ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ឡើងឈរ​កំពូល​តារាង​មេដាយ​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស ក្រោយ​ជប៉ុន​កាន់កា.ប់​អស់​ប៉ុន្មាន​ថ្ងៃ

11 ខែ មុន

ប្រទេស​បារាំង ៖ ប្រទេស​ចិន​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​មេដាយ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ២០២៤ ក្រោយ​ប្រទេស​ជប៉ុន​កាន់កាប់​តំណែង​នេះ អស់​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤ ប្រទេស​ចិន​បាន​ឈ្នះ​មេដាយ​សរុប​ចំនួន​១៩​គ្រឿង…

ប្រទេស​បារាំង ៖ ប្រទេស​ចិន​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​មេដាយ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ២០២៤ ក្រោយ​ប្រទេស​ជប៉ុន​កាន់កាប់​តំណែង​នេះ អស់​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤ ប្រទេស​ចិន​បាន​ឈ្នះ​មេដាយ​សរុប​ចំនួន​១៩​គ្រឿង មាស​៩​គ្រឿង ដោយ​ឈ្នះ​ប្រភេទ​កីឡា​ជិះ​កង់​លេង​ក្បាច់​សេរី (Cycling BMX Freestyle) ១​គ្រឿង កីឡា​លោតទឹក (Diving) ៣​គ្រឿង កីឡា​បាញ់កាំភ្លើង​៣​គ្រឿង កីឡាហែលទឹក​១​គ្រឿង និង​កីឡាវាយកូនឃ្លីលើតុ ១​គ្រឿង​។ មេដាយ​ប្រាក់​៧​គ្រឿង លើ​កីឡា​បាញ់​ធ្នូ​១​គ្រឿង កីឡា​កាយសម្ព័ន្ធ​សិល្បៈ​២​គ្រឿង កីឡា​បាញ់កាំភ្លើង​២​គ្រឿង និង​កីឡាហែលទឹក​២​គ្រឿង​។ មេដាយ​សំរឹទ្ធ​៣​គ្រឿង លើ​កីឡា​កាយសម្ព័ន្ធ​សិល្បៈ​១​គ្រឿង និង​កីឡាហែលទឹក​២​គ្រឿង​។

កីឡាករ​ហែល​ទឹក​ជនជាតិ​ចិន Pan Zhanle បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ផ្ទាល់ខ្លួន ក្រោយ​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ហែល​សេរី​១០០​ម៉ែត្រ​បុរស កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ ដោយ​ប្រើ​ថិរវេលា ៤៦.៤០​វិនាទី​។ កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ចាស់​របស់​ខ្លួន ដែល​ប្រើ​ថិរវេលា ៤៦.៨០​វិនាទី នៅ​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ទីក្រុង​ដូ​ហា ប្រទេស​កា​តា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣​។

តាម​ពីក្រោយ​ចិន ដែល​ឈរ​នៅ​កំពូល​តារាង​មេដាយ​រួម​មាន ៖ ម្ចាស់ផ្ទះ​បារាំង​ឈ្នះ​មេដាយ​សរុប​២៦​គ្រឿង មាស​៨​គ្រឿង ប្រាក់​១០​គ្រឿង និង​សំរឹទ្ធ​៨​គ្រឿង​។ ជប៉ុន​ឈ្នះ​មេដាយ​សរុប​១៥​គ្រឿង មាស​៨​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង​។ អូស្ត្រាលី​ឈ្នះ​មេដាយ​សរុប​១៦​គ្រឿង មាស​៧​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរឹទ្ធ​៣​គ្រឿង​។ ចំណែក​ចក្រភព​អង់គ្លេស​ឈ្នះ​មេដាយ​សរុប​១៧​គ្រឿង មាស​៦​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរឹទ្ធ​៥​គ្រឿង​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា គិត​មក​ត្រឹម​ពេល​នេះ​មាន​៤៧​ប្រទេស​ហើយ ដែល​ដណ្តើម​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។ ហើយ​នៅ​ក្នុង​នោះ ២៧​ប្រទេស​ដណ្តើម​បាន​មេ​ដាយមាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ