ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ត្រៀម​រួចរាល់​សម្រាប់​ពិធី​អប អរសាទរថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រួចរាល់​ហើយ សម្រាប់​ពិធី​អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ជាមួយនឹង​ការ​តៀម លក្ខណៈ​ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុង​ពិធី​យ៉ាង​ម៉ត់ចត់​បំផុត នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​រសៀល​និង​រាត្រី​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រួចរាល់​ហើយ សម្រាប់​ពិធី​អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ជាមួយនឹង​ការ​តៀម លក្ខណៈ​ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុង​ពិធី​យ៉ាង​ម៉ត់ចត់​បំផុត នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​រសៀល​និង​រាត្រី​ថ្ងៃ​ទី​៥ ​សីហា ​ឆ្នាំ​២០២៤​ខាង​មុខ​នេះ ខណៈ​ដែល​ការ​ដំឡើង​ឆាក​ប្រគុំ​តន្ត្រី​បាន​និង​កំពុង​រៀបចំ​យ៉ាង​ញាប់ដៃ​ញាប់​ជើង​។

នេះ​ជា​ការ​បង្ហាញ​អោយ​ដឹង ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​អបអរសាទរ​ការ​បើក​ការដ្ឋាន​សាងសង់ «ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៤ ខណៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កិច្ចប្រជុំ​និង​ចុះ​ពិនិត្យ​ទីតាំង​ប្រារ​ព្វ​ពិធី​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ខណ្ឌចំការមន​។

អង្គប្រជុំ​បាន​លើក​ឡើង​ថា​៖ សម្រាប់​ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុង​ពិធី​នេះ កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ទាំង​កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​និង​កម្លាំង​សហការ របស់​នា​យក​ដ្ឋាន​អង្គរ័ក្ស​បាន​រៀបចំ​ផែនការ​យ៉ាង​ម៉ត់ចត់​បំផុត ដោយ​បាន​ត្រៀម​បង្ការ ទប់ស្កាត់​បាតុភាព​ផ្សេង​ៗ​ដែល​បង្ក​ឡើង​ពី​ក្រុម​ជ្រុលនិយម បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គី​ភ័យ​, ត្រៀមកម្លាំង​និង​រថយន្ត​សង្គ្រោះ​ពេល​មាន​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ​។

បន្ថែម​ពី​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បែងចែក​កម្លាំង ដើម្បី​គ្រប់គ្រង​ចំនួន​២​តំបន់​ធំ​ៗ​នោះ គឺ​តំបន់​A​និង​តំបន់​B សំដៅ​ធ្វើ​យ៉ាងណា​អោយ​ពិធី​អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ នា​រសៀល​និង​រាត្រី​ថ្ងៃ​ទី​៥​សីហា​ឆ្នាំ​២០២៤​ខាង​មុខ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន បង្ក​បាន​នូវ​ភាព​សប្បាយ​រីករាយ និង​ជោគជ័យ​។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​នឹង​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​៥​សីហា​ឆ្នាំ​២០២៤​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ជាមួយ​គ្នា​នេះ​ដែរ​គ្រប់​ខណ្ឌ គ្រប់​មន្ទីរ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មានការ​រៀបចំ​អបអរសាទរ ពិធី​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​នេះ ដែរ ដោយ​ធ្វើ​ឡើង​នៅ​តាម​អង្គភាព​រៀង​ៗ​ខ្លួន មាន​ទាំង​ការ​ដាក់​ទង់ជាតិ ទង់សាសនា និង​ការ​ទូងស្គ អោយ​មាន​ភាព គគ្រឹក​គ​គ្រែង​ក្នុង​ស្មារតី​ជាតិ​តែ​មួយ​។ ដោយឡែក វិហារ សាសនា នានា នៅ​ក្នុងភូមិ​សាស្ត្ររាជធានី​ភ្នំពេញ ក៏​មានការ​ទូងស្គ បែប​នេះ​ផង​ដែរ​។

ជា​គម្រោង​ដែល​រៀបចំ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោយ​ពិធី​បើក​ការដ្ឋាន​បាន​បញ្ចប់ ពោល​គឺ​នៅ​រាត្រី​ថ្ងៃ​ទី​៥​សីហា​ឆ្នាំ​២០២៤ នឹង​មាន​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ​មួយ​នៅ​កោះ​ពេជ្រ នោះ​គឺ​ការ​រៀបចំ​ការ​ប្រគុំ​តន្ត្រី ដែល​មាន​សិល្បករ និង​កីឡាករ ល្បី​ៗ​របស់​កម្ពុជា​និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ជាមួយ​និង​ការ រៀបចំ​បាញ់​កាំ​ជ្រូ​ច​នៅ​ទន្លេ​៤​មុខ​ចំនួន​២​លើក នោះ​គឺ​នៅ​ម៉ោង​៧​និង​២០​នាទី​១​លើក និង​នៅ​ម៉ោង​៩​និង​៩​នាទី​មួយ​លើក​ទៀត​។

ឯកឧត្ដម ឃួ​ង ស្រេង កាលពី​ថ្ងៃ​ទី​៣១ កក្កដា​ធ្លាប់​បាន​ណែនាំ​ក្រុម​អ្នក​ព័ត៌មាន អោយ​ចុះ​ផ្តិត​យក​រូបភាព នៃ​សកម្មភាព​ទូងស្គរ អបអរសាទរ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ថ្ងៃ ៥ សីហា តាម​ទីតាំង​ផ្សេង​ៗ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ និង​ផុសផុល​ព្រោះ​វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​លើក​ទី​១​របស់​កម្ពុជា​។

គួរ​បញ្ជាក់​ថា​៖ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១​នៅ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​បន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​គម្រោង ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​នេះ ដោយ​គ្រោង​នឹង​បើក​ការដ្ឋាន​នា​ថ្ងៃ​ទី​០៥​សីហា​២០២៤​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ