ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ស្នើ​ដល់​អ្នក​សិ​ល្បៈ​ចៀសវាង​ការ​បង្កើត​មាតិកាមិន​ពិត​នាំ​បំពុល​សង្គម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានីភ្នំពេញ ​៖ ក្នុង​ឱកាស​ជួប​សំណេះសំណាល​​ជាមួយ​សមាគម​សិ​ល្ប​ករ​ខ្មែរ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ លោក​ជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​កម្ពុជា…

រាជ​ធានីភ្នំពេញ ​៖ ក្នុង​ឱកាស​ជួប​សំណេះសំណាល​​ជាមួយ​សមាគម​សិ​ល្ប​ករ​ខ្មែរ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ លោក​ជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​កម្ពុជា បាន​ស្នើ​ដល់​អ្នកសិល្បៈ ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន និង​ចៀសវាង​ការ​បង្កើត​មាតិកាណា​មិន​ពិត​ទៅ​ជា​រឿង​បំពុលសង្គម និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម ជា​ពិសេស ​រឿង​ជំនឿ​សាសនា ។

លោក​ជំទាវ​បណ្ឌិត​បាន​បញ្ជាក់​ថា អ្នក​សិ​ល្បៈ ​គឺ​ត្រូវធ្វើ​ជា​គំរូ​សម្រាប់​អ្នកគាំទ្រ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សីលធម៌ គុណធម៌ សច្ចធម៌​ជាដើម ។ លោក​ជំទាវ​បណ្ឌិត​ក៏​បាន​ស្នើ​ដល់​សិល្បករ​-​សិល្ប​ការិនី​ទាំងអស់ ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌ និង​ទេសចរណ៍​របស់​ជាតិ​តាម​រយៈ​ការ​ស្លៀកពាក់ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​តំបន់​ទេសចរណ៍​ជាដើម​។

ក្នុង​ឱកាស​នោះ​ដែរ ​លោក​ជំទាវ​បណ្ឌិត​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ទៅ​កាន់​សមាគម​សិ​ល្ប​ករ​ខ្មែរ ដោយនៅ​ក្នុង​នោះ ​លោក​ជំទាវ​បណ្ឌិត​ស្នើ​ដល់​សមាគម​សិ​ល្បករ​ខ្មែរ​ធ្វើ​យ៉ាងណា គិត​គួរ​ដល់​អ្នក​ជំនាន់​ក្រោយ ដែល​ជា​អ្នក​បន្តវេន ព្រោះថា​ សិល្បករ​-​សិល្ប​ការិនី ជំនាន់​មុន​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ​។

ក្នុង​នោះ​ មាន​ទម្រង់​សិល្បៈ​មួយ​ចំនួន​កាន់តែ​ខ្សត់​អ្នក​ចង់​រៀនសូត្រ​បន្តវេន​។ ដូច្នេះ ​អាច​គិត​គួរ​ធ្វើ​យ៉ាងណា​ឱ្យ​កូន​ៗ​របស់​អ្នក​សិល្បករ សិល្ប​ការិនី ដែល​ចង់​បន្តវេន​ពី​ឪពុក​ម្ដាយ​របស់​ពួក​គាត់ ដោយនៅ​ក្នុង​នោះ​ លោក​ជំទាវ​បណ្ឌិត​បាន​លើកទឹកចិត្ត​ដល់​សមាគម​សិល្បករ​ខ្មែរ ធ្វើការ​ផ្សារ​ភ្ជាប់​ជាមួយ​វិស័យ​ឯកជន ជា​ពិសេស ​វិស័យ​សិល្បៈ​បុរាណ ដែល​អាច​ជួយ​លើកតម្កើង និង​ជួយ​ដល់​ជីវភាព​សិល្បករ​ផង​ដែរ​។

លោក​ជំទាវ​បណ្ឌិត​បាន​លើកទឹកចិត្ត​ដល់​សមាគម​សិល្បករ​ខ្មែរ ធ្វើ​យ៉ាងណា​ពង្រីក​វិសាលភាព​បន្ថែម​ទៀត តាម​រយៈ​ការ​ប្រមូល​សិល្បករ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ជា​សមាជិក ឱ្យ​ក្លាយជា​សមាជិក ដើម្បី​ងាយស្រួល​បានដឹង​ពី​សុខទុក្ខ និង​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ ជា​ពិសេស​ អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​។ បន្ត​ចូលរួម​លើ​កម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ ជា​ពិសេស​ ការ​ថែរក្សា និង​អ​ភ​រិ​ក្ស​ចំពោះ​ទម្រង់​សិល្បៈ​វប្បធម៌ ដែល​កំពុង​មានការ​ប្រឈម តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​ធិ​បតី​នា​ពេល​កន្លង​មក ដោយ​ខិតខំ​អភិរក្ស​ធនធាន​ទាំងនោះ​ឡើង​វិញ​។

ក្នុង​ឱកាស​នោះ​ដែរ ​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ជម្រាប​​ជូន​លោក​ជំទាវ​បណ្ឌិត ពី​ផែនការ​សកម្មភាព​នានា​ជា​បន្តបន្ទាប់​របស់​សមាគម​ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិផ្សារ​ភ្ជាប់​នឹង​វិស័យ​ទេសចរណ៍ ​។

លោក​ជំទាវ​អ្នកឧកញ៉ា បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា សមាគម​សិល្បករ​ខ្មែរ សូម​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជួយ​ជំរុញ​លើក​ស្ទួយ អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​ដ៏​ល្អ​ផូរផង់ ឱ្យ​កាន់តែ​មាន​កិត្យានុភាព​បន្ថែម​ទៀត​ទាំង​លើ​ឆាក​ជាតិ និង​អន្តរ​ជាតិ ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ អង្គ​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ