ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ប្រជា​ការពារម្នាក់​ផឹកស៊ី​ស្រវឹង ប្រើ​ហិ.ង្សា​ក្នុង​គ្រួសារ ត្រូវ​​ឃាត់ខ្លួន​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កូនប្រុស​ប្រជា​ការពារ​ផឹកស៊ី​ស្រវឹង ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ត្រូវ បាន​ប៉េ​អឹ​ម​ឃាត់ខ្លួន និង​ឆែកឆេរ រក​ឃើញ​វត្ថុ​តាង មួយ​ចំនួន រួច​រៀបចំ​កសាង​សំណុំ​ប​ញ្ជួ​ន…

ខេត្ត​សៀម​រា​ប ៖ កូនប្រុស​ប្រជា​ការពារ​ផឹកស៊ី​ស្រវឹង ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ត្រូវ បាន​ប៉េ​អឹ​ម​ឃាត់ខ្លួន និង​ឆែកឆេរ រក​ឃើញ​វត្ថុ​តាង មួយ​ចំនួន រួច​រៀបចំ​កសាង​សំណុំ​ប​ញ្ជួ​ន ទៅ​កាន់​ទីបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត ទៅ​តាម​នីតិវិធី​ច្បាប់ ។

ហេតុការណ៍​ឃាត់ខ្លួន​បុរស​ម្នាក់ បាន​កើតឡើង នៅ​វេលា​ម៉ោង៩និង១០​នាទី​យប់ ថ្ងៃ​អង្គា​រ៍ ២​កើត ខែស្រាព​ណ៌ ឆ្នាំរោង បញ្ច​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៤ ស្ថិត​នៅ​តំបន់​U(2871)​ក្នុងភូមិ​សាស្ត្រ​ក្រុង​រុន​តា​ឯក ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ មូលដ្ឋាន​ក្រុង​រុន​តា​ឯក បាន​ប្រាប់​នៅ​ថ្ងៃ ទី​៧ ខែសីហា ឆ្នាំ​២០២៤ នេះ​ថា ដោយ មាន ការ​ចង្អុល បង្ហាញ​ពី លោក មេ​បញ្ជា ការ​កង​រាជ​អាវុធ ហត្ថ​ខេត្តសៀម​រាប បាន​ឱ្យ​កម្លាំង​មូល ដ្ឋា​ន​កងរាជអាវុធហត្ថ ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ចំនួន​០៨​នាក់ ម៉ូតូ ០៤​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ទោ យិ​ន កុម្ភៈ មេ​បញ្ជាការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ ក្រុង​រុន​តា​ឯក​តេ​ជោ​សែន បាន​ចុះ​បង្ក្រាប​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ស្ថិត​នៅ​តំបន់​U(2871)​ក្រុង​រុន​តា ឯក​តេ​ជោ​សែន​ខេត្តសៀមរាប​ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​បុរស​ម្នាក់​ប្រើ​ប្រាស់​គ្រឿងញៀ.ន ជា​ជន​ដៃដល់​ក្នុង​អំពើហិង្សា និង ត្រូវជា​កូនប្រុស​ប្រជា​ការ ពារ​ភូមិ​រួច​រៀបចំ​កសាង​សំណុំ​បញ្ជូន​ទៅ កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត សៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​។

ប្រភព​បន្ថែម​ថា ជន​បង្ក​ឈ្មោះ ឈិ​ន ឆៃ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​រុន​តា​ឯក ថ្មី ក្រុង​រុន​តា​ឯក ខេត្ត​សៀម រាប​។

ប្រភព​បញ្ជាក់​ថា ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់ រួច​ចូល​ឆែកឆេរ និង ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា​៖​កាំបិត​ចំនួន​០៣​ដើម​។ កាំបិត​មិន ទាន់​សំលៀង​ចំនួន​០១​ដើម​ ​ខ្វែវ​ចំនួន​០១ ដើម​។​សាង​សម្រាប់​ចាក់​ត្រី​ចំនួន​០៥ ដើម និង សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​រួម​មាន (​ដែកកេះ ទុយោ​និង​កែវ​ជក់​គ្រឿង ញៀន​) ព្រមទាំង​បាន​ធ្វើតេស្ត​សារធាតុ​ញៀន​ដោយ​ទទួល​បាន​លទ្ធផល (​វិជ្ជមាន​)​។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុ​តាង មួយ​ចំនួន ដែល​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​មូលដ្ឋាន ដកហូត​បាន​កំពុង​រៀបចំ​កសាង សំណុំរឿង​បញ្ជូន​ទៅ​កាន់​ទី​បញ្ជា ការ​កងរាជ​អាវុធហត្ថ​ខេត្តសៀមរាប និងរៀបចំ​កសាង​សំណុំរឿងបញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ