ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ បន្ថយ​ឋានន្តរស័ក្តិ លោក​ផ្កាយ​២​ម្នាក់ ពាក់ព័ន្ធ​ស៊ីដាច់​ប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ រឿង​រត់ការ​ចូល​ក្រប​ខណ្ឌ​ប៉ូលិស

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សី​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សី​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ បន្ថយ​ឋានន្តរស័ក្តិ ពី​ឧត្តមសេនីយ៍ទោ អេ​ង សា​រឿ​ន ឱ្យមក​នៅ​ត្រឹម​ថ្នាក់ «​ពលបាលត្រី​» ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា នៃ​ក្រសួងមហាផ្ទៃ ។

សូម​បញ្ជាក់​ថា លោក​ឧត្ដមសេនីយ៍ទោ អេ​ង សា​វឿ​ន អនុប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់អគ្គីភ័យ ក្រសួងមហាផ្ទៃ បច្ចុប្បន្ន ​កំពុងជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅឡើយ ពាក់ព័ន្ធ​ឆបោក​ប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ រឿង​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​បុគ្គល​នេះ​រត់ការ​មិន​បាន​សម្រេច ហើយ​មិន​អោយ​លុយ​ជន​រង​គ្រោះ​វិញ ទើប​ជន​រង​គ្រោះ​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

គួរ​រម្លឹក​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​នាំ​ខ្លួន​លោក​ផ្កាយ​២​រូប​នេះ មានឈ្មោះ អេ​ង សា​វឿ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ជាតិ មាន​ឋាន​ន្ទ​រ​ស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ពន្លត់​អគ្គិភ័យ នៃ​ក្រសួងមហាផ្ទៃ និង​មាន​ទីលំនៅ​ផ្ទះ​លេខ​០២​អឺ​០ ផ្លូវលំ ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ពាក់ព័ន្ធ​ពី​បទ​.​ឆបោក ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧.២២.២៧ ខែកញ្ញា ឆ្នាំ​២០២១ និង​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ ៣១៩«​ឆ​១»​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ចេញ​ដោយ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលា ដំបូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ស៊ើបសួរ មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

តាម​ការ​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា លោក​ផ្កាយ​២ អនុប្រធាន​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​រូប​នោះ ដែល​ជាប់​ពាក់ព័ន្ធ​បណ្តឹង​ព្រហ្មទណ្ឌ ពី​បទ​.​ឆបោក រឿង​ទទួលយក​ប្រាក់​អ្នក​ដទៃ ជាង​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​រត់ការ​ចូល​ក្រម​ខណ្ឌ​នគរបាល​ជាតិ តែ​ធ្វើ​កិច្ចការ​នោះ​មិន​បាន​សម្រេច ហើយ​ក៏​ស៊ីដាច់​ប្រាក់​ជន​រង​គ្រោះ ។ ក្រោយ​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ ។

លុះ​ពេល​ការ​ស៊ើបសួរ ត្រូវ​បាន​បញ្ចប់ ចៅក្រម​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ដោយពេល​វេលា​ល្ងាច​ពេក នគរបាល​ព្រហ្មទណ្ឌ ក៏​យក​លោក​ផ្កាយ​២​ទៅ​គ្រប់គ្រង​១​យប់​វិញ ដោយ​រង់ចាំ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ទើប​នាំ​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ PJ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ