ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អង្គុយ​ហូប​ចុក​លើ​ផ្លូវ​៦០​ម៉ែត្រ (អង្គរ​ឃ្យុ​ង​​យូ)​ ​ឡាន​Ford​មក​បុ.ក.​រះ.​ទាំ.ង.​កំ.រោ.ល

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាមព័ត៌មានបឋម​ឱ្យ​ដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ដោយសារ​អ្នកបើក​បរ​រថយន្ត​ស្រវឹងស្រា​ជោក​ ក៏​រេ​ចង្កូត​មក​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង និង​រថយន្ត​១​គ្រឿង ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប រីឯ​អ្នក​រង​របួសធ្ងន់​៣​នាក់​ទៀត​កំពុង​សង្គ្រោះ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ…

ខេត្តសៀមរាប ៖ តាមព័ត៌មានបឋម​ឱ្យ​ដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ដោយសារ​អ្នកបើក​បរ​រថយន្ត​ស្រវឹងស្រា​ជោក​ ក៏​រេ​ចង្កូត​មក​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង និង​រថយន្ត​១​គ្រឿង ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប រីឯ​អ្នក​រង​របួសធ្ងន់​៣​នាក់​ទៀត​កំពុង​សង្គ្រោះ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​ពេល​ពួក​គេ​កំពុង​ហូប​ចុក​នៅ​តាម​ផ្លូវ​(៦០ម៉ែត្រ)ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​​យូ កាល​ពី​វេលា​ម៉ោង​១៩​និង​២០​នាទី យប់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ផ្លូវ​វិបុល​បញ្ញា​សុខ​អាន ក្នុងភូមិ​ធ្លក​អណ្ដូង ស​ង្គា​ត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា ពិតជា​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​ខាងលើ​នេះ​​​មែន ដោយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​បាន ប​ញ្ជួ​ន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ហើយ ។

ប្រភព​បញ្ជាក់​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​Ford Ranger XLT ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​SR.0755 (​ចង្កូត​ស្តាំ​) ដែល​អ្នកបើកបរ​ឈ្មោះ​លឹ​ម សាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោល ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​ទិស​ដៅ​ពី​លិចទៅ​កើត​) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​យប់ ។

បច្ចុប្បន្ន ជន​រង​គ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ចំនួន​២ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប ។ ចំណែក​សាកសព ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​រៀបចំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ