ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូ​ទាំង​ខេត្តស្ទឹងត្រែង មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឆ្នោត​តែ​មួយ​គត់ ក្រៅពី​នោះ​មានការសង្ស័យ​ត្រូវ​តែ​បង្ក្រាប

4 ខែ មុន

ខេត្តស្ទឹងត្រែង ៖ លោក​អភិបាលខេត្ត សរ សុ​ពុ​ត្រា ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​ក្រើនរំលឹក​ដល់​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​ចុះ​ផ្សព្វផ្សាយ និង​អនុវត្ត​គោលនយោបាយ…

ខេត្តស្ទឹងត្រែង ៖ លោក​អភិបាលខេត្ត សរ សុ​ពុ​ត្រា ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​ក្រើនរំលឹក​ដល់​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​ចុះ​ផ្សព្វផ្សាយ និង​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ត្រូវ​រួម​គ្នា​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​ចុះ​ពិនិត្យ​ជាក់ស្តែង លើ​ទីតាំង​ណា ដែល​សង្ស័យ​មាន​បង្កប់​លេងល្បែង​ស៊ីសង ដើម្បី​ធានា​មិន​ឱ្យ​កើត​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង ។

លោក សរ សុ​ពុ​ត្រា មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង កាលពី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ២០២៤ នៅ​សាលាក្រុង​ស្ទឹង​ត្រែង ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ព្រមទាំង​កងកម្លាំង​ទាំង​៣ ផង​ដែរ ។

លោក សរ សុ​ពុ​ត្រា បាន​បញ្ជាក់​ថា ទីតាំង ដែល​យើង​បានដឹង​នៅ​ក្នុង​ខេត្តស្ទឹងត្រែង មាន​៤៩​ទីតាំង នៃ​ការ​ដាក់​ឲ្យ​មាន​លេងល្បែង មាន​ល្បែង​ឆ្នោត​ផង Online ផង ជល់​មាន់​ធម្មតា​ផង ហើយ​ការ​លេង​ជល់​មាន់​នេះ លេង​ជល់​ធម្មតា​ដោយ​ខ្លាច​គេ​ចាប់ ឥឡូវ​បែរជា​មក​ជល់​មាន់​តាម Online ទៀត ។

លោក​បន្ត​ថា ការ​លេងល្បែង​នេះ ជា​ពិសេស​ល្បែង Online លេង​មិន​ឈ្នះ​កំ​ព្យូ​ទ័​រ​ទេ ហើយ​ល្បែង​តាម​ការ​ស៊ី​ណូ ជា​ប្រភេទ​ល្បែង ដែល​គេ​យក​លុយ​ពី​អ្នកមាន ប៉ុន្តែ​ប្រភេទ​ល្បែង​លេង​តាម​ផ្ទះ កន្ទុយលេខ ឆ្នោត និង​ប្រភេទ​ល្បែង Online នេះ វា​ធ្វើ​ឲ្យ​មាន​ភាព​ក្រីក្រ​នៅ​ក្នុង​គ្រួសារ ទៅ​វិញ​ទេ ។

លោក​អភិបាល​ខេត្តស្ទឹងត្រែង បាន​ថ្លែង​សង្កត់ធ្ងន់​ថា ប្រ​សិន​យើង​មិន​ទប់ស្កាត់​ករណី​ទាំង​អស់នេះ (​ល្បែងស៊ីសង ចោរកម្ម និង​គ្រឿងញៀន​) ឲ្យ​បាន​ទាន់​ពេលវេលា​ទេ នៅ​ក្នុង​សង្គម​នេះ​នឹង​សំបូរ​បែប​ទៅ​ដោយ​ចោរ ដូច្នេះ​សូម​មន្ត្រី​ឯកសណ្ឋាន​ទាំងអស់ ដែល​ស្ថិត​នៅ​ក្រោម​គណៈ​បញ្ជាការ​ឯកភាព ត្រូវ​ពង្រឹង​ឡើង​វិញ ។

លោក​បាន​បញ្ជាក់​ថា នៅ​ទូ​ទាំង​ខេត្តស្ទឹងត្រែង មាន​អាជីវកម្ម​ឆ្នោត​តែ​មួយ​ទេ ដែល​មាន​អាជ្ញាប័ណ្ណ ដូច្នេះ​អាជ្ញាប័ណ្ណ​នេះ នឹង​ផុតកំណត់​នៅ​ក្នុង​ឆ្នាំ​២០២៦ ហើយ​អាជ្ញាប័ណ្ណ​របស់​ឆ្នោត​នេះ ឲ្យ​អនុវត្ត​តែ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុង​ទេ ប្រសិនបើ​ឃើញ​អាជ្ញាប័ណ្ណ​នេះ ទៅ​អនុវត្ត​នៅ​ស្រុក​ផ្សេង​ៗ អាជ្ញាធរ​ស្រុក​ត្រូវ​ចាប់​ឲ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ