ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេល​ខាង​មុខ​នេះ ​រាជរដ្ឋាភិបាលនឹង​ដាក់​ចេញ​គោលនយោបាយ​ដីធ្លី​ថ្មី​មួយ​ដើម្បី​ពន្លត់​ការ​ព្រួយបារម្ភ​ការ​បាត់បង់​ទឹកដីជូន​ពលរដ្ឋ

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​នឹង​ប្រកាស​ចេញ​នូវ​គោលនយោបាយ​ដីធ្លី​ថ្មី​មួយ​ដែល​មាន​សារសំខាន់​លើ​ការ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន់​ដីធ្លី ហើយ​អាច​ពន្លត់​ការ​ព្រួយបារម្ភ បញ្ហា​បាត់បង់​ទឹកដី​ដែល​កំពុង​ផ្ទុះ​ការ​ចាប់​អាម្ម​ណ៍​ខ្លាំង​លើ​បណ្តាញ​សង្គម ។ នេះ​បើ​តាម​សម្តេច​ធិ​បតី ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​នឹង​ប្រកាស​ចេញ​នូវ​គោលនយោបាយ​ដីធ្លី​ថ្មី​មួយ​ដែល​មាន​សារសំខាន់​លើ​ការ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន់​ដីធ្លី ហើយ​អាច​ពន្លត់​ការ​ព្រួយបារម្ភ បញ្ហា​បាត់បង់​ទឹកដី​ដែល​កំពុង​ផ្ទុះ​ការ​ចាប់​អាម្ម​ណ៍​ខ្លាំង​លើ​បណ្តាញ​សង្គម ។ នេះ​បើ​តាម​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ថ្ងៃ​ទី​៦ សីហា ឆ្នាំ ២០២៤ ថា គោលនយោបាយ​ថ្មី​នេះ​ត្រូវ​បាន​សម្តេច​បញ្ជាក់​ថា រៀបចំ​ឡើង​ដើម្បី​ពន្លត់ និង​ដោះស្រាយ​បញ្ហា​ការ​កាប់​ទន្ទ្រាន​ដីធ្លី​ពី​សំណាក់​ជនខិលខូច និង​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​ជូន​ប្រជាជន​ដែល​មិន​ទាន់​មាន​ដីធ្លី​ថែម​ទៀត​ផង​ប្រៀប​បានជា​ព្រួញ​មួយ​បា​.​ញ់​បាន​សត្វ​ពីរ ក្នុង​ពេល​តែ​មួយ ។

សម្តេច​ធិ​បតី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ក្នុង​ពេល​ខ្លី​ខាង​មុខ រដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​គោលនយោបាយ​ដីធ្លី​មួយ​សំខាន់​ដែល​ប្រើប្រាស់​ប្រជាជន ដើម្បី​ការពារ​ដីធ្លី ជា​ពិសេស​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដីធ្លី ហើយ​ក្នុង​នោះ​ទិស​ដៅ​នៅ​ក្នុង​ភាគ​ឦសាន​ក៏​ដូច​ជា នៅ​ទិស​សំខាន់​មួយ​ចំនួន​នឹង​ត្រូវ​យក​ជា​ទិស​ដៅ​» ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​បន្ថែម​ថា «​យើង​បាន​រៀបចំ​ផែនការ​នេះ​ហើយ​កិច្ច​ការងារ និង​ផ្សព្វផ្សាយ ដើម្បី​ពន្លត់ និង​ដោះស្រាយ​បញ្ហា​កាប់​ទន្ទ្រាន​ដីធ្លី ក៏​ដូច​ជា បញ្ហា​ប្រជាជន​អត់​ដី ដាក់​គោលនយោបាយ​នេះ ដើម្បី​មួយ​ព្រួញ​បា​.​ញ់​សត្វ​ពីរ ប៉ុន្តែ​ឥឡូវ​បើ​ការ​ព្រួយ​ន​បារម្ភ​នេះ​ទៀត គោលនយោបាយ​នេះ នឹង​ជួយ​ពន្លត់​នូវ​ការ​ព្រួយបារម្ភ អា​រឿង​បាត់​ទឹកដី​នេះ​ទៀត យើង​នឹង​ប្រកាស​នៅ​ពេល​ដែល​យើង​រៀបចំ ផែនការ និង​ផែនការ​សកម្មភាព និង​យុទ្ធសាស្ត្រ​ធ្វើការ រាជរដ្ឋាភិបាល​ច្បាស់ ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​ហ៊ាន​ធានា ព្រោះ​ខ្ញុំ​មិន​មាន​គោលការណ៍ ស្ពាយ​ប្រពន្ធ​កូន​ខ្ញុំ ទៅ​ណា​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ