ការគេងមិនគ្រប់អាចនាំឱ្យសម្ពាធឈាមឡើងខ្ពស់ និងខ្សោយសរសៃឈាម ។ ដូច្នេះ វាជាកត្តាហានិភ័យដាច់សរសៃឈាមខួរក្បាល ។
សាស្ត្រាចារ្យមួររូបដែលជំនាញផ្នែកដំណេក និងសរសៃប្រសាទនៅសាលាវេជ្ជសាស្ត្រ Feinberg (សាកលវិទ្យាល័យ Northwestern – សហរដ្ឋអាមេរិក) បាននិយាយថា ការគេងគ្មានគុណភាពអាចនាំឱ្យសម្ពាធឈាមកើនឡើង និងខ្សោយសរសៃឈាម។ ទាំងនេះ គឺជាកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
ការគេងតិចពេក គេងឧស្សាហ៍ភ្លាក់ និងជំងឺនៃការគេងដូចជា ការគេងមិនដកដង្ហើម សុទ្ធតែអាចប៉ះពាល់ដល់សមត្ថភាពក្នុងការគ្រប់គ្រងការរំលាយអាហារ សម្ពាធឈាម និងការរលាកនៅក្នុងខ្លួន។ កត្តាទាំងអស់នេះបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
អ្នកដែលគេងតិចជាង5ម៉ោង/យប់ មានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល 3ដងច្រើនជាងអ្នកដែលគេង7ម៉ោង/យប់។ ការគេង7ម៉ោង/ យប់ គឺជាពេលវេលាគេងអប្បបរមាដែលត្រូវបានណែនាំសម្រាប់មនុស្សពេញវ័យ ។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលគេងជាមធ្យមលើសពី9ម៉ោង/យប់ មានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលពីរដង បើធៀបនឹងមនុស្សដែលគេងតាមចំនួនដែលបានណែនាំ។ អ្វីដែលពិសេសនោះ គឺថា លទ្ធផលនេះនៅតែជាការពិត ទោះបីជាអ្នកស្រាវជ្រាវបានកែសម្រួលកត្តាផ្សេងទៀតដែលអាចនាំឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងជំងឺធ្លាក់ទឹកចិត្ត ការញៀនស្រា ការជក់បារី និងអសកម្មរាងកាយ។
ចំពោះការគេងមិនដកដង្ហើម អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលមានលក្ខណៈនេះ ងាយនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល3ដងជាងអ្នកដែលមិនមាន។ ការស្រមុក អាចជាសញ្ញានៃការគេងមិនដកដង្ហើម (ជំងឺស្ទះដង្ហើម) ។ អ្នកដែលស្រមុកគឺ 91% ងាយនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល ខណៈពេលដែលអ្នកស្រមុកទំនងជាមានជំងឺដាច់សរសៃឈាមខួរក្បាលជិត 3 ដងច្រើនជាងអ្នកដែលមិនមានរោគសញ្ញាទាំងនោះ។
លទ្ធផលស្រាវជ្រាវក៏បង្ហាញដែរថា អ្នកដែលគេងថ្ងៃលើសពី១ម៉ោងគឺ៨៨% ងាយនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាលជាងអ្នកមិនគេង ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា ការគេងថ្ងៃតិចជាង1ម៉ោងមិនបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ ៕
ចែករំលែកព័តមាននេះ