ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តសៀមរាបអបអរសាទរពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​បះ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប បាន​រៀបចំ​ពិធី​អបអរ សាទរ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នា ថ្ងៃ​ទី​៥ ខែ សីហា ឆ្នាំ ២០២៤…

​ខេត្ត​សៀម​រា​បះ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប បាន​រៀបចំ​ពិធី​អបអរ សាទរ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នា ថ្ងៃ​ទី​៥ ខែ សីហា ឆ្នាំ ២០២៤ នៅ​បរិវេណ​សួនច្បារ​ព្រះរាជ​ដំណាក់ តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា ប្រារព្ធ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ។

ក្នុង​ពិធី​ជួបជុំ​អបអរសាទរ​នេះ​ដែរ​នៅ​ខេត្ត សៀមរាប ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី លោក លី សំ​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក លោក​ជំទាវ ជា​សមាជិក​សមាជិកា​ក្រុមប្រឹក្សារ​ខេត្ត លោក លោកស្រី​ជា​គណៈ​អភិបាលខេត្ត​  ស្នងការ​ខេត្ត ថ្នាក់ ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន និង​ ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​  កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​  សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម ១៥៧ សាខា​ខេត្ត ក្រុម​យុវជន​កាយ​រិ​ទ្ធ​កម្ពុជា យុវជន​កាកបាទក្រហមកម្ពុជា សមាគម​ដឹក​ជញ្ជូន​ភ្ញៀវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ចៅសង្កាត់ និង​ប្រជាពលរដ្ឋ ប្រមាណ​ជា​២​ពាន់​នាក់ ។

សួ​ម​បញ្ជាក់​ថា ថ្ងៃ​ទី​៥ សីហា ឆ្នាំ ២០២៤ នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ របស់​ប្រជាពលរដ្ឋ​កម្ពុជា នៃ​គម្រោង​ព្រែក ជីក​ហ្វូ​ណ​ន​តេ​ជោ ជា​គម្រោង​គមនាគមន៍ ផ្លូវទឹក​យ៉ាង​សំខាន់ ជា​ប្រវត្តិសាស្ត្រ និង​ប្រកបដោយ​សក្តានុពល​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ទឹកសាប និង​សមុទ្រ ក្នុង​ការ​នាំ​ទំនិញ​ទៅ​កាន់​ពិភពលោក និង ផ្ដល់​ឯករាជ​ភាព​  ក្នុង​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា​។​ក្នុង​នោះ​រដ្ឋបាល​ខេត្ត​សៀម រាប ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ គ្រប់​បណ្តា​ក្រុង ស្រុក ឃុំ​សង្កាត់ វត្ត​អារាម គ្រប់​គ្រឹះស្ថានសិក្សា ដើម្បី​ចូលរួម​អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។​ 

ក្នុង​កិច្ច​ដំណើរ ការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ ណ​ន​តេ​ជោ ជា​ការ​បង្ហាញ​ដល់​សាធារណ ជនជាតិ អន្តរជាតិ ពី​ចលនា​ជាតិ ហើយ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ខ្លាំងក្លា គម្រោង​ដែល​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​នេះ ដល់​សង្គម និង សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល និង ទុកជា​កេរ្តិ៍​មរតក ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ក្រោម​ម្លប់​សន្តិភាព និង ការ​អភិវឌ្ឍន៍ ។

ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ព្រះសង្ឃ មន្ត្រីរាជការ សិក្សា​នុ​សិស្ស ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តសៀមរាប បាន​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​ដំណើរការ​សាង សង់​ព្រែក​ជិ​ក​ហ្វូ​ណ​ន​តេ​ជោ​នេះ ព្រោះ ការ​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ គឺជា​ការ​បង្កើត​បណ្តាញ​ផ្លូវទឹក​បន្ថែម ពី លើ ផ្លូវទឹក​ដែល​មាន​ស្រាប់ តាម​ទន្លេ ឬ សមុទ្រ ហើយ​មាន​គោលបំណង​ធំ​បំផុត សម្រាប់​បម្រើ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន​ងាយស្រួល​ជាង​ផ្លូវគោក និង​ចេញ​ទៅ​កាន់ ច្រក​សមុទ្រ​អន្តរជាតិ​បាន រហ័ស​។

ជាមួយ​គ្នា​នេះ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹង​ជួយ​បង្កើន​ផល​ត្រី និង ការ​ចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ ជា ពិសេស​នឹង​ជួយ​រំដោះ​ទឹកជំនន់​ពេល​កម្ពុជា​មាន​ជំនន់​ទឹកភ្លៀង​។ បន្ថែម​ពី​នេះ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ក៏​នឹង​រួមចំណែក​ជួយ​ដល់​វិស័យ​ទេសចរណ៍ ហើយ​ប្រជា ពលរដ្ឋ​នឹង​ទាញ​បាន​ប្រយោជន៍ ពី​ការ​ធ្វើ​ទេស ចរណ៍​។​  ក្នុង​ប្រ​ទាប់មហាជន​ដែល​បាន​ចូលរួម ក៏​បាន​ធ្វើការ​គាំទ្រ​គម្រោង​នេះ​ជា​ខ្លាំង ព្រោះថា​ក្រោយ​ស្ថាបនា​ព្រែក ជីក​ហ្វូ​ណ​ន​តេ​ជោ បាន​រួចរាល់ និង​ផ្តល់​ផល ប្រយោជន៍​ដ៏​ច្រើន​សន្លឹក​សន្ធាប់​ដល់​ប្រជា ពលរដ្ឋ​កម្ពុជា ។

សម​ទ្ធិ​ផល​នេះ​បាន​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​និង​កំពុង​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ទុកជា​កេរ្តិ៍​មរតក​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រាប់​ពាន់​ឆ្នាំ​តទៅ​មុខ ។

សូម​បញ្ជាក់​ទៀត​ថា ផ្លូវទឹក​ថ្មី​ទៅ​កាន់​សមុទ្រ​នេះ មាន​ប្រវែង ១៨០​គីឡូ ម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេ មេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯកនៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត ៤ រួម​មាន​៖ ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ​។ ផ្លូវទឹក​នេះ មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាង ក្រោម ប្រមាណ​៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ (​ជម្រៅ​នាវា ចរណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧ ម៉ែត្រ ) មាន​គន្លង​នាវាចរណ៍ ចំនួន ២ គន្លង អាច​ចេញ​-​ចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ