ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ស្រវឹង​ស្រាជោក​ខ្លួន បើក​ឡាន​​បុ.ក​ចូល​ផ្ទះ​សម្អាង​ការមួយកន្លែង​​ទាំង​កំរោល​

6 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រាប ៖ បុរស​ម្នាក់​អ្នកម៉ៅការ​សំណង់​ផឹកស៊ីស្រវឹងជោកជាំ ក៏​បើករថយន្តបុក​ចូល​ផ្ទះសម្អាត​ការ ទាំង​កំរោលនៅ​ក្នុង​ក្រុង​សៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ​ហេតុការណ៍ខាងលើ ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​នៅ​​វេលា​ម៉ោង​២៣…

ខេត្ត​សៀម​រាប ៖ បុរស​ម្នាក់​អ្នកម៉ៅការ​សំណង់​ផឹកស៊ីស្រវឹងជោកជាំ ក៏​បើករថយន្តបុក​ចូល​ផ្ទះសម្អាត​ការ ទាំង​កំរោលនៅ​ក្នុង​ក្រុង​សៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវច្បាប់ ។

​ហេតុការណ៍ខាងលើ ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​នៅ​​វេលា​ម៉ោង​២៣ និង១៥នាទីយប់ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតត្រង់​ចំណុច​មុខ​សណ្ឋាគារ​សំ​មួន​អង្គរ​  ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់​ស្វាយ​ដង្គំ ក្រុង ខេត្តសៀមរាប​ ។ ​

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​​ កាលពី​​រសៀល​ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២៤​ ​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​រួច​មក កម្លាំង​នគរបាល​កា​រិ​យា​ល័យ​ជំនាញ​បាន​បន្ត​ស្រាវជ្រាវ រហូត​ឈាន​ដល់ នាំ​ខ្លួន​មុខសញ្ញា​ម្នាក់​ឈ្មោះ អេ​ង រ៉ា ភេទ​ប្រុស អាយុ៣៨​ឆ្នាំ មុខរបរម៉ៅ​ការ​សំណង់ មានស្រុក​កំណើត នៅ​ភូមិ​ទី​១ ឃុំកំពង់​លួង ស្រុក​ក្រ​កូ ខេត្ត​ពោធិ៍សាត់ និងទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​កំពង់​ស្រ​ណា​ញ់ សង្កាត់​កំពង់​ស្រ​ណា​ញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ ម្ចាស់ផ្ទះ​សំអាងការ​បាន​ដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​ដើម្បី​ទាមទារ​សំណង​នូវ​ការ​ខូចខាតទាំងស្រុង​ ។ បច្ចុប្បន្ន ជន​បង្កត្រូវ​សមត្ថកិច្ច នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ