ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹក​ស្រក​​ជិត​ក​ន្លះ​ម៉ែត្រ​ ក្រោយ​ទឹកជំនន់​ប៉ះ​ពាល់​​លិច​ស្រូវ​ប្រជា​កសិករ​ជាង​១០០​ហិ​កតា​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ក្រោយ​ទឹកជំនន់​ប៉ះពាល់​លិច​ស្រូវ​ប្រជា​កសិករ​ជាង​១០០​ហិ​កតា​ ពេល​នេះ​ទឹក​ស្រក​ហើយ​ជិត​ក​ន្លៈ​ម៉ែត្រ​ តែ​មក​ប្រឈម​ឃុំ​រហាត់ទឹក​ នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៤​ នៅស្រុក​មង្គល​បូ​រី​។ លោក…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ក្រោយ​ទឹកជំនន់​ប៉ះពាល់​លិច​ស្រូវ​ប្រជា​កសិករ​ជាង​១០០​ហិ​កតា​ ពេល​នេះ​ទឹក​ស្រក​ហើយ​ជិត​ក​ន្លៈ​ម៉ែត្រ​ តែ​មក​ប្រឈម​ឃុំ​រហាត់ទឹក​ នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៤​ នៅស្រុក​មង្គល​បូ​រី​។

លោក ជា ទី មេឃុំ​សឿ​ប្រាប់​ថា​ ​រយៈពេល​ជិត​១​ស​ប្តា​ហ៍​មុន​នេះ​ទឹកជំនន់​បាន​ប្រឈម​ឃុំ​សឿ​ផ្នែក​ខាងលិច​ស្ទឹង​ចំណុច​ព្រែក​សឿ​ដែល​ប៉ៈ​ពាល​ផ្លូវ​១​ខ្សែ​ត្រូវ​លិច​និង​ស្រូវ​ប៉ះពាល់​តិចតួច​តែ​ពេល​នេះ​ទឹក​ត្រូវ​បាន​ស្រក​នៅ​ប្រឡាយ​ព្រែក​និង​ស្ទឹង​ស្រក​អស់​ប្រមាណ​ជិត​៣​តឹក​តែ​នៅ​ផ្នែក​ខាងកើត​ស្ទឹង​ប្រឈម​ខ្វៈ​ទឹក​បញ្ជូន​ស្រូវ​ពី​ស្រុក​ប​វេ​ល​មិន​បើក​អោយ​។

លោក ចៅ ម៉ី មេឃុំ​ចំណោម​បាន​បញ្ជា​ក់ថា​ ដោយឡែក​ឃុំ​ចំណោម​ក្រោយ​ទឹកជំនន់​បាន​ជន់​លិច​ប៉ៈ​ពាល់​ស្រូវ​ប្រជា​កសិករ​ជាង​១០០​ហិ​កតា​នៅ​ប្រឡាយ​ព្រែក​ចំណោម​ខាងលិច​និង​ខាងជើង​រយៈពេល​៣​ថ្ងៃ​ពេល​នេះ​ទឹកបាន​ស្រុក​ហើយ​ទាំង​ប្រឡាយ​ព្រែក​និង​ស្ទឹង​ជិត​៤​តឹកស្រូវ​ដែល​លិច​ឃើញ​ចុង​ឡើង​ផុត​ទឹក​អាច​សង្ឃឹម​ហើយ​ពេល​នេះ​នៅ​តំបន់​ខ្លៈ​ត្រូវ​បាន​បិត​ទឹក​ទុក​សម្រាប់​តម្រូវការ​។

លោក ហោ សំណាង មេឃុំ​រហាត់​ទឹកបាន​បញ្ជាក់​ថា​ ​នៅ​ឃុំ​រហាត់ទឹក​កំពុង​ទទួល​ទឹក​ដែល​ស្រុង​ពី​ឃុំ​សឿ​និង​ឃុំ​ចំណោម​ដែល​អាច​ប្រឈម​នៅ​ខាងលិច​ស្ទឹង​តែ​ពេល​នេះ​មិន​ទាន់​ប៉ៈ​ពាល់​ស្រូវ​តែ​លិច​ផ្លូវ​ដែល​នៅ​តំបន់​ទំនាប​តែ​ទឹកស្ទឹង​បាន​ស្រក​ជាង​១​តឹក​ហើយ ​បើសិនជា​ទឹក​ស្រក​លឿន​អាច​មិន​ប៉ះ​ពាល់​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​៖​រយៈពេល​ជិត​១​ស​ប្តា​ហ៍​នេះ​ទឹក​ជំនន់​បាន​លិចលង់​និង​ប្រឈម​ចំនួន​៣​ឃុំ​មាន​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក ដែល​ប៉ៈ​ពាល់​នៅ​ខាងលិច​ប្រឡាយ​ព្រែក​សឿ​និង​ប្រឡាយ​ព្រែក​ចំណោម​ពេល​នេះ​ទឹក​ត្រូវ​បាន​ស្រក​ហើយ​នៅ​តែ​ប្រឈម​ឃុំ​រហាត់​ទទួល​ទឹក​ស្រុង​ផ្នែក​ខាងលើ ពេល​នេះ​ទឹក​ត្រូវ​បាន​បើ​សំណង់​ទំលាក់​ទៅ​ផ្នែក​ខាងក្រោយ​ទឹក​ត្រូវ​បាន​ស្រក​លឿន​តែ​នៅ​ខាងកើត​ដងស្ទឹង​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក​កំពុង​ខ្វៈ​បូមទឹក​បញ្ចូល​ស្រូវ​ទៅ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ