ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ​ច្រើន​គ្រឿង និង​ការ​ប្រគំតន្ត្រី​ អប​អរសាទរ​ពិធី​បើក​ការដ្ឋានព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​                                  

4 ខែ មុន
  • កណ្តាល

​ខេត្តកណ្តាល ៖ គ្រឿងចក្រ​រួមមាន​អា​អិ​ច​ ​អេ​ស្កា​វ៉ា​ទ័​រ​ ​ឡាន​ដឹក​ដី និង​ការ​តាំង​ពិ​ព័រណ៌​​តុបតែង​នូវ​បដា​គាំទ្រ​ជា​ច្រើន​កន្លែង ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​ដំណើរការ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ចាប់ផ្តើម​ដំណើរការ​ពី​ចំណុច​មាត់ទន្លេ​មេគង្គ​ព្រែក​តាកែវ​ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ​ ​ស្រុក​កៀនស្វាយ​…

​ខេត្តកណ្តាល ៖ គ្រឿងចក្រ​រួមមាន​អា​អិ​ច​ ​អេ​ស្កា​វ៉ា​ទ័​រ​ ​ឡាន​ដឹក​ដី និង​ការ​តាំង​ពិ​ព័រណ៌​​តុបតែង​នូវ​បដា​គាំទ្រ​ជា​ច្រើន​កន្លែង ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​ដំណើរការ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ចាប់ផ្តើម​ដំណើរការ​ពី​ចំណុច​មាត់ទន្លេ​មេគង្គ​ព្រែក​តាកែវ​ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ​ ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

បើ​តាម​អាជ្ញាធរ​ឃុំ​សំរោង​ធំ​បាន​ប្រាប់​អ្នក​សារ​ព៌​ត​មាន​អោយ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៤​នេះ​មាន​គ្រឿងចក្រ​រួមមាន​អា​អិច​ ​អេ​ស្លា​វ៉ា​ទ័​រ​ ​ថ្មី​ៗ​ស្រឡាង​សរុប​ប្រហែល​៤០​គ្រឿង និង​ឡាន​ដឹក​ដី​ទម្ងន់​៥​តោន​ប្រហែល​១៥​គ្រឿង​ដើម្បី​ត្រៀម​ចូលរួម​ពិធី​បើក​ការដ្ឋាន​ដំណើរ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​នៅ​ថ្ងៃ​ទី​៥ សីហា ស្អែក​នេះ​។

​ក្រៅពី​នេះ​ក៍​មានការ​តាំង​ពិ​ព័រណ៍បណ្តែត​ប្រ​ទី​ប​ដែល​រៀបចំ​ដោយ​ថ្នាក់​ជាតិ នឹង​ការ​ប្រគុំ​តន្ត្រី​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​ការ​ឡាក់​ស៊ី​ ​ព្រម​ទាំង​ការ​បិទប​ដា មាន​លាយ​ល​ក្ខ័​ណ​ជា​អក្សរ​ថា ​យើង​ត្រូវ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដើម្បី​ចូលរួម​អបអរសាទរ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​យើង​។​ 

សូម​បញ្ជាក់​ថា ព្រែក​តាកែវ​នេះ មាន​សភាព​គោក​រាក ​និង​តូច ​ខែ​រដូវវស្សា​មានទឹក ដល់​ខែ​រដូវប្រាំង​អត់​មានទឹក​គ្រប់គ្រាន់​សម្រាប់​បងប្អូន​ប្រជា​កសិករ​រស់នៅ​សងខាង​ព្រែក​ខ្វះខាត​ទឹក​ស្រោ​ស្រប​ផលដំណាំ​ផ្សេង​ៗ ជា​ពិសេស​ដំណាំ​ស្រូវ​ ។ ​ឥឡូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​គិតគូរ​យកចិត្តទុកដាក់​ធ្វើការ​អភិវឌ្ឍន៍​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​ឡើង ពួក​គាត់​សង្ឃឹមថា នឹង​ជួយ​ធ្វើ​អោយ​ដំណើរការ​សេដ្ឋកិច្ច​របស់​ពួក​គាត់​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ