ប្រភពពីសារព័ត៌មាន USA Today, TMZ និង The Hollywood កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានរាយការណ៍ថា លោក Tom Cruise នឹងក្លាយជាតួឯកក្នុងពិធីបិទកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដើម្បីផ្ទេរតំណែងបន្តទៅម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ឆ្នាំ ២០២៨ នៅទីក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក។
ប្រភពពីសារព័ត៌មានក្នុងស្រុករាយការណ៍ថា ក្នុងឈុតឆាកដ៏ពិសេសនៃពិធីបិទ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ព័ត៌មានលម្អិត ស្ថិតនៅក្នុងភាពអាថ៌កំបាំង ប៉ុន្តែប្រភពសិ្នតបានខ្លះៗដឹងថា លោក Tom Cruise តួឯកខ្សែភាពយន្ត Mission: Impossible វ័យ៦២ឆ្នាំ នឹងសម្រូតខ្លួនតាមខ្សែពួរពីដំបូលកីឡដ្ឋានជាតិបារាំង Stade de France នៅទីក្រុងប៉ារីស ដោយកាន់ទង់អូឡាំពិក។ បន្ទាប់មក បុរសជនជាតិអាមេរិកាំងរូបនេះ នឹងប្រគល់ទង់អូឡាំពិកទៅលោកស្រី Anne Hidalgo មុនពេលអភិបាលក្រុងប៉ារីសរូបនេះ បន្តប្រគល់ទង់ដដែលនោះទៅលោកស្រី Karen Bass ចៅហ្វាយក្រុងឡូសអាន់ជ័រលេស។
លោក Tom Cruise បានចូលរួមទស្សនាការប្រកួតកីឡាកាយសម្ព័ន្ធ និងហែលទឹកក្នុងសប្តាហ៍ទី១ ព្រឹត្តិការណ៍ Paris 2024។ ហើយតាមប្រភពពី TMZ បានអះអាងថា Tom Cruise គឺជាមនុស្សតែម្នាក់ ដែលនៅជាប់ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC អំពីការចូលរួមពិធីបិទកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤។ ដ្បិត កាលពីឆ្នាំ ២០០៤ តារាសម្តែងស្រស់សង្ហាររូបនេះ បានចូលរួមរត់ភ្លើងគប់អូឡាំពិកចេញពីទីក្រុងឡូសអាន់ជ័រលេសទៅកាន់ទីក្រុងអាតែន ប្រទេសក្រិក៕
FILE PHOTO: Actor Tom Cruise attends the Nominees Luncheon for the 95th Oscars in Beverly Hills, California, U.S. February 13, 2023. REUTERS/Mario Anzuoni
ចែករំលែកព័តមាននេះ