ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ស្ពាន​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​ហើយ​ត្រូវ​មាន​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១

4 ខែ មុន
  • ភ្នំពេញ

ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​បាន​អះអាង​នៅ​រសៀល​ថ្ងៃ​ទី ០៧ ខែសីហា ឆ្នាំ​២០២៤​ថា គម្រោង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា បាន​កំពុង​សិក្សា​លើ​ជម្រើស​កសាង​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១​។ ប្រភព​បាន​ឲ្យ​ដឹង​ថា ជម្រើស​មាន​ចំនួន​២​ខ្សែ ក្នុង​នោះ​ជម្រើស​ផ្លូវ​ទី​១ មាន​ប្រវែង​១.៥៩៥​គ​.​ម…

ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​បាន​អះអាង​នៅ​រសៀល​ថ្ងៃ​ទី ០៧ ខែសីហា ឆ្នាំ​២០២៤​ថា គម្រោង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា បាន​កំពុង​សិក្សា​លើ​ជម្រើស​កសាង​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១​។

ប្រភព​បាន​ឲ្យ​ដឹង​ថា ជម្រើស​មាន​ចំនួន​២​ខ្សែ ក្នុង​នោះ​ជម្រើស​ផ្លូវ​ទី​១ មាន​ប្រវែង​១.៥៩៥​គ​.​ម និង​ជម្រើស​ផ្លូវ​ទី​២ មាន​ប្រវែង ១.៤៩០​គ​.​ម ខ្សែ​ផ្លូវ​ទាំង​ពីរ​នេះ ត​ភ្ជាប់​ពី​ស្ពាន នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ទៅ​កាន់​ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ​។

ប្រភព​ដដែល​បាន​បន្ត​ថា បញ្ហា​នេះ​បាន​លើក​ឡើង​ពិភាក្សា រវាង លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង មន្ត្រី​ជំនាញ​ជាមួយនឹង តំណាង​ក្រុមហ៊ុន​Shanghai Construction Group Co., Ltd និង​អ្នក​ដែល​ពាក់ព័ន្ធ​។

កិច្ចប្រជុំ​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​កំណត់​ខ្សែ​អ័ក្ស និង​គំនូស​ប្លង់​បច្ចេកទេស​នៃ គម្រោង​ផ្លូវ​ត​ភ្ជាប់​ពី​គម្រោង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ផ្នែក​ខាងកើត ទៅ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ តាម​ការ​ណែនាំ​ដ៏​ខ្ពស់​ខ្ពស់ ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​កិច្ចប្រជុំ​លោក រដ្ឋលេខាធិការ បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ធ្វើការ​សិក្សា​បន្ថែម​ទៀត​ធ្វើ​យ៉ាង​កាត់​បន្ថយ​ផល​ប៉ះពាល់​ឱ្យ​នៅ​តិច​តាម​ដែល​អាច​ធ្វើ​បាន​ដោយ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាន​ប័ន​ពាក់ព័ន្ធ និង​ផ្ដល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទាំង​ទិដ្ឋភាព​បច្ចេកទេស និង​នយោបាយ​ដើម្បី​ដាក់​លទ្ធផល​នៃ​ការ​សិក្សា​ជូន​ថ្នាក់ដឹកនាំ ពិនិត្យ​សម្រេច ឱ្យ​បាន​ឆាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ