ហ្វូងគោដើរយ៉ាងអនាធិបតេយ្យនៅសង្កាត់ត្រពាំងក្រសាំង បង្កក្តៅក្រ.ហា.យពីពលរដ្ឋ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គោទាំងហ្វូងៗត្រូវបានគេលែងឱ្យដើរយ៉ាងអនាធិបតេយ្យពាសវាលពាសកាលនៅតាមដងផ្លូវ រាតត្បាតផលដំណាំ និងផ្ទះសម្បែង នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កអោយកកស្ទះចរារណ៍ និងមានការក្តៅក្រហាយពីប្រជាពលរដ្ឋយ៉ាង
ខ្លាំង។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ គេឃើញគោជាង២០ក្បាលបានដើរទាំង
ហ្វូងៗនៅលើដងផ្លូវបេតុង(ផ្លូវចូលពីមហាវិថីឈ្នះឈ្នះទៅភូមិសាមគ្គី)ក្នុងភូមិត្រពាំងទា និងភូមិជង្រុកក្នុងសង្កាត់ត្រពាំងក្រសាំង ហើយបង្កអោយមានការកកស្ទះយ៉ាងខ្លាំង ហើយដងផ្លូវត្រូវហ្វូងគោដើរតាមបណ្តោយផ្លូវប្រជ្រៀត និងយានយន្តតែម្តង ។

តាមប្រជាពលរដ្ឋរស់នៅតាមដងផ្លូវក្នុងសង្កាត់ត្រពាំងក្រសាំងបានឲ្យដឹងថា ជារៀងរាល់ថ្ងៃហ្វូងគោតែងតែដើររាតត្បាតនៅលើដងផ្លូវ និងដើរចូលផ្ទះរុករានផលដំណាំ និងជុះអាចម៍ជុះនោមដាក់ផ្ទះទាំងយប់ទាំងយប់ទាំងថ្ងៃ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ហ្វូងគោទាំងនោះជាទូទៅនៅវេលាព្រឹកម៉ោងប្រមាណ៧ ទៅ៨ព្រឹកបានដើរចេញពីភូមិ សាមគ្គីនៅលើដងផ្លូវនេះ ហើយនៅវេលាល្ងាចក៏បានត្រឡប់មកវិញធ្វើដំណើរនៅលើដងផ្លូវបង្ករឲ្យមានការកកស្ទះនៅតាមដងផ្លូវ។កន្លងមកគាត់ធ្លាប់បានរាយការណ៍ទៅភូមិ សង្កាត់អោយជួយមានវិធានការតែនៅដដែល។

ប្រជាពលរដ្ឋក៏បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរសង្កាត់ ក៏ដូចជាអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យសូមជួយមេត្តាមានវិធានការយ៉ាងតឹងរឹងបំផុតចំពោះម្ចាស់គោព្រោះការចិញ្ចឹមគោលែងអោយដើរពេញផ្លូវបែបនេះជាហេតុបង្កអោយបាត់បង់សណ្តាប់ធ្នាប់ និងសោភណ្ឌភាពរាជធានីភ្នំពេញ ព្រមទាំងបង្កអោយកើតមានគ្រោះថ្នាក់ដល់ អ្នកដំណើរផងដែរ៕












ចែករំលែកព័តមាននេះ