(ប៉ារីស)៖ កីឡាការនី Kim Yeji របស់កូរ៉េខាងត្បូង មានទេពកោសល្យដ៏ប៉ិនប្រសព្វបានបំបែកកំណត់ត្រាវិញ្ញាសារបាញ់កាំភ្លើងខ្លីចម្ងាយ២៥ម៉ែត្រ នៅកីឡាអូឡាំពិក ទីក្រុងប៉ារីស ។
ជាមួយនឹងទេសពកោសល្យដ៏ពូកែ កីឡាការនីរូបនេះក៏កំពុងល្បីល្បាញពេញបណ្តាញសង្គមទូទាំងពិភពលោក ដោយសារតែទឹកមុខ និងកាយវិការពោរពេញដោយភាពជឿជាក់ ឈរជះរាងដ៏ឡូយរបស់នាងអំឡុងពេលប្រកួត ទាក់ទាញអ្នកចូលមើលដល់ទៅ១២លានដងនៅលើបណ្តាញសង្គម X (អតីត twitter)។

មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហោះរូបថតនិងវីដេអូសកម្មភាពប្រកួតរបស់ កីឡាការិនីបាញ់កាំភ្លើងកូរ៉េរូបនេះ ដោយម្នាក់ៗកោតសរសើរ និងលង់នូវសម្រស់ព្រមទាំងកាយវិការដ៏គួរឱ្យទាក់ទាញ។ ព្រោះតែកាយវិការដ៏ជឿជាក់របស់នាង សូម្បីតែមហាសេដ្ឋី Elon Musk ក៏ចង់ឱ្យ Kim Ye-ji ដើរតួសម្តែងភាពយន្តបែប Action ដែរ។ លោកបានបញ្ជាក់ថា៖ «វាជារឿងល្អប្រសិនបើមានអ្នកបាញ់អាជីពជាជើងឯកពិភពលោកក្នុងសម្តែងភាពយន្តបែបបាញ់ប្រហារ»។

កីឡាការិនីបាញ់កាំភ្លើងកូរ៉េ Kim Ye-ji កើតនៅឆ្នាំ១៩៩៣ បានឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសារកាំភ្លើងខ្លី នៃព្រឹត្តិការណ៍កីឡាអូឡាំពិក៕







ចែករំលែកព័តមាននេះ