ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តព្រៃវែង ឲ្យរុះ​រើស​ប៉ាណូ​ ស្រា​បៀរ និង​គ្រឿង​ស្រវឹង​ទាំងអស់ រយៈពេល​២​ស​ប្តា​ហ៍

1 ខែ មុន

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​នេះ រដ្ឋបាល​ខេត្តព្រៃវែង បាន​ចេញ​សេចក្តីជូនដំណឹង ណែនាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុនស្រា​បៀរ និង​គ្រឿង​ស្រវឹង​ទាំងអស់ ដែល​បាន​ដាក់​តាំង​បង្ហាញ​ផ្សព្វផ្សាយ ផ្លា​ក​ប៉ាន់​ណូ…

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​នេះ រដ្ឋបាល​ខេត្តព្រៃវែង បាន​ចេញ​សេចក្តីជូនដំណឹង ណែនាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុនស្រា​បៀរ និង​គ្រឿង​ស្រវឹង​ទាំងអស់ ដែល​បាន​ដាក់​តាំង​បង្ហាញ​ផ្សព្វផ្សាយ ផ្លា​ក​ប៉ាន់​ណូ ផ្លា​ក​យីហោ​ផ្សព្វផ្សាយ នៅ​តាម​ដងផ្លូវ​សាធារណៈ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង ត្រូវ​ធ្វើការ​រុះរើ​ចេញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល ២​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ​ទៅ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ រដ្ឋបាល​ខេត្ត បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ស្រា​បៀរ ឬ​គ្រឿង​ស្រវឹង បាន​ចេះ​ឥទ្ធិពល​អវិជ្ជមាន​ដ៏​សង្គម ជា​ពិសេស​អូស​ទាញ​ដល់​យុវជន ឲ្យ​សេព​គ្រឿង​ស្រវឹង ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​ផ្សេង​ៗ និង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។

ដូច្នេះ ដើម្បី​រួមចំណែក​លើកកម្ពស់​សីលធម៌​សង្គម និង​ចូលរួម​ថែរក្សា​សោភ័ណ​ភាព សុវត្ថិភាព និង​សណ្ដ​ប់​ធ្នាប់​សាធារណៈ តាម​ដងផ្លូវ និង​ទីប្រជុំជន​នានា រដ្ឋបាល​ខេត្តព្រៃវែង សូម​ធ្វើការ​ណែនាំ និង​ជូនដំណឹង​ដល់​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ស្រា​បៀរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ សូម​ធ្វើការ​រុះរើ​ស្លាក​ប៉ាណូ ផ្លា​ក​យីហោ ផ្សព្វផ្សាយ​របស់​ខ្លួន ចេញពី​តាម​ដងផ្លូវ​សាធារណៈ​ឱ្យ​អស់ ដោយ​ទុក​ឱ​សាន​វ៉ា​ត​ឲ្យ​រយៈពេល ២​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ ក្នុង​ករណី​ផុត​កាលកំណត់​ហើយ មិន​ទាន់​មានការ​រុះរើ អាជ្ញាធរ នឹង​ចាត់វិធានការ​ចុះ​រុះរើ​ផ្ទាល់ ហើយ​មិន​ធានា ដល់​ការ​ខាតបង់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ