ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានក្លែងខ្លួនធ្វើជាជនពិការអង្គុយលើរទេះរុញដើរសុំទាន ត្រូវបានសមត្ថកិច្ចបកអាក្រាតនៅមុខមហាជនតាមជាមនុស្សល្អគ្មានពិការនៅយប់ថ្ងៃទី០១ សីហា ឆ្នាំ២០២៤ នៅចំណុចផ្សារដើមពុទ្រា ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

បើតាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅបានប្រាប់ថា នៅពេលកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅចេញល្បាតពេលយប់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅផ្តុំផ្សារដើមពុទ្រា ក៏បានឃើញបុរសរូបនេះអង្គុយលើរទេះពិការសុំទានតាមផ្លូវ បានចុះទៅយកលុយដែលគេដាក់ទានទើបឱ្យគាត់ងើបពីរទេះ ក៏ដឹងថា គាត់មិនមែនជាមនុស្សពិការនោះទេ ។

កម្លាំងនគរបាលបានប្រាប់ថា ក្រោយពីដឹងថា បុរសរូបនេះក្លែងធ្វើជាមនុស្សពិការបោកប្រាស់ប្រជាជន ទើបប្រាប់ឱ្យគាត់បញ្ឈប់សកម្មភាពបោកប្រាស់គេបែបនេះទៀត ។


ចែករំលែកព័តមាននេះ