ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន​​យុវជន​២​ក្រុម ​ដាក់ពន្ធនា​​គារ​​​បណ្តោះអាសន្ន

1 ឆ្នាំ មុន

ខេត្ត​សៀម​រា​ប ៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ក្មេង​ទំនើង២ ក្រុម​ចំនួន៦​នាក់ ដែល​បង្ក​អុកឡុក​វ៉ៃ​គ្នា ទៅ​វិញទៅ​មក ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​ប៉ូលិស…

ខេត្ត​សៀម​រា​ប ៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ក្មេង​ទំនើង២ ក្រុម​ចំនួន៦​នាក់ ដែល​បង្ក​អុកឡុក​វ៉ៃ​គ្នា ទៅ​វិញទៅ​មក ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​ប៉ូលិស បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន រង់​ចំណាត់ការ បន្ត​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​បង្ក​ហិង្សា​វ៉ៃ​គ្នា ទៅ​វិញ ទៅ​មក ប៉ុន្តែ​មិន​មាន​ប្រើប្រាស់​អាវុធ នៅ​ក្នុង​បរិវេណ សា្ថ​នី​យ​ប្រេងឥន្ធនៈ សូ​គី​ម៉ិច ទល់មុខ​ផ្សារ កណ្ដាល នោះ​ឡើយ​។

ក្នុង​ប្រតិបត្តិការ ឃាត់ខ្លួន​ក្មេង​ទំនើង២ក្រុមនោះកើតឡើង​នៅ​វេលា​ម៉ោង១និង៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

សូម​បញ្ជាក់​ថា បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​សាលាដំបូង​ខេត្តសៀមរាប ស្តី​ពី ចំណាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ នឹង​ករណី​ក្មេង​ទំនើង ៖ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន និង​បណ្តាញសារព័ត៌មាន​ទាំងអស់​មេត្តា​ជ្រាប​ថា សាលាដំបូង​ខេត្តសៀមរាប បាន​ទទួល​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១០៥៦ ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤ ពាក់ព័ន្ធ នឹង​ក្រុម​ក្មេង​ទំនើង ដែល​មាន​ជន​ត្រូវ​ចោទ​ចំនួន៦​នាក់​រួម​មាន​ ១/​ឈ្មោះ យូ ខេមរា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។

២/​ឈ្មោះ វ៉ុ​ន គឹ​ម​យ៉ុ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។ ៣/ ឈ្មោះ ប៉ក់ សុ​ពុំ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ៤/ ឈ្មោះ លឹ​ម​ជី​ង ប៉ាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ៥/ ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង ៦/ ឈ្មោះ​វ៉ុ​ន សុខា​រ៉ា​វុ​ឌ្ឍ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ដោយ​កាលពី​ថ្ងៃ​ទី​៣១​ខែកក្កដា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង ១ និង ៣០​នាទី​រំលង​អា​ធ្រា​ត្រ ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ បាន​ធ្វើ​សកម្ម វាយ​គ្នា ទៅ​វិញ ទៅ​មក បណ្តាល​ឱ្យ​មានការ​រង​របួស បែកក្បាល​និង​បែក​មាត់ ។

ជន​ត្រូវ​ចោទ មាន​គ្នា​ទាំងអស់​ចំនួន​១០​នាក់ ខាងលើ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រព្រឹត្ត​ដោយ​មាន​មនុស្ស​ច្រើន​នាក់​) ដែល​ប្រព្រឹត្ត​នៅ​មុខកា​ហ្គា​ស​សាំង សូ​គី​មិច មុខ​ផ្សារ​កណ្តាល ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដ​ង្កំ ក្រុង ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ បទ​ល្ម​ស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​និង​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ក្រោយ​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ និងបាន​ពិនិត្យ​ភស្តុ​តាង​ក្នុង​សំណុំរឿង រួច​មក​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេចចិត្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដែល​ឃាត់ខ្លួន​បាន​ទាំង​៦​នាក់ ខាងលើ ឱ្យ​យក​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិ​វី​ធី​ច្បាប់​។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង ទាំង ៦​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ស​ម្រ​ច​ឱ្យ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ យក​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិ​វី​ធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ