បន្ទាយមានជ័យ ៖ កង់បីឥណ្ឌា២ក្រុម ប្រមាណជិត៤០គ្រឿងមានជិត១០០នាក់ បានផ្ទុះកំហឹ.ងដាក់គ្នារឿងដណ្តើមភ្ញៀវ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចចុះសម្របសម្រួល នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត ។

នៅពេលដែល កង់បីឥណ្ឌា២ក្រុមប្រមាណជិត១០០នាក់ ផ្ទុះកំហឹ.ងដាក់គ្នា រហូតមានការប្រតា.ប់ប្រត.ប់គ្នា និងប្រើហិ.ង្សាដាក់គ្នា រវាងក្រុមកង់បីឥណ្ឌាសមាគមន៍ និងក្រុមកង់បីឥណ្ឌាប្រចាំអគារជួល ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានជួយអន្តរាគមន៍ និងធ្វើការសម្របសម្រួលទើបបានរំសាយ ។

កង់បីឥណ្ឌាសមាគមន៍ប្រាប់ថា ៖ មូលហេតុដែលពួកគាត់លើគ្នាតវ៉ានៅមុខផ្ទះជួលមួយកន្លែងនេះ ព្រោះមានក្រុមកង់បីឥណ្ឌាប្រចាំអគារមិនអោយពួកគាត់ចូលដឹកភ្ញៀវ ដោយប្រើពាក្យពួកគេផ្តាច់មុខទើបមិនអោយចូលយកភ្ញៀវដែលត្រូវហាមឃាត់ជាច្រើនដង មកហើយទើបនាំគ្នាធ្វើការតវ៉ា ព្រោះមុខរបបរត់កង់បីឥណ្ឌាដូចគ្នា មូលហេតុអីត្រូវហាមឃាត់មិនអោយចូលដឹកភ្ញៀវ ។

ក្រុមកង់បីឥណ្ឌាក្រុមប្រចាំអគារបានបញ្ជាក់ថា ៖ មូលហេតុដែលពួកគាត់មិនអោយក្រុមផាអាប់សមាគមន៍ចូលដឹកភ្ញៀវក្នុងអគារជួលនេះព្រោះពួកគាត់ត្រូវបានម៉ៅផ្តាច់មុខ ទើបមិនអោយក្រុមកង់បីឥណ្ឌាផ្សេងចូលមករត់ ធ្វើអោយបាត់ភ្ញៀវរបស់គាត់ តែត្រូវកង់បីឥណ្ឌារបស់ខាងសមាគមន៍លើកគ្នាតវ៉ា និងផ្ទុះហិ.ង្សាទៅលើកង់បីឥណ្ឌាប្រចាំអគារ ។
អាជ្ញាធរនិងសមត្ថកិច្ចបានបញ្ជាក់ថា ៖ នៅពេលទទួលព័ត៌មានបានដឹងមានកង់បីឥណ្ឌា២ក្រុម បានផ្ទុះកំហឹ.ងដាក់គ្នាហើយ បានចុះមកធ្វើអន្តរាគមន៍ និងសម្របសម្រួលអោយកង់បីឥណ្ឌា២ក្រុម ដែលមាន១ក្រុម ជាកង់បីឥណ្ឌាសមាគមន៍ និង១ក្រុមទៀតជាកង់បីឥណ្ឌាប្រចាំអគារជួល ដែលជម្លោះកើតចេញពីការដណ្តើមភ្ញៀវគ្នា ដោយកង់បីឥណ្ឌាប្រចាំអគារមិនអោយកង់បីឥណ្ឌាសមាគមន៍ចូលមកចាប់ម៉ូយ ឬដឹកភ្ញៀវ ដោយកង់បីឥណ្ឌាប្រចាំអគារពួកគេផ្តាច់មុខ អាជ្ញាធរធ្វើការសម្របសម្រួលសុំអោយកង់បីឥណ្ឌា២ក្រុមនេះ ធ្វើរបៀបទីផ្សារសេរីទើបគ្មានជម្លោះកើតឡើង ៕


ចែករំលែកព័តមាននេះ