ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមទម្លាក់ស្លាកស្រាបៀរចុះ ដោយលើកស្លាករមណីយដ្ឋានទេសចរណ៍វិញ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុច តាមបណ្ដោយផ្លូវលោកតាណឺយ នៃក្រុងសៀមរាប ត្រូវបានអាជ្ញាធរ សហការគ្នា ចុះរុះរើស្លាកពាណិជ្ជកម្មស្រាបៀរដោយជំនួសវិញ ស្លាកផ្សព្វផ្សាយពីរូបភាពក្នុងតំបន់ទេសចរណ៍ដូចជា ប្រាង្គប្រាសាទ តំបន់ទន្លេរសាបជាដើម ។

បើតាមប្រសាសន៍របស់លោក ហាយ យង់ អភិបាលរងក្រុងសៀមរាបបានឱ្យដឹង កាលពីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នេះថា រដ្ឋបាលក្រុងសៀមរាប ក៏ដូចជារដ្ឋបាលខេត្តសៀមរាប និងមន្ត្រីជំនាញបានជួបប្រជុំជាមួយតំណាងក្រុម ហ៊ុនស្រាបៀរផ្សេងៗរួចហើយ ដើម្បីផ្លាស់ប្តូរផ្ទាំង
ប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរចេញពីតាមដងផ្លូវ ដោយដាក់ជំនួសវិញ នូវរូបភាពនៅ ក្នុងតំបន់ទេសចរណ៍ដូចជា ប្រាង្គប្រាសាទ តំបន់ទន្លរសាប ជាដើម។ លោកបន្ថែមថា គិតចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ២០២៤ តទៅនឹងចុះប្តូរទាំង អស់នៅក្រុងសៀមរាប មិនថាតែផ្លូវលោកតាណឺយ នោះ
ទេ។

ក្នុងឱកាសនោះដែរ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានមាន ប្រសាសន៍ប្រាប់ តាមប្រព័ន្ធតេលេក្រាម នារសៀលថ្ងៃទី០២នេះថា អាជ្ញាធរខេត្ត សៀមរាប បានផ្លាស់ប្ដូរផ្ទាំងប៉ាណូ តាមការណែនាំរបស់ក្រសួងព័ត៌មាន ពាក់ព័ន្ធនិងការផ្សព្វផ្សាយ ។ចំពោះប៉ាណូសាធារណៈគឺយើងបានរៀបចំផ្លាស់ប្ដូរហើយ ក្រុមហ៊ុនដែលទទួលបានអាជ្ញា ប័ណ្ណផ្សព្វផ្សាយ គាត់បានចរចាជាមួយនិងក្រុមហ៊ុនស្រាបៀរ ដែលបានស្នើផ្សព្វ ផ្សាយនេះ។
ឥឡូវក្រុមហ៊ុនទាំងនោះកំពុងរៀបចំដោះដូរហើយ។បច្ចុប្បន្នក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណកំពុងរកផ្ទាំងទេស ភាពមកដាក់ជាបណ្តោះអាសន្នសិន ទម្រាំរកបានក្រុមហ៊ុនផ្សេងៗ ដើម្បីយកមកដាក់លើផ្ទាំងប៉ាណូនោះឡើងវិញ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសផ្តល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ពិនិត្យសើរើមើលឡើងវិញ នូវរាល់ឯកសារដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនផលិត និងលក់ចែកចាយគ្រឿង ស្រវឹង។
លោក ស សុខា បន្តថា ការចេញវិធានការនេះគឺ ដើម្បីឈានទៅបិទបញ្ចប់ការផ្សព្វផ្សាយ គ្រឿងស្រវឹង តាមទីសាធារណៈ នៅទូទាំងប្រទេស នឹងថា នេះមិនមែនជាការយកមុខ យកមាត់អ្វីទេ តែជាការជួយឱ្យពលរដ្ឋខ្មែររួចផុតពីគ្រោះ ថ្នាក់ សុខភាព និង គ្រោះថ្នាក់ដល់សង្គមជាតិតែប៉ុណ្ណោះ។
ចែករំលែកព័តមាននេះ