ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​.​ព​អាកាសយានិក​២​រូប​ ត្រូវ​បូជា​​ក្បែរ​ទីតាំង​កើតហេតុព្រោះតែស្ថានភាព​​ស​.​ព​ ដើម្បី​យក​ធាតុ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី

5 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល​ល្អ និង​មានការ​យល់ព្រម​ពី​គ្រួសារ​នៃ​ស​.​ព​ទាំង​២ ក៏​សម្រេច​យកស​.​ព​អាកាសយានិក​២​រូប ដែល​បាន​ស្លា​.​ប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​ចំណុច​ភ្នំ​យ៉ាវ​យ៉ៃ ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​០១…

ខេត្តពោធិ៍សាត់ ៖ ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល​ល្អ និង​មានការ​យល់ព្រម​ពី​គ្រួសារ​នៃ​ស​.​ព​ទាំង​២ ក៏​សម្រេច​យកស​.​ព​អាកាសយានិក​២​រូប ដែល​បាន​ស្លា​.​ប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​ចំណុច​ភ្នំ​យ៉ាវ​យ៉ៃ ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា​នេះ នៅ​ក្បែរ​ទីតាំង​ធ្លាក់​ឧទ្ធម្ភាគចក្រ ដើម្បី​យក​ធាតុ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​រាជធានី​ភ្នំពេញ ។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់ នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះនៃ​កង​យោធពលខេមរភូមិន្ទ ដែល​ដឹកនាំ​ប្រតិបត្តិការ​រុករក ។

ជាក់ស្តែង ស​.​ព​អាកាសយានិក​២​រូប ​ត្រូវ​បាន​បូជា​នៅ​ក្បែរ​ទីតាំង​កើតហេតុ ។ ក្នុង​នោះ​ដែរ គឺ​មានការ​ឯកភាព​ពី​ក្រុម​គ្រួសារ ព្រោះតែ​ស្ថានភាព​សភាព​ស​.​ព​របស់ អាកាសយានិក​ទាំង​ពីរ​រូប​មានការ​លំបាក ក្នុង​ការ​រៀបចំ​ដឹក​ជញ្ជូន​មក​រាជធានី​ភ្នំពេញ ។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការ ចម្រុះ​នៃកង​យោធពលខេមរភូមិន្ទ​បាន​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ២០២៤​ថា ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល​ក្នុង​ការ​ដឹក​ជញ្ជូន​សាកស.ព ដូច​ជា​ភ្លៀង ធ្លាក់មិនឈប់ ឆ្លងកាត់​ជ្រោះ​ជ្រៅ ឆ្លង​ខ្នងភ្នំ​ជា​ច្រើន ហើយ​កម្លាំង​បាន​ទ្រុឌទ្រោម ដូច្នេះ​យើងបាន​ពិភា​ក្សា​ជាមួយ​ក្រុម​គ្រួសារ​ហើយ​គាត់​ប្រ​ញាប់​យើង​នឹង​ធ្វើ​វិធី​ផ្សេង​ទៀត​ថ្ងៃនេះ ​(១ សីហា​) ហើយ​ដឹក​មក​ដល់​ភ្នំពេញ​ផង​ដែរ​ ។​

នាយ​ឧត្តមសេនីយ៍​បាន​គូសបញ្ជាក់​ថា ​៖«​ថ្ងៃ​ទី​១ សីហា នេះ​​កងកម្លាំងប្រ​តិ​បត្តិ​ការ​រុករក​បាន​កំពុង​តែ​រៀបចំ​ដឹក​ជញ្ជូន​អាកាសយានិក​របស់​យើង​ពីរ​រូប ប៉ុន្តែ​ការ​ដឹក​ជញ្ជូ​ន​នេះបាន​ជួប​កា​លំបាក​ជា​ច្រើនដូច​ជា​ ភ្លៀង​ធ្លាប់​ជា​បន្តបន្ទាប់ ហើយ​ភូមិសាស្ត្រ​ដែលឆ្លងកាត់​ជ្រោះជ្រៅ ទឹក​ហូ​រខ្លាំងពុំ​ទប់​ចោទ ដូច្នេះ​ពេលវេលា​ដែល​ដឹក​ជញ្ជូន​នឹងអាច​ប្រើ​រហូត​ដល់​៧ ឬ​៨​ថ្ងៃ​ក៏​ថា​បាន​ ។ កម្លាំង​ដែល​ដឹក​ជញ្ជូន​របស់​យើងមានការ​ទ្រុឌទ្រោមជា​ខ្លាំង ​ក្នុង​ដឹក​ជញ្ជូននេះ ដូច្នេះ​ផ្នែក​តាម​ស្ថានភាព​នេះ ព្រមទាំង​មានការ​ឯកភាព​ពីក្រុម​គ្រួសារ​ផងឱ្យ​គណៈបញ្ជាការ​រុករក​នេះ​ធ្វើការបូជាស.ព​ ដើម្បី​សម្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ ។ ដូច្នេះ​គណៈ​បញ្ជាការ​ និង​ដឹក​អដ្ឋិធាតុ​របស់ អាកាសយានិក​មក​ដល់​ភ្នំពេញ​ថ្ងៃនេះ​»​ ។​​

បើ​តាម​នាយ​ឧត្តមសេនីយ៍​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រារព្ធ​ពិធីបុណ្យ​ជា​ផ្លូវការ​តាម​ផ្នែក​សាសនា និង​តាម​ផ្នែក​យោធា ដោយ​ក្រសួងការពារជាតិ​នៅ​រាជធានី​ភ្នំពេញ​ ។​

សូម​ជម្រាប​ថា​ ​អាកាសយានិកទាំង២ រូបបាន​បាត់​ខ្លួន​ជាមួយនឹង​ឧទ្ធម្ភាគចក្រ​យោធា Z9 កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ខណៈ​ពេល​កំពុង​ហ្វឹកហ្វឺន នៅ​តំបន់​ជួរ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​​។​​

ក្រោយ​បាត់​ដំណឹង​នេះ កងកម្លាំង​ចម្រុះ បាន​បើក​ប្រតិបត្តិការ​រុករក​អស់រយៈ​ពេល​១៧​ថ្ងៃ ទើប​ប្រទះ​ឃើញ​ឧ​ទ្ធ​ម្ភា​ចក្រ​ នៅ​ចំណុច​ភ្នំ​យ៉ាវ​យ៉ៃ ស្ថិត​នៅ​ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ប៉ុន្តែ​ជា​អកុសល​នាយទាហាន​ទង​ពីរ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ​។ ​ស.ព​អាកាសយានិក ខេ​ង ឆៃ​យុទ្ធ ត្រូវ​បាន​រក​ឃើញ​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា​ ។ ចំណែក​សព​អាកាសយានិក​ម្នាក់​ទៀត​ឈ្មោះ ស៊ុន ផល្លា ត្រូវ​បាន​រក​ឃើញ​នៅ ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ