ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​សុន្ទរ​កថា​ជា​លើក​ដំបូង​ក្រោយ​ការ​ស្លា.ប់​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់

5 ខែ មុន

ទី​ក្រុង​យេរូសាឡឹម៖ នៅ​ទី​បំផុត​ នាយក​រដ្ឋ​មន្ត្រី​អ៊ី​ស្រាអែល​ លោក​ណឺតាន​យ៉ាហ៊ូ ចាប់​ផ្ដើម​ថ្លែង​សុន្ទរ​កថា​នយោបាយ​ជា​បណ្ដើរ​ៗ​ឡើង​វិញ​ក្រោយ​ការ​បាញ់​សម្លាប់​​​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​ដោយ​គ្រាប់​មីស៊ីល​កាល​ពី​ថ្ងៃ​ពុធ​​។ ប៉ុន្តែ​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​​លើក​នេះ​ លោក​ណឺតាន់​យ៉ាហ៊ូ​មិន​បាន​និយាយ​អ្វី​ពាក់​ព័ន្ធ​នឹង​ធ្វើ​ឃាត​លោក​អ៊ីស្មាអ៊ីល ហានីយេ​ទេ​​​​។ លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍ជា​វីឌីអូ​ឃ្លីប​មួយ​កាល​ពី​យប់​​ថ្ងៃ​ពុធ​ពាក់​ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​ទៅ​លើ​ក្រុម​ប្រដាប់​អាវុធ​នានា​ដែល​ជា​កូន​ចៅ​របស់​​​អ៊ីរ៉ង់​។ លោក​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​​ឧទ្ទាម​ហ៊ូទី​នៅ​ប្រទេស​យេមេន​,…

ទី​ក្រុង​យេរូសាឡឹម៖ នៅ​ទី​បំផុត​ នាយក​រដ្ឋ​មន្ត្រី​អ៊ី​ស្រាអែល​ លោក​ណឺតាន​យ៉ាហ៊ូ ចាប់​ផ្ដើម​ថ្លែង​សុន្ទរ​កថា​នយោបាយ​ជា​បណ្ដើរ​ៗ​ឡើង​វិញ​ក្រោយ​ការ​បាញ់​សម្លាប់​​​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​ដោយ​គ្រាប់​មីស៊ីល​កាល​ពី​ថ្ងៃ​ពុធ​​។ ប៉ុន្តែ​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​​លើក​នេះ​ លោក​ណឺតាន់​យ៉ាហ៊ូ​មិន​បាន​និយាយ​អ្វី​ពាក់​ព័ន្ធ​នឹង​ធ្វើ​ឃាត​លោក​អ៊ីស្មាអ៊ីល ហានីយេ​ទេ​​​​។

លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍ជា​វីឌីអូ​ឃ្លីប​មួយ​កាល​ពី​យប់​​ថ្ងៃ​ពុធ​ពាក់​ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​ទៅ​លើ​ក្រុម​ប្រដាប់​អាវុធ​នានា​ដែល​ជា​កូន​ចៅ​របស់​​​អ៊ីរ៉ង់​។ លោក​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​​ឧទ្ទាម​ហ៊ូទី​នៅ​ប្រទេស​យេមេន​, ការ​បាញ់​សម្លាប់​​មេ​បញ្ជា​ការ​​ដ៏សំខាន់​ម្នាក់​របស់​ក្រុម​ហេស្បូ​ឡា​នៅ​ទី​ក្រុង​បេរូត​​​ ​​ប្រទេស​លីបង់​។

ប៉ុន្តែ​​លោក​មិន​បាន​និយាយ​អំពី​ការ​បាញ់ស្លាប់​​លោក​អ៊ីស្មាអ៊ីល ហានីយេ (Ismail Haniyeh) មេ​ដឹក​នាំ​នយោ​បាយ​របស់​ក្រុម​ហាម៉ាស់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នោះទេ។​ រហូត​មក​ដល់​ពេល​នេះ អ៊ីស្រាអែល​នៅ​រក្សា​ភាព​ស្ងៀម​​ស្ងាត់​​ដដែល​ទោះបី​ក្រុម​ហាម៉ាស់ និង​ប្រទេស​អ៊ីរ៉ង់​យល់​ថា​នេះ​ជា​ស្នា​ដៃ​របស់​អ៊ីស្រាអែល​ដោយ​ឥត​ប្រកែក​បាន​ឡើយ​។​ កាល​ពី​ពេល​កន្លង​មក អ៊ីស្រាអែល​ថ្លែង​ថា​​​មេ​ខ្លោង​ធំ​ៗ​របស់​​ក្រុម​ហាម៉ាស់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២៣​។

អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់ លោក​អាចារ្យ​អាលី ខាមេនី (Ali Khamenei) ថ្លែង​ថា​ប្រទេស​អ៊ីរ៉ង់​ត្រូវ​តែ​​​សង​សឹក​ឱ្យ​សព​​លោក​ហានីយេ​ មិន​អាច​ឱ្យ​គាត់​ស្លាប់​ទទេ​ៗ​បាន​ឡើយ​​ព្រោះ​គាត់​​ត្រូវ​គេ​តាម​​ធ្វើ​ឃាត​ដល់​ក្នុង​ទឹក​ដី​​ប្រទេស​​អ៊ីរ៉ង់​។​ ស្ថាន​ទូត​អ៊ីរ៉ង់​នៅ​អង់គ្លេស​​​​បាន​ស្នើ​សុំ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការសហ​ប្រជា​ជាតិ​​​ដើម្បី​និយាយ​អំពី​ការ​ធ្វើ​ឃាត​​មេ​ដឹក​នាំ​ក្រុម​​​ហាម៉ាស់​រូប​នេះ​។​

​ការ​ស្លាប់​ហានីយេ​ធ្វើ​ឱ្យ​គេ​ព្រួយ​បារម្ភ។ គេ​កំពុង​តែ​ខិត​ខំ​កាត់​បន្ថយ​កម្ដៅ​នយោបាយ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​សុខ​ៗ​ស្រាប់​តែ​មាន​អំពើ​​​ឃាត​កម្ម​​កើត​​ឡើង​។ លើក​នេះ​កើត​ឡើង​ចំ​មេ​ដឹក​នាំ​កំពូល​របស់​​ក្រុម​ហាម៉ាស់​ទៅ​ទៀត​។ ដូច្នេះ គេ​បារម្ភ​ថា​ក្រែង​លោ​ទប់​មិន​ឈ្នះ​ទោះ​បី​មាន​​ការ​​​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​យ៉ាង​ណា​ក៏​ដោយ​។​ ​​សេតវិមាន និង​ប្រមុខ​ការ​ពារ​ជាតិ​អាមេ​រិក​ថ្លែង​​ថា​សង្គ្រាម​ ឬ​ភាព​តាន​តឹង​នៅ​មជ្ឈិម​បូព៌ា​​មិន​មែន​យើង​ជៀស​វាង​មិន​បាន​នោះ​ទេ​។​ ពួកគេ​ចង់​មាន​ន័យ​ថា​បើ​យើង​​ខិត​ខំ​ជៀស​វាង​​ត្រូវ​តែ​ជៀស​វាង​បាន​។ ណាស់​តែ​យើង​ចេះ​តែ​ពង្រីក​បញ្ហា​ទេ​តើ​បាន​ជា​មាន​រឿង​ចេះ​តែ​កើត​ឡើង​មិន​ចេះ​ចប់​។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​តើ​អ៊ីស្រាអែល​ពិត​ជា​​ជន​ដៃ​ដល់​នៅ​ក្នុង​ការ​បាញ់​មីស៊ីល​សម្លាប់​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​នោះ​មែន​ឬ​យ៉ាង​ណា​ទេ​ ហើយ​​លោក​ក៏​មិន​​អាច​​​បញ្ជាក់​ថា​តើ​ចារកម្ម​យោធា​បានផ្ដល់​សញ្ញា​ទុក​មុន​ថា​នឹង​មាន​រឿង​នេះ​កើត​ឡើង​ក៏​ទេ​ដែរ​។ ប៉ុន្តែ​លោក​សូម​ព្រមានថា​បើ​ប្រទេស​ដទៃ​ចង់​វាយ​ប្រហារ​អ៊ីស្រាអែល​ទាំង​ទទឹង​ទិស​ដោយ​យក​លេស​ថា​ដើម្បី​សង​សឹក​ឱ្យ​ការ​ស្លាប់​នេះ អាមេរិក​ត្រូវ​តែ​ចេញ​មុខ​ការ​ពារ​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​។​

នៅ​ក្នុង​ការ​ថ្លែង​សុន្ទ​រ​កថា​កាល​ពី​យប់ថ្ងៃ​ពុធ​នោះ លោ​កណឺតាន់​យ៉ាហ៊ូ​​ត្រៀម​ទប់​ទល់​គ្រប់​សេណា​រី​យោ​ទាំង​អស់​។ គ្រាន់​តែ​ថា​លោក​នៅ​តែ​បន្ត​គាំទ្រ​ការ​ចរ​ចា​គ្នា​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​។ ទោះ​បី​បទ​ឈប់​បាញ់​នេះ​​ប្រហែល​ជា​មិន​ងាយ​ចេញ​រួច​ទេ​​​បន្ទាប់​ពី​មាន​ព្រឹត្តិ​ការណ៍​ក្ដៅ​ៗ​កើត​ឡើង​ជា​ហូរ​ហែ​​។ ខាង​លើ​នេះជា​ការ​​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​​​ហ្វក់​ញូស៍ ​(Fox News)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ