ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ជាង៣ពាន់​នាក់ ទូងស្គរអបអរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

4 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាល​ប៉ៃលិន ព្រមទាំង​មន្ត្រីរាជការ ដឹកនាំ​ប្រជាពល​រដ្ឋ​ជាង​បី​ពាន់​នាក់​ប្រារព្ធ​ពិធី​ទូងស្គរ និង​ស្រែក​ជ័យ​ឃោស អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​៥…

ខេត្ត​ប៉ៃលិន ៖ ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាល​ប៉ៃលិន ព្រមទាំង​មន្ត្រីរាជការ ដឹកនាំ​ប្រជាពល​រដ្ឋ​ជាង​បី​ពាន់​នាក់​ប្រារព្ធ​ពិធី​ទូងស្គរ និង​ស្រែក​ជ័យ​ឃោស អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤​។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ វែង​ឆ្ងាយ របស់​សម្តេច អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​បន្ត​ស្នាដៃ និង​កំពុង​អនុវត្ត ជំរុញ​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និង​ផ្លូវ​សមុទ្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ឹង នៃ​ទន្លេបាសាក់ ក្នុងស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត ចំនួន​៤ រួម​មាន​៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ដែល​មាន ប្រវែង ប្រមាណ​១៨០​គីឡូម៉ែត្រ ដើម្បី​បន្សល់​ទុកជា កេរ្តិ៍​មរតក ប្រវត្តិសាស្ត្រ សម្រាប់​កូនចៅ ជំនាន់ ក្រោយ រាប់​ពាន់​ឆ្នាំ​តទៅ​មុខ​។

សូម​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ បាន​ប្រារព្ធ​ពិធី​បើក ការដ្ឋាន សាងសង់ ស្ថិត​នៅ​ភូមិ ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ ២០២៤ នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុ​ជានា​ពេល​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ដ៏​ធំធេង​ដល់​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ដូច​ជា ពង្រីក​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ ចំណេញ​ចម្ងាយ​ផ្លូវ ពេលវេលា និង ថ្លៃ ដឹក ជញ្ជូន​ប្រកបដោយ​ភាព​ប្រកួតប្រជែង ត្រង់​ទៅ​សមុទ្រ ព្រមទាំង​បង្កើន វិសាលភាព នៃ​ប្រព័ន្ធ​ស្រោចស្រព និង​រំដោះ​ទឹកជំនន់ ជួយ​ពង្រីក​និង​បង្កើន​ផលិតភាព នៃ​ការ​ដាំ​ដុះ​នៅ​តំបន់​ភាគ​និរតី ដែល​ជា​ការ​រួមចំណែក​ដ៏​សំខាន់​សំរាប់​បម្រើ​ឱ្យ​សេដ្ឋកិច្ចជាតិ និង​ជីវភាព​រស់នៅ របស់​ប្រជាជន​កម្ពុ​ជា​នា​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ