ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ឡាំ​ពិ​ក ៖ អា​មេ​រិ​ក​នៅ​តែ​ឈរ​កំពូល​តារាង​មេដាយ ខណៈ​ប្រទេស​អាស៊ី​អាគ្នេយ៍​ទី​២ ឈ្នះ​មេដាយមាស

1 ខែ មុន

ប្រទេស​បារាំង ៖ សហរដ្ឋអាមេរិក​បន្តកាន់កាប់​កំពូល​តារាង​មេដាយ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ និង​កំពុង​ប្រទាញប្រទង់​គ្នា​ខ្លាំង​ជាមួយនឹង​ប្រទេស​ចិន នៅ​លើ​ចំនួន​មេដាយមាស​។ គិត​ត្រឹម​ព្រឹក​នេះ សហរដ្ឋអាមេរិក​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន៩៤​គ្រឿង មាស…

ប្រទេស​បារាំង ៖ សហរដ្ឋអាមេរិក​បន្តកាន់កាប់​កំពូល​តារាង​មេដាយ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ និង​កំពុង​ប្រទាញប្រទង់​គ្នា​ខ្លាំង​ជាមួយនឹង​ប្រទេស​ចិន នៅ​លើ​ចំនួន​មេដាយមាស​។

គិត​ត្រឹម​ព្រឹក​នេះ សហរដ្ឋអាមេរិក​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន៩៤​គ្រឿង មាស ២៧​គ្រឿង ប្រាក់ ៣៥​គ្រឿង និង សំរឹទ្ធ​៣២​គ្រឿង​។ តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន ដែល​ឈ្នះ​មេដាយ​សរុប​ចំនួន ៦៥​គ្រឿង មាស ២៥​គ្រឿង ប្រាក់ ២៣​គ្រឿង សំរឹទ្ធ ១៧​គ្រឿង​។ អូស្ត្រាលី​ឈរ​នៅ​លេខ ៣ ឈ្នះ​មេដាយ​សរុប ៤១​គ្រឿង មាស ១៨​គ្រឿង ប្រាក់ ១២​គ្រឿង សំរឹទ្ធ ១១​គ្រឿង​។

ម្ចាស់ផ្ទះ​បារាំង​ឈរ​នៅ​លេខ ៤ ឈ្នះ​មេដាយ​សរុប ៥១​គ្រឿង មាស ១៣​គ្រឿង ប្រាក់ ១៧​គ្រឿង សំរឹទ្ធ ២១​គ្រឿង និង​ចក្រភព​អង់គ្លេស​ឈរ​នៅ​លេខ ៥ ឈ្នះ​មេដាយ​សរុប ៤៩​គ្រឿង មាស ១២​គ្រឿង ប្រាក់ ១៧​គ្រឿង និង​សំរឹទ្ធ ២០​គ្រឿង​។ តាម​ពីក្រោយ​ដោយ​ប្រទេស​កូរ៉េ​ខាងត្បូង ជប៉ុន អ៊ី​តា​លី ហូ​ឡង់ និង​អា​ល្លឺ​ម៉​ង់ ដែល​ស្ថិត​នៅ​ក្នុង​តំណែង​កំពូល​ទាំង ១០ ឬ Top 10​។

ដោយឡែក គិត​ត្រឹម​ព្រឹក​នេះ ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន ៤ ដណ្តើម​បាន​មេដាយ​ពី​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស ដែល​រួម​មាន​ប្រទេស​ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី និង​ប្រទេស​ថៃ​។

ហ្វី​លី​ពី​ន​ធ្វើ​បាន​ល្អ​ជាងគេ គឺជា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដំបូង​បង្អស់ ដែល​ឈ្នះ​មេដាយ​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស ដោយ​ឈ្នះ​មេដាយ​សរុប ៤​គ្រឿង មាស​ចំនួន ២​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង​។ ថៃ ប្រទេស​អាស៊ី​អាគ្នេយ៍​ទី​២ ដែល​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស ឈ្នះ​មេដាយ​ច្រើន​ជាងគេ​ពោល​សរុប ៥​គ្រឿង មាស ១​គ្រឿង ប្រាក់ ២​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង​។ ចំណែក​ម៉ា​ឡេ​ស៊ី ឈ្នះ​មេដាយ​សំរឹទ្ធ ២​គ្រឿង ស្រប​ពេល​ដែល​ឥណ្ឌូ​ណេ​ស៊ី ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង​៕ (​រូបភាព ៖ Paris 2024, Eurosport និង Seasia Stats)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ