលរាត្រី ត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវបង្ក្រាបភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវប៉ូឡូវ៉ៃ ចំណុចអគារការដ្ឋានធំមួយកន្លែងកំពុងសាងសង ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌនកំរិតធ្ងន់ដឹកនាំសមត្ថកិច្ចជំនាញក្រោមឱវ៉ាទនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលអធិការក្រុងព្រះសីហនុ បែកចែកកម្លាំងគ្នា ជាពីផ្នែកបុកចូលស្រាវជ្រាវរកជនសង្ស័យដែលបានបង្កហិ.ង្សា ហើយរត់ចូលក្នុងកន្លែងសម្រាករបស់អគារការដ្ឋានខាងលើនោះ ។

ក្រោយពីចូលស្រាវជ្រាវស្វែងរកតាមមុខសញ្ញាជនសង្ស័យរួចកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុប៩នាក់ យកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំ និងបន្តអនុវត្តតាមនីតិវិធី ៕







ចែករំលែកព័តមាននេះ