បុគ្គលមានបំផុតទី២នៅឥណ្ឌា គ្រោងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារនៅវៀតណាម
បរទេស ៖ មហាសេដ្ឋីជនជាតិឥណ្ឌា លោក Gautam Adani គ្រោងនឹងវិនិយោគលើទំហំទឹកប្រាក់២ពាន់លានដុល្លារអាមេរិក នៅកំពង់ផែ Lien Chieu…
បរទេស ៖ មហាសេដ្ឋីជនជាតិឥណ្ឌា លោក Gautam Adani គ្រោងនឹងវិនិយោគលើទំហំទឹកប្រាក់២ពាន់លានដុល្លារអាមេរិក នៅកំពង់ផែ Lien Chieu…
បរទេស ៖ មហាសេដ្ឋីជនជាតិឥណ្ឌា លោក Gautam Adani គ្រោងនឹងវិនិយោគលើទំហំទឹកប្រាក់២ពាន់លានដុល្លារអាមេរិក នៅកំពង់ផែ Lien Chieu ស្ថិតនៅក្នុងទីក្រុងដាណាង (Da Nang) ក្នុងគោលបំណងលើកកំពស់សមត្ថភាពដឹកជញ្ជូនរបស់ទីក្រុងវៀតណាមមួយនេះ។
យោងតាមប្រភពពីសារព័ត៌មាន VnExpress កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា លោក Gautam Adani បុគ្គលមានទ្រព្យសម្បតិ្តច្រើនជាងគេលំដាប់ទី២របស់ប្រទេសឥណ្ឌា ក៏បានបង្ហាញពីបំណងចង់បណ្តាក់ទុនចំនួន ២.៨ពាន់លានដុល្លារអាមេរិកផ្សេងទៀត នៅក្នុងរោងចក្រថាមពល Vinh Tan 3 ដែលមានទីតាំងនៅក្នុងខេត្តប៊ិញធួន (Binh Thuan) អំឡុងជំនួបរបស់លោកជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។
លោក Gautam Adani ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសាងសង់ដំណាក់កាលទី២ នៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅខេត្តដុងណាយ (Dong Nai) និងព្រលានយន្តហោះ Chu Lai នៅខេត្តក្វាងណាម Quang Nam ផងដែរ។ មហាសេដ្ឋីជនជាតិឥណ្ឌាវ័យ៦២ឆ្នាំរូបនេះ បានធានាចំពោះនាយករដ្ឋមន្ត្រីវៀតណាម អំឡុងដំណើរទស្សនកិច្ចចុងក្រោយ កាលពីប្រទេសឥណ្ឌាពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា «ជាមួយនឹងធនធានផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបច្ចេកទេសរបស់យើង យើងប្តេជ្ញាចូលរួមយ៉ាងស៊ីជម្រៅក្នុងគម្រោងផ្សេងៗទូទាំងប្រទេសវៀតណាម»។
នាយកមន្ត្រីរៀតណាមបានអះអាងថា លោកបានណែនាំដល់ស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ឱ្យចូលរួមការពិភាក្សាជាមួយនឹងក្រុមការងាររបស់លោក Adani ភ្លាមៗ បន្ទាប់ពីការកិច្ចប្រជុំ ដើម្បីកំណត់កិច្ចសហប្រតិបត្តិការជំហានបន្ទាប់។ គួរឱ្យដឹងផងដែរថា លោក Gautam Adani គឺជាអ្នកជំនួញជនជាតិឥណ្ឌាដ៏ល្បីឈ្មោះ លោកក៏ជាស្ថាបនិក និងប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនប្រតិបត្តិការលើការគ្រប់គ្រងសមុទ្រ អាកាសយានដ្ឋាន ការផលិត ការបញ្ជូនអគ្គិសនី ការជីកយករ៉ែ ឧស្ម័នធម្មជាតិ អាហារ អាវុធ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផងដែរ។
យោងតាមប្រភពពីទស្សនាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក Forbes បានបង្ហាញថា លោក Gau tam Adani បច្ចុប្បន្នគឺជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី២ នៅក្នុងប្រទេសឥណ្ឌា ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៨៨ពាន់លានដុល្លារអាមេរិក។ ដោយតាមពីក្រោយលោក Mukesh Ambani ដែលប្រធាន និងនាយកគ្រប់គ្រងក្រុមហ៊ុន Reliance Industries ដ៏ធំបំផុតរបស់ឥណ្ឌា ជាមួយទ្រព្យសម្បត្តិសរុប ១២៣ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យអ្នកជំនួញជនជាតិឥណ្ឌាវ័យ៦៧ឆ្នាំរូបនេះ គឺជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាស៊ីផងដែរ៕
ចែករំលែកព័តមាននេះ